Get This

Friday, November 11, 2011

អាហារ​​៥ប្រភេទ ជួយ​ការពារ​ជំងឺ​មហារីក​!


អាហារ​ដែល​ជួយ​ការពារ​ មហារីក
អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​ពិត​ជាសំខាន់​ខ្លាំង​ណាស់ ហើយ​ការ​ធ្វើ​មុខម្ហូបដែល​ឆ្ងាញ់​ពិសារ និងល្អ​ចំពោះ​សុខ​ភាពពេល​ខ្លះ​ក៏​មិន​ស្រួលប៉ុន្មាន​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នក​ត្រូវ​ចងចាំ​ថា ការ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះសុខ​ភាព​ គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​មាំ​មួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែ​ម​ទាំង​អាច​ជួយ​ការ​ពារ​អ្នក​ពី ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។ ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា សូម​នាំ​មក​ជួន​លោក​អ្នក​នូវ​អាហារ​ប្រាំ​ប្រភេទ ដែល​អាចជួយ​អ្នក​គេ​ច​ផុតពី​ជំងឺ​មហារីក​បានមួយ​ចំនួន​។ អាហារ​ទាំង​៥ខាង​ក្រោម​នេះ មាន​ជា​ប្រភេទ​បន្លែ ផ្លែ​ឈើ និង​គ្រឿង​ទេស​សម្រាប់​ធ្វើ​ម្ហូប​ផ្សេង​ៗ​ផង​ដែរ។
សូម​មើលលម្អិត​ដូច​​ខាង​ក្រោម​នេះ​​៖

១- សណ្ដែក
សណ្ដែក
សណ្ដែក​ គឺ​ជា​ប្រភេទ​អាហារ​ដែល​មិន​បាច់​ចំណាយច្រើន​ក្នុង​ការ​រក​ទិញ ប៉ុន្ដែ​អត្ថ​ប្រយោជន៍​របស់​វា​ពិត​ជា​ច្រើន​។ សណ្ដែក​មាន​ផ្សំ​ទៅ​ដោយ​ ប្រូតេអ៊ីន វីតាមីន និង​សារធាតុប្រឆាំង​អុក​ស៊ីត​កម្ម​។
សណ្ដែក​មាន​ច្រើន​ប្រភេទ ប៉ុន្ដែ​វា​សុទ្ធ​សឹង​តែ​មាន​ប្រយោជន៍​ទាំង​អស់ ដែល​ពួក​វា​អាច​ជួយ​គ្រប់​គ្រង​ទម្ងន់​របស់​អ្នក​ និង​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺបេះដូង និង​ជំងឺ​មហារីក​ច្រើន​ប្រភេទ​ផង​ដែរ​។
២- ផ្លែប៊ើរី
ប៊ើរី
ផ្លែ​ប៊ើរី មិនមែន​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ដុះ​នៅ​ស្រុក​ខ្មែរ​នោះ​ទេ ប៉ុន្ដែ​យើង​អាច​រក​ទិញ​វា​បាន​នៅ​តាម​ផ្សារ​នានា។ វា​មាន​​ច្រើន​ប្រភេទ​ណាស់ ដូច​ជា ស្រ្ដរប៊ើរី, ប៊្លូ​ប៊ើរី, រ៉ាសប៊ើរី, គ្រែន​ប៊ើរី, ឬ​ក៏​ប៊្លែក​ប៊ើរី​ជា​ដើម​។ ប៊ើរី មាន​សារធាតុ​ហ្វៃប៊ើ និង​សារធាតុប្រឆាំង​អុក​ស៊ីតកម្ម​ ដែល​អាច​ជួយ​ពន្យា​ភាពចាស់​ជា​វ័យ​ផង​ដែរ​។
ប៊ើរី​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់ការ​ពារ​ការ​បាត់​បង់​ការ​ចង​ចាំ និងជាពិសេស​គឺ​កាត់​បន្ថយ​ហានីភ័​យ​នៃជំងឺ​មហារីក​។
៣- បន្លែ​ប្រភេទ​ស្ពៃ​
ស្ពៃ​ប្រូកូលី
ការ​ជ្រើស​រើស​នូវ​បន្លែ​ប្រភេទ​ស្ពៃ ដែល​មានដូច​ជា​ ប្រូកូលី ស្ពៃ​ក្ដោប ខាត់​ណា និង​ស្ពៃ​ជា​ច្រើន​ប្រភេទ​ទៀត គឺ​ពិត​ជាល្អ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ ហ្វៃប៊ើ ដែលជា​ភ្នាក់​ងារ​កាត់​បន្ថយ​គ្រោះថ្នាក់នៃ​ជំងឺ​មហារីក​បានមួយចំនួន​ ក៏​ដូច​ជា​ជួយ​ថែរក្សា​ទម្ងន់​មិន​ឲ្យ​ឡើង​ជ្រុល​។ អ្វី​ដែល​គួរ​បញ្ជាក់​ផង​ដែរ​នោះ គឺ​ប្រូកូលី (ក្នុង​រូប) គឺ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ស្ដេច​នៃ​បន្លែ ដោយ​សារ​តែ​វាមានអត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន ជា​ពិសេស​គឺមាន​ជាតិកាល់ស្យូម​ច្រើន ពោល​គឺស្មើ​នឹង​ទឹក​ដោះ​គោ​មួយ​កែវ​ មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច និង​ការពារ​ខួរក្បាល​។
៤- ខ្ទឹម​ស
ខ្ទឹម​ស
ខ្ទឹម​ស មាន​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ ដោយ​សារ​វាមាន​​សារធាតុ​ប្រឆាំងអុក​ស៊ីតកម្ម ដូច​ជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើងខ្ពស់ និង​អ្វី​ដែល​ចង់​បញ្ជាក់នៅ​ទី​នេះ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​មហារីក​បាន​ជាច្រើន​ប្រភេទ​ផង​ ដែរ​។
៥- ខ្ញី
ខ្ញី
ខ្ញី​ គឺ​ជា​មើម​រុក្ខជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជា​ឱសថ​រាប់​សតវត្សមក​ហើយ​។ វា​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​មហារីក និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website