អ្នកអង្គុយធ្វើការងារ |
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានរកឃើញថា មនុស្សដែលអង្គុយជាប់នៅនឹងតុធ្វើការងារលើសពី១០ម៉ោងក្នុងមួយថ្ងៃ នឹងប្រឈមមុខនឹងការកើនឡើងហានីភ័យនៃការស្លាប់មុនអាយុដល់ទៅ ៤៨ភាគរយ បើប្រៀបធៀបជាមួយអ្នកដែលអង្គុយតិចជាង៤ម៉ោងក្នុងមួយថ្ងៃ។
បន្ថែមលើនេះទៀត ការកើនឡើងនៃហានីភ័យនៃការស្លាប់មុនអាយុនេះ គឺនៅតែខ្ពស់ បើទោះបីជាពួកគេហាត់ប្រាណជាប្រចាំយ៉ាងណាក៏ដោយ។
លោក Adrian Bauman ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានថ្លែងបញ្ជាក់ថា មនុស្សគ្រប់រូបនឹងមានហានីភ័យនៃការស្លាប់មុនអាយុតិច ប្រសិនបើអ្នកនោះហាត់ប្រាណបានទៀតទាត់ ហើយមិនអង្គុយយូរ។ ប្រសិនបើអ្នកអង្គុយយូរជ្រុលនោះ ទោះបីហាត់ប្រាណយ៉ាងណា ក៏អ្នកនៅតែប្រឈមមុខខ្ពស់នឹងការស្លាប់លឿនដដែល។
ខណៈដែលក្រុមអ្នកស្រាវជ្រាវទាំងនេះ នៅតែមិនទាន់ច្បាស់នៅឡើយ ថាហេតុអ្វីបានគ្រាន់តែអង្គុយយូរជ្រុល បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ពួកគេបានសន្មតថា ការអង្គុយយូរពេក នឹងធ្វើឲ្យបង្កើនកង្កើនជាតិស្ករនៅក្នុងខ្លួន។
លោក Bauman បានពន្យល់ថា អ្វីដែលកើតឡើងនៅពេលដែលអង្គុយ គឺអាហារដែលទើបនឹងញ៉ាំហើយ បានប្រែក្លាយទៅជាស្ករ ដែលធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាំបាច់ត្រូវអង្គុយក្នុងរយៈពេលយូរ ដែលមិនអាចខានបាន អ្វីដែលអ្នកត្រូវធ្វើ គឺបង្កើនការហាត់ប្រាណឲ្យបានច្រើនជាងធម្មតា។
No comments:
Post a Comment