Get This

Friday, November 11, 2011

៦​ចំណុច ​​អ្នក​​មិន​​ត្រូវ​​បារម្មណ៍ពេល​ណាត់​ជួប​ដំបូង


ត្រូវ​ញញឹម​ មិនចាំ​បាច់​បារម្មណ៍​នោះទេ
តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ថា​តាន​ តឹង​នៅ​មុន​ពេល​ថ្ងៃ​ណាត់​ជួប​ដំបូង​មក​ដល់ដែរ​ឬ​ទេ? បើ​មាន​មែន​ សូម​ឈប់ដក​ដង្ហើម​ធំ​ដោយ​សារ​តែ​វា​ត​ទៅ​ទៀត​អី ព្រោះ​បុរស​ដែល​ណាត់​ជួប​នាក់ គ្រាន់​តែ​ចង់​ដឹង​ពី​អ្នក នឹង​បង្ហាញ​អ្នក​ពី​ខ្លួន​គេប៉ុណ្ណោះ មិន​មានអ្វីជា​ដុំ​កំភួន​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំនុច​ទាំង​៦ ដែល​អ្នក​មិន​ត្រូវ​បាន​រម្មណ៍​ពេល​ណាត់​ជួប​ដំបូង៖ ១- កុំ​បារម្មណ៍​អំពី​ម៉ូដ​​សម្លៀក​បំពាក់
ម៉ូដ​សម្លៀក​បំពាក់​ដែល​អ្នក​នឹង​ជ្រើ​ស​រើស​នៅ​ថ្ងៃ​ណាត់​ជួប​មិន​មែន​ ជា​បញ្ហា​នោះ​ទេ។ អ្នក​មិន​ចាំ​បាច់​ជ្រើស​រើស​នូវ​ម៉ូដ​ថ្លៃ​ៗ ពេញ​និយម​ដើម្បីទៅ​សំញ៉ែង​បង្អួត​ដៃ​គូ​របស់​អ្នកនោះ​ទេ។ អ្នក​គ្រាន់​តែ​ស្លៀក​នូវ​សំលៀក​បំពាក់​ណា​ដែល​សាក​សម​នឹង​អ្នក​នា​ពេល​ កន្លង​មក​ទៅ​បាន​ហើយ​។

២- កុំ​បារម្មណ៍​ថា​ការ​ណាត់​ជួប​នេះ​នឹង​ទៅ​ជា​អ្វី​ អ្នក​ត្រូវ​ដឹង​ថា​ពេល​ខ្លះ​ការណាត់ជួប​គឺ​គ្រាន់​តែ​ជា​ការ​ណាត់​ជួប​ ប៉ុណ្ណោះ​ មិន​មែន​បាន​ន័យ​ថា​សុទ្ធ​តែ​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ​។ អ្នក​គ្រាន់​តែញ៉ាំ​អាហារដោយ​រំភើយ និង​និ​យា​យ​រឿង​បែប​ផ្ដោះ​ផ្ដង​ សប្បាយ​ៗ​ទៅ​បាន​ហើយ​ ដោយ​មិន​ចាំ​បាច់​គិត​ថា​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​ចំណង​ស្នេហ៍​ ឬ​គិត​ក្នុង​ចិត្ត​ថា​បុរស​នោះ​នឹង​បន្តជា​អ្នក​នា​ពេល​ក្រោយ​ឬ​អត់នោះ​ទេ​។ ​
៣- កុំ​បារម្មណ៍ពី​សម្លៀក​បំពាក់ខាង​ក្នុង​
និយាយ​ដោយ​ខ្លី​ គឺ​ថា​នេះ​គឺ​គ្រាន់​តែ​ជា​ការណាត់​ជួប​ ដូចនេះ​អ្នក​មិន​ចាំ​បាច់​បារម្មណ៍​ដល់​រឿង​ខោ​អាវ​ខាង​ក្នុង​នោះទេ ព្រោះ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់ទៅ​ផ្ទះវិញ​រៀង​ៗ​ខ្លួន ដូច្នេះ​សម្លៀក​បំពាក់ខាង​ក្នុង​មិន​បាន​បង្ហាញ​សម្រស់​មក​ឲ្យ​អ្នក​ណា​ ម្នាក់​ឃើញ​នោះ​ទេ​ ដូច្នេះ​មិន​ចាំ​បាច់​បារម្មណ៍​ដល់​ថ្នាក់​នឹង​ឡើយ​។
៤- កុំបារម្ភ​ពីរឿង​រៀប​ចំ​គ្រួសារ​ទៅ​ថ្ងៃ​អនាគត
ការ​ព្យា​យាម​ដឹង​ពី​គោល​ដៅ​ជីវិត​របស់​ដៃ​គូ នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​មិនមែន​ជា​រឿង​ត្រឹម​ត្រូវ​នោះទេ​។ អ្នក​មិន​ចាំ​បាច់​បារម្មណ៍​ថា​ បុរស​នោះ​នឹង​សួរ​អ្នក​ពី​រឿង​រៀប​ការ​ពេល​ណា យក​កូន​ប៉ុន្មាន​អ្នក​នោះទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​សួរ​សំណួរ​នេះ​ទៅ​គេ​វិញ​ដែរ​។ ប្រសិនបើ​អ្នក​ចង់​ដឹង គួរ​ទុក​វា​ទៅ​សួរ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ឈាន​ដល់ដំណាក់កាលស៊ី​ជម្រៅ​នៅ​ ពេល​ក្រោយ​ចុះ​។
៥- កុំ​បារម្ភ​ពី​រឿង​ អ្នក​ណា​ត្រូវ​ចេញ​លុយ​អាហារ​
ជាទូទៅ​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​ បុរស​តែ​ង​តែ​ដើរ​តួ​ជា​អ្នក​ចេញ​លុយ​ ទោះ​បីដឹង​ថា​ប្រាក់​ខែ​ចាយ​សល់​ថ្ងៃ​ក៏​ដោយ ព្រោះ​ដើម្បី​បញ្ចេញឲ្យ​អ្នក​ចាប់​អារម្មណ៍​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ វប្ប​ធម៌​នៃ​ការ​ចែក​រំលែក​នៅ​តែ​អាច​យក​មក​ប្រើ​បាន​នៅ​ពេល​នេះ​ផង​ដែរ​ (ជួយ​ចេញ​គ្នា)​។​
៦- កុំ​បារម្មណ៍​ថា​បុរ​សនោះ​នឹង​នាំ​អ្នក​ទៅ​កន្លែង​ផ្សេងឬ​អត់​នោះ​ទេ​
បុរស​ខ្លះ​ក៏​បាន​គិត​ដល់​រឿង​សិច​ផង​ដែរ នៅ​ក្រោយ​ពេល​ដែល​មាន​ការ​ណាត់​ជួប​ជា​លើក​ដំបូង​ ឬ​លើក​ក្រោយ​ៗ​ទៀត​ជា​មួយ​នឹង​អ្នក​។ ប៉ុន្ដែ​អ្នក​មិន​គួរ​យល់​ព្រម​ចំពោះ​សំណើរ​នេះទេ ហើយ​រង់​ចាំ​ដល់ថ្ងៃ​រៀប​ការ​វិញ​ជា​ការ​ប្រសើរ​។​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website