ការមើលរឿងអាស អាភាស ត្រូវបានមនុស្សជាច្រើនគិតថាជាការមិនល្អ ព្រោះវាអាចនាំឲ្យកើតនូវអំពើអបាយមុខក្នុងសង្គម ហើយវាថែមទាំងបានបង្រៀនក្មេងៗឲ្យចេះពីសិចទៀតផង។ ប៉ុន្ដែក្រៅពីចំណុចអាក្រក់ ការមើលរឿងសិចក៏អាចមានលទ្ធផលល្អផងដែរ។ ជាធម្មតា ការមើលនូវរឿងបែបអាសអាភាស អាចជួយជម្រុញនូវចំណង់ផ្លូវភេទរបស់លោកអ្នក។ មានគូស្វាមីភរិយាខ្លះ ក៏បានទទួលនូវផលប្រយោជន៍ពីការមើលនេះដែរ ព្រោះការមើលរឿងបែបនេះជាមួយគ្នា អាចឲ្យពួកគេទាំងពីរទទួលបាននូវទិចនិចថ្មីៗ ក៏ដូចជាដឹងរបៀបធ្វើឲ្យជីវិតសិចរបស់ពួកគេកាន់តែមានន័យ។
កាន់តែពិសេសលើសនេះទៀត ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការមើលភាពយន្តសិចអាចជួយបង្កើននូវកម្រិតអ័រម៉ូនដ៏សំខាន់ គឺអ័រម៉ូន
តេសស្តូស្ត័ររ៉ូនទៀតផង។ មានមនុស្សរាប់លាននាក់នៅលើពិភពលោកបានចំណាយលុយរាប់លានដុលា្លរ ដើម្បីព្យាបាលនូវការធ្លាក់ចុះនូវកម្រិតអ័រម៉ូននេះ ដូច្នេះហេតុអ្វីបានជាចាំបាច់ត្រូវចំណាយលុយច្រើនបែបនេះ ងាកមកមើលវីដេអូសិចជំនួសវិញក៏បានដែរ? អ័រម៉ូនតេសស្ដេស្ត័ររ៉ូន គឺជាអ័រម៉ូនម្យ៉ាងដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍នូវសរី រាង្គកកើតឡើងវិញ។ វាក៏មានតួនាទីក្នុងពេលសិច និងត្រួតពិនិត្យនូវការលូតលាស់របស់សាច់ដុំ ភាពរឹងមាំរបស់ឆ្អឹង និងជាពិសេសជួយជម្រុញថាមពលសិច។
មានបុរសជាច្រើនបានរងគ្រោះដោយសារការមានកម្រិតអ័រម៉ូន តេសស្តូស្ត័ររ៉ូនទាប ដែលធ្វើឲ្យពួកគេមានចំណង់ផ្លូវភេទខ្សោយ និងមានបញ្ហាសិចជាច្រើនទៀត។ ការធ្លាក់ចុះនេះ ក៏អាចបណ្ដាលឲ្យមានបញ្ហាផ្សេងទៀតដូចជា ការផ្លាស់ប្ដូរអារម្មណ៍ ការធុញថប់ តប់ប្រម៉ល់ ខឹងច្រឡោត ខ្សោយសាច់ដុំ និងឆ្អឹងមិនរឹងមាំ។
មូលហេតុដែលបណ្ដាលឲ្យមានកម្រិតអ័រម៉ូនតេសស្ដូស្ត័ររ៉ូនទាប គឺដោយសារតែភាពចាស់ លក្ខខណ្ឌរស់នៅមិនល្អ កើតជំងឺទឹកនោមផ្អែម និងការប្រើប្រាស់គ្រឿងញៀន។
ការស្រាវជ្រាវដែលរកឃើញថា ការមើលវីដេអូសិចអាចជួយបង្កើននូវកម្រិតអ័រម៉ូនតេសស្តូស្ត័ររ៉ូន គឺដោយសារតែនៅពេលអ្នកមើល វាធ្វើឲ្យអ្នកមានភាពរំញោចចំណង់ផ្លូវភេទ ដែលអាចជួយឲ្យអ្នកអសមត្ថភាពភេទ ប្រែក្លាយជាធម្មតាវិញ។
ប្រសិនបើអ្នកគិតថា អ្នកមិនអាចមើលវីដេអូសិចបានទេ អ្នកអាចអនុវត្តតាមវិធីសាស្រ្តងាយៗដូចខាងក្រោម៖
- ហាត់ប្រាណជាប្រចាំ (ជាពិសេសលើកទម្ងន់)
- សម្រកទម្ងន់
- ញ៉ាំអាហារឲ្យទៀតទាត់ពេលវេលា និងត្រឹមត្រូវ
- បញ្ឈប់ការផឹកគ្រឿងស្រវឹង
- គេងយ៉ាងតិច៧ម៉ោងក្នុងមួយថ្ងៃ
ជាចុងបញ្ចប់ ប្រសិនបើអស់លោកអ្នកមានអារម្មណ៍ថាធុញថប់នឹងជីវិតសិចរបស់លោក អ្នក ដោយសារតែការគ្មានចំណង់ លោកអ្នកអាចទិញនៅទស្សនាវដ្ដីសិច ខ្សែភាពយន្តសិច ។ ប៉ុន្ដែប្រសិនបើអាច លោកអ្នកអាចអនុវត្តនូវវិធីសាស្រ្តងាយៗ ប៉ុន្មានចំនុចខាងលើក៏បានដែរ។
No comments:
Post a Comment