Get This

Wednesday, November 9, 2011

៤​ចំណុច​ ជំនួយ​ការ​​ណាត់​ជួប​ដំបូង

ការ​ជ្រើសរើស​កន្លែង ​​អាច​​​ជា​ការ​ចាក់​ស្រេះ​ចំពោះ​អ្នក​នៅ​ពេល​​ណាត់​នរណា​ម្នាក់​លើក​ដំបូង​ ។ ជា​ធម្មតា ​មនុស្ស​ទូទៅ​តែង​ជ្រើស​រើស​កន្លែង​ ដែល​​ពួក​គេ​ធ្លាប់​ស្គាល់​ ព្រោះ​អាច​ជួយ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ថា ​​កន្លែង​នោះ​ជា​កន្លែង​ដែល​គេ​ធ្លាប់​ទៅ​។​ ក្រែង​អ្នក​ ជា​អ្នក​ជ្រើស​កន្លែង​ហ្អេ៎?…ចុះ​ហេតុ​អ្វី​មិន​​សាក​ រក​កន្លែង​ដែល​ថ្មី​ និង​រ៉ូមែនទិក​ សម្រាប់​អ្នក​និង​ដៃ​គូ​ទៅ។ សាក​ល្បង រក​​វិធី​ខាង​ក្រោម​នេះ​មើល៍ ​ក្រែង​អាច​ជួយ​ដល់​អ្នក​បាន​។
១. រក​កន្លែង​ដែល​មិន​សូវ​ជា​ថ្លៃ រ៉ូមែនទិក លក្ខណៈ​លំហែ​ និង​សប្បាយ​ៗ។ ពេល​ខ្លះ ​ការ​ណាត់​ដៃ​គូ​ទៅ​កន្លែង​ល្អៗ​ថ្លៃ​ៗ​ពេក អាច​ឲ្យ​អ្នក​ទាំង​ពីរ ​មាន​អារម្មណ៍​មិន​ស្រួល​ ព្រោះ​រវល់​បារម្ភ​រឿង​តម្លៃ។ អ្នក​អាច​​ណាត់​គ្នា​ទៅ​កន្លែង​លំហែ​កាយ​ដូចជា​ ឆ្នេរសមុទ្រ ​ញ៉ាំ​ភេសជ្ជៈ​ នៅ​តាម​តូប​តូច​ៗ​​ជាដើម។
២. ​កត់​ត្រា​ពី​ការ​ណាត់​ជួប​របស់​មិត្ត​ភក្តិ​អ្នក។ ត្រូវ​ចង​ចាំ​ថា ​តើ​ពួក​គេ​ស្លៀក​សំលៀក​បំពាក់​បែប​ណា​ និង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​ពួក​គេ​ជួប​គ្នា។ ព័ត៌មាន​ទាំង​នេះ ​អាច​ជួយ​អ្នក​ កំណត់​ពី​ទី​កន្លែង​ដ៏​សក្ដិសម​សម្រាប់​ការ​ណាត់​ជួប​ផ្ទាល់​ខ្លួន​។
៣. គិត​ពី​សកម្មភាព​ផ្សេង​ៗ​​ដែល​សប្បាយ​ៗ​ នៅ​ថ្ងៃ​ណាត់​ជួប។ អ្នក​អាច​ នាំ​នាង​ទៅ​មើល​កុន​ ​ទៅ​សួន​កម្សាន្ត​ ឬ​ជិះ​ដើរ​មើល​ទេសភាព។ ការ​ធ្វើ​ ដូច​នេះ​ អាច​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​រីករាយ និង​ប្លែក​ជាង​ការ​ទៅ​អង្គុយ​ញ៉ាំ​អាហារ​មើល​មុខ​គ្នា​ម៉ក់​ៗ​ក្នុង​ ភោជនីយដ្ឋាន​ថ្លៃ​ៗ​។
៤. សួរ​នាង​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​នាង​ចូល​ចិត្ត​ និង​មិន​ចូល​ចិត្ត​តាម​ទូរស័ព្ទ​មុន​ការ​ណាត់​។ យ៉ាង​ហោច​ណាស់​ អ្នក​អាច​ប៉ាន់​ស្មាន​ថា ​តើ​​គេ​​​ជា​មនុស្ស​បែប​ណា និង​គួរ​ធ្វើ​អ្វី​ ឲ្យ​នាង​សប្បាយ​ចិត្ត​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website