ប្រសិនលោកអ្នកចង់ឲ្យកម្មវិធីចាស់ៗ ដែលបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើ Windows XP អាចប្រើលើ Windows 7 បានឫលោកអ្នកបានដំឡើងកម្មវិធីទាំងនោះរួចរាល់ហើយ តែវាមិនអាចដំនើរការនៅលើ Windows 7 បាន ដូចច្នេះសូមធ្វើតាមជំហានខាងក្រោម៖
ជំហានទី១៖ Right-click (mouse ស្ដាំ) លើ Shortcut របស់កម្មវិធីនោះ ហើយជ្រើសរើសយក Properties បន្ទាប់មក Compatibility នៅក្នុងCompatibility modeរួចជ្រើសយកប្រភេទ Windows ដែលត្រូវគ្នាជាមួយនិងកម្មវិធីនោះ
ជំហានទី២៖ ប្រសិនបើនៅតែមិនអាចដោះស្រាយបានទៀតនោះ នៅក្នុង Windows 7 សូមបើក Properties របស់កម្មវិធីនោះម្ដងទៀត ហើយជ្រើសរើសយក Help me choose the settings បន្ទាប់មកសូមធ្វើតាមការណែនាំខាងក្រោម៖
- ជ្រើសរើសយក Click to open the Program Compatibility troubleshooter
- នៅក្នុងដំណាក់កាល Troubleshoot and help prevent computer problems ចុច Next
- នៅក្នុងដំណាក់កាល Select the program you’re having problems with ជ្រើសរើសយក Not listed បន្ទាប់មកចុច Next
នៅក្នុងដំណាក់កាល Enter the program file’s location ជ្រើសយក Browse ដើម្បីទាញយក File Setup ដែលមានបញ្ហា
នៅដំណាក់កាល Select troubleshooting option ជ្រើសរើសយក Try recommended settings
នៅក្នុងដំណាក់កាល Test compatibility settings for the program ជ្រើសរើសយក Start the program
ចុងក្រោយសូមធ្វើការដំឡើងកម្មវិធីដែលមានបញ្ហានោះម្ដងទៀតុ។
អត្ថបទសរសេរដោយ និស្សិតខ្មែរ
អត្ថបទក្នុង: ចំនេះដឹងផ្នែកកុំព្យូទ័រ & កម្មវិធីកុំព្យូទ័រ / គន្លឹះទាក់ទងនឹងប្រពន្ធ័ប្រតិបត្តិការ ( Windows Tips )
No comments:
Post a Comment