ដូចដែលបានដឹងតាមរយៈខ្មែរសារិកា ក៏ដូចជាសារព័ត៌មានផ្សេងៗហើយថា ការហាត់ ប្រាណពិតជាមានប្រយោជន៍ណាស់ចំពោះសុខភាពរបស់យើង ប៉ុន្ដែតើអ្នកដឹងទេថា ការហាត់ប្រាណក៏អាចជួយលោកអ្នកឲ្យទទួលបានជីវិត សិចកាន់តែប្រសើរដែរឬទេ?
លោក Pete McCall ដែលជាអ្នកជំនាញម្នាក់ បានអះអាងថា ការហាត់ប្រាណគឺពិតជាអាច ជួយឲ្យលោកអ្នកកាន់តែមានសេចក្ដីសុខផ្លូវភេទ និយាយជារួមគឺសិចដែលលោកអ្នកពេញចិត្តបំផុត។ យ៉ាងណាមិញ ការហាត់ប្រាណមានច្រើនប្រភេទណាស់ ដូច្នេះតើការហាត់ប្រាណប្រភេទណាខ្លះដែលជួយឲ្យអ្នកមានសិច ប្រសើរជាងមុន?
ខាងក្រោមនេះ គឺជាប្រភេទនៃការហាត់ប្រាណចំនួន៤ប្រភេទដែលអាចជួយលោកអ្នកបាន៖
១- លើកទម្ងន់
ការហាត់ដើម្បីពង្រឹងភាពខ្លាំងផ្នែករាយកាយ គឺជាអ្វីដែលវេជ្ជបណ្ឌិតណែនាំសម្រាប់ឲ្យលោកអ្នកទទួលបានជីវិត សិចដ៏ប្រពៃ។ ហេតុផលគឺថា ការលើកទម្ងន់ អាចធ្វើឲ្យរាងកាយរបស់យើងផលិតនូវអ័រម៉ូនតេស្តូស្ទេរ៉ុន (អ័រម៉ូនភេទ) ដែលអាចជួយឲ្យបុរសមានថាមពលសិចដ៏ខ្លាំងក្លា។ ការហាត់ប្រាណដែលជួយបង្កើនសាច់ដុំនេះ អាចជួយនាំលោកអ្នកឲ្យទទួលបានសិចដ៏ល្អប្រសើរដោយការជួយពង្រឹង ស្មា និងដើមទ្រូង។ ការមានភាពរឹងមាំផ្នែកខាងលើនៃរាងកាយនេះ អាចបង្កើននូវភាពអំណត់ ហើយសាច់ដុំនៅកន្លែងទាំងនេះ គឺជាសាច់ដុំដែលត្រូវប្រើ នៅពេលអ្នកកំពុងរួមភេទ។
២- Yoga (ដូចរូប)
Yoga គឺជាការហាត់ប្រាណតាមបែបហិណ្ឌូ ដែលមានលក្ខណៈស្រដៀងនឹងការតាំងសមាធិដែរ។ ការហាត់ប្រាណតាមបែប Yoga នេះ ក៏អាចជួយជម្រុញឲ្យលោកអ្នកទទួលបានជីវិតសិចដ៏ល្អផងដែរ។ Yoga នឹងផ្ដល់ឲ្យលោកអ្នកនូវសិចដ៏ប្រសើរ តាមរយៈការធ្វើឲ្យរាងកាយរបស់អ្នក ទទួលបាននូវអារម្មណ៍សប្បាយរីករាយដល់កំពូលនៅពេលដែលអ្នកកំពុង ប្រតិបត្តការណ៍។ Yoga អាចជួយឲ្យលោកអ្នកមានគំនិតបង្កើតថ្មី មានការបត់បែនបានល្អ ដែលទាំងអស់នេះ អាចធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍សិចដ៏ប្រសើរក្រៃលែង។ លើសពីនេះទៀត Yoga ក៏អាចជួយពង្រឹងសាច់ដុំរបស់អ្នកបានផងដែរ។
៣- ដើរ (ដើរឲ្យបានលឿន)
នៅក្នុងការសិក្សាមួយទៅលើបុរស ៣១០០០នាក់ ដែលមានអាយុលើស ៥០ឆ្នាំ ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានរកឃើញថា ការហាត់ប្រាណដោយការដើរលឿន នឹងជួយកាត់បន្ថយអត្រាអសមត្ថភាពផ្លូវភេទបាន៣០ភាគរយ។ ពិសេសជាងនេះទៅទៀត យោងតាមការសិក្សាមួយផ្សេងទៀត ក៏បានបញ្ជាក់ដែរថា សកម្មភាពនៃការដើរឲ្យបានលឿន អាចដុតបំផ្លាញកាឡូរីបានយ៉ាងតិច ៣០០កាឡូរីក្នុងមួយថ្ងៃ (ស្មើនឹងការដើរលឿនចម្ងាយ ២ម៉ាយល៍) ដែលអាចជួយបន្ថយហានីភ័យនៃការអសមត្ថភាពនៃលឹង្គផងដែរ។ ហេតុផលគឺដោយសារតែការដើរលឿន បានជួយជម្រុញចលនាឈាមរត់ ឈាមហូរបានល្អ ដែលជាលទ្ធផលអាចធ្វើឲ្យអ្នកមានថាមពលសិចកាន់តែខ្លាំង និងអាចប្រតិបត្តការសិចបានយូរផងដែរ។
៤- ការហែលទឹក
នៅក្នុងការសិក្សាមួយផ្សេងទៀតរបស់សាកលវិទ្យាល័យ Harvard ទៅលើបុរស និងស្រ្ដី ដែលជាអ្នកហែលទឹកចំនួន ១៦០នាក់ ហើយយកអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ប្រៀបធៀបជាមួយអ្នកមានអាយុខ្ទង់៤០ឆ្នាំ។ ជាលទ្ធផល អ្នកដែលហែលទឹកយ៉ាងហោចណាស់ ៣០នាទី រយៈពេលបីដងក្នុងមួយសប្ដាហ៍ នឹងជួយបង្កើននូវសន្ទុះសិចបាន។ មិនត្រឹមតែប៉ុណ្ណោះទេ ការហែលទឹកក៏អាចជួយឲ្យស្រកទម្ងន់ ហើយការស្រក ទម្ងន់នេះ ក៏ជួយឲ្យលោកអ្នកមានសិចកាន់តែប្រសើរដែរ។
សរុបមកវិញ អ្នកមានចាំបាច់ធ្វើការហាត់តាមខាងលើទាំងអស់នោះទេ ពោលគឺអ្នកអាចហាត់មួយណាក៏បានដែរ ដើម្បីជួយឲ្យជួបប្រទះនឹងជីវិតសិចដ៏ប្រសើរ និងធ្វើឲ្យដៃគូររបស់អ្នក មិនអាចបំភ្លេចអ្នកបាននោះទេ។
No comments:
Post a Comment