ដៃគូរួមភេទ |
លោកសាស្រ្ដាចារ្យ Anthony Paik ដែលជាអ្នកស្រាវជ្រាវលើបញ្ហានេះ បានធ្វើការវិភាគលើការឆ្លើយសំនួរស្ទង់មតិរបស់ ស្រ្ដីដែលធ្លាប់រៀបការរួច ចំនួន ៣៧៩៣នាក់។ ជាលទ្ធផល បានបង្ហាញថា ការរួមភេទលើកទីមួយដែលធ្វើឡើងទាំងមិនចង់ ឬចង់ដែរតែមិនសូវជាខ្លាំង មានការទាក់ទងយ៉ាងខ្លាំងទៅនឹងការលែងលះ។ ប្រសិនបើស្រ្ដីទាំងនោះ បានជ្រើសរើសដោយខ្លួនឯងថានឹងបាត់បង់ព្រហ្មចារីនៅវ័យក្មេង ការលែងលះក៏ខ្ពស់ដូចគ្នា។
អាយុដែលសំដៅលើការរួមភេទទាំងវ័យក្មេង គឺសំដៅលើក្មេងស្រីដែលរួមភេទជាលើកដំបូងនៅក្រោមអាយុ ១៦ឆ្នាំ ដែលក្មេងស្រីទាំងនោះ នឹងប្រឈមមុខនឹងការលែងលះខ្ពស់បំផុត។
ការស្រាវជ្រាវនេះក៏បានបង្ហាញដែរថា ៣១ភាគរយនៃស្រ្ដីដែលមានបទពិសោធន៍រួមភេទនៅវ័យក្មេង ច្រើនតែមានដៃគូច្រើនមុនរៀបការ ខណៈដែលស្រ្ដីដែលរង់ចាំដល់ពេញវ័យមានតែ ២៤ភាគរយប៉ុណ្ណោះដែលមានដៃគូលើសពីមួយ។ មិនត្រឹមតែប៉ុណ្ណោះទេ ស្រ្ដីប្រមាណ មួយភាគបួន ដែលស្គាល់ជាតិសិចនៅវ័យក្មេង គឺមានកូនមុនពេលរៀបការ ច្រើនជាងស្រ្ដីដែលរង់ចាំដល់ពេញវ័យ ដែលមានតែ ១ក្នុងចំណោម១០នាក់ប៉ុណ្ណោះ។
ក្រៅពីលទ្ធផលខាងលើនេះ ក៏មានការរកឃើញដែរថា ស្រ្ដីដែលរួមភេទនៅក្រោមអាយុ ១៨ឆ្នាំស្ទើតែទាំងអស់ គឺមិនមែនធ្វើតាមចិត្តរបស់ខ្លួននោះទេ ដែលនេះអាចមកពីបង្ខំ ឬលួងលោមផ្សេងៗ។ លទ្ធផលដដែលនេះបានបង្ហាញទៀតថា មានតែ១%ប៉ុណ្ណោះដែលបានសម្រេចចិត្តរួមភេទនៅអាយុ១៣ឆ្នាំ ឬក្មេងជាងនេះ, ៥% នៅអាយុ ១៤ ឬ១៥ឆ្នាំ, ១០% នៅអាយុ ១៦ឬ ១៧ឆ្នាំ ខណៈដែល ៤២% បានឆ្លើយថា រួមភេទលើកដំបូងនៅអាយុ ១៨ឆ្នាំ ហើយសល់ពីនេះគឺជាអ្នកដែលមានអាយុលើស១៨ឆ្នាំ។
សរុបមកវិញ អ្វីដែលជាការលើកឡើងនេះ គឺគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិកប៉ុណ្ណោ។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរួមភេទមុនពេលរៀបការ គឺមិនត្រូវបានឲ្យតម្លៃនៅក្នុងសង្គមខ្មែរនោះទេ ហើយក៏ប៉ះពាល់ទាំងសុខភាព និងវប្បធម៌ប្រពៃណី។
No comments:
Post a Comment