ស្រ្ដីដែលស្រ្ដេសន៍ |
បន្ថែមលើនេះទៀត ក្រោយពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារ ១១កញ្ញា នៅអាមេរិក គេសង្កេតឃើញថាចំនួនកូនប្រុសដែលទើបនឹងកើតនៅទីក្រុងញូវយ៉កមានការ ធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលបញ្ហាសេដ្ឋកិច្ចដាំក្បាលចុះនៅក្រោយពេលដែលជញ្ជាំងប៊ែឡាំងដួល រលំនៅឆ្នាំ១៩៩១ ក៏គេឃើញមានចំនួនកូនប្រុសថយចុះយ៉ាងគំហុគផងដែរ។
ប៉ុន្ដែការសិក្សាចុងក្រោយបំផុតនេះ គឺជាការសិក្សាជាលើកដំបូងដែលរកឃើញការពិត ថាស្រ្ដេសន៍របស់ស្រ្ដី នៅក្នុងជីវិតប្រចាំថ្ងៃ គឺជាការធ្វើឲ្យស្រ្ដីទាំងនោះប្រឈមមុខនឹងការបានកូនស្រី។ ការសិក្សានេះបានធ្វើឡើងចំពោះស្រ្ដីចំនួន ៣៣៨នាក់ នៅអង់គ្លេស។
ជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលមានកម្រិតស្រេ្ដសន៍ខ្លាំង គឺមានអត្រាដល់ទៅ ៧៥ភាគរយក្នុងការកើតបានកូនស្រី បើប្រៀបធៀបជាមួយស្រ្ដីដែលមិនសូវមានអារម្មណ៍ស្រ្ដេសន៍។ អារម្មណ៍ស្រ្ដេសន៍របស់ស្រ្ដីទាំងនោះ គឺភាគច្រើនបណ្ដាលមកពីកន្លែងការងារ និងបញ្ហាគ្រួសារ។
No comments:
Post a Comment