Get This

Friday, November 11, 2011

អ័រម៉ូន​សិច​របស់​បុរស​នឹង​ធ្លាក់​ចុះ​ពេល​ មានកូន​


បុរស​ដែលខ្សោយ​ផ្លូវ​ភេទ

ការ​ស្រាវ​ជ្រាវ​ ថ្មី​មួយ​បាន​បង្ហាញ​ថា កម្រិត​នៃ​អ័រម៉ូន​តេស្តូស្ទេរ៉ូន​បាន​ធ្លាក់ចុះ​នៅ​ពេល​ដែល​បុរស​បាន​ក្លាយ ​ជា​ឪពុក​របស់​គេ។ ខណៈ​ដែល​ការ​សិក្សាកាល​ពី​ពេល​មុន​នេះ ក៏​បាន​រក​ឃើញ​ថា​ឪពុកមាន​កម្រិ​ត​អ័រ​ម៉ូន​តេស្តូស្ទេរ៉ូន​ទាប​ជាង​បុរស​ ដែល​មាន​អាយុ​ដូច​គ្នា​តែ​មិន​ទាន់​មាន​កូននោះ នៅ​មិន​ទាន់​បែង​ចែក​ឲ្យ​ច្បាស់​ថា បុរស​ដែល​មាន​កម្រិត​អ័រម៉ូន​នេះ​ទាប មាន​ឱកាស​មានកូន​ខ្ពស់ ឬក៏​​បុរស​ដែល​មានកូន​ ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​សិច​នេះ​ធ្លាក់​ចុះ​​នោះ ការ​សិក្សា​ថ្មី​លើក​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​។ លោកបណ្ឌិត Christopher W. Kuzawa រួម​និង​អ្នក​ស្រាវ​ជ្រាវ​ដទៃ​ទៀត​​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​ Northwestern បាន​និយាយ​ថា ការ​សិក្សា​ចុង​ក្រោយ​នេះ គឺ​ច្បាស់​ណាស់ ថា​បុរស​បាន​ធ្លាក់​ចុះនូវ​កម្រិត​អ័រ​ម៉ូន​សិច​ ក្រោយ​ពី​បាន​ក្លាយ​ជា​ឪពុក​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ ទិន្នន័យ​នៃ​បុរស​វ័យ​ក្មេង​ជន​ជាតិ​ភីលីពីន​ចំនួន ៥០០នាក់ រយៈ​ពេល​៥ឆ្នាំ​។ កម្រិត​អ័រ​ម៉ូន​តេស្តូស្ទេរ៉ូន​របស់​បុរស​ម្នាក់​ៗ​ ត្រូវ​បាន​ត្រួត​ពិនិត្យ​មើល​នៅពេល​ចាប់ផ្ដើម​ការ​សិក្សា​ និង​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​។
បុរស​ទាំង​នោះ​គឺ​សុទ្ធ​សឹង​តែ​នៅ​លីវ ហើយ​មិនមានកូន​នោះ​ទេ នៅ​រយៈពេល​ចាប់​ផ្ដើម​នៃ​ការ​ស្រាវ​ជ្រាវ។ ប៉ុន្ដែ​ប្រហែល​មួយ​ភាគ​បី​នៃ​ពួក​គេ​ទាំង​អស់​ បាន​ក្លាយ​ជា​ប្ដី និង​ជា​ឪពុក​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​កំឡុង​ពេល​នៃ​ការ​ស្រាវ​ជ្រាវ​ ៥ឆ្នាំ​នេះ​។
ជាលទ្ធ​ផល បុរស​នៅ​លីវ​ដែលមាន​កម្រិត​អ័រម៉ូន​តេស្តូស្ទេរ៉ូន​ខ្ពស់​នៅ​ពេលចាប់​ ផ្ដើមនៃ​ការ​ស្រាវ​ជ្រាវ​ បាន​ធ្លាក់​ចុះ​នៃ​អ័រម៉ូន​ដ៏​សំខាន់​នេះ នៅ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ដៃ​គូន​ជីវិត​ ហើយ​ក្លាយ​ជាឪពុក​របស់​គេ​។ ឪពុក​ថ្មី​ៗ​ទាំង​នោះ បាន​ធ្លាក់​ចុះ​កម្រិត​នៃ​អ័រម៉ូន​សិច​នេះ ច្រើន​ជាង​បុរេស​ដែល​មាន​អាយុ​ដូច​គ្នា​តែ​មិន​ទាន់មានកូន​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បុរស​ដែល​ជា​ប្ដី​ដ៏​ល្អ ពោល​គឺ​ចំណាយ​ពេល​មើល​ថែ​រក្សា​កូន​របស់​ខ្លួន​ កាន់​តែ​មាន​អ័រម៉ូន​នេះ​ទាប​ខ្លាំង បើ​ធៀប​ជា​មួយ​បុរស​ដែល​មិនសូវ​ថែរក្សា​កូន​។
លោក​ Lee T. Gettler ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ថ្លែង​ថា ភាពជា​ឪពុកទាម​ទារ​​ឲ្យ​មាន​តម្រូវ​ការ​ច្រើន​ ទាំង​ផ្នែក​អារម្មណ៍ និ​ង​ផ្នែក​ផ្លូវ​កាយ ហើយ​ជីវសាស្រ្ដរបស់​បុរស​បាន​ផ្លាស់​ប្ដូរ​​ដើម្បី​ជួយ​តម្រូវ​តាម​តម្រូវ​ ការ​ទាំង​អស់​នេះ​។
ទោះ​បី​ជា​យ៉ាង​ណាក៏ដោយ ការមាន​កម្រិត​អ័រម៉ូនតេស្តូស្ទេរ៉ូន​ខ្ពស់​ពេក អាច​ប្រឈម​មុខ​ជា​មួយ​នឹង​មហារីក​ក្រពេញ​ប្រូស្ដាត ជំងឺ​ស្រ្ដូក ជំងឺ​បេះ​ដូង និង​ថែម​ទាំង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ចង​ចាំ​ទៀត​ផង​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website