គ្រួសារដែលមានសុភមង្គល |
ខាងក្រោមនេះ គឺជាវិធីខ្លះដែលធ្វើឲ្យយើងនៅតែសប្បាយ និងមានសុភមង្គល បើទោះបីជាយើងចាស់ទៅៗក៏ដោយ៖
១- មានការគិតប្រកបដោយវិជ្ជមាន
មនុស្សដែលគិតក្នុងផ្លូវវិជ្ជមាន គឺតែងតែទទួលបាននូវជីវិតដ៏សប្បាយរីករាយ និងងាយស្រួល។ សូមមានសុទ្ទិដ្ឋិនិយមក្នុងខ្លួន ហើយលប់បំបាត់នូវគំនិតអវិជ្ជមានទាំងឡាយ ដែលធ្វើឲ្យអនាគតអ្នកមិនប្រសើរ។
២- លុបបំបាត់អារម្មណ៍ស្រ្ដេស
ដូចដែលដឹងហើយថា ជីវិតនៅក្នុងសម័យនេះ គឺស្រ្ដេសណាស់ ប៉ុន្ដែអ្នកត្រូវរិះរកវិធីដើម្បីកាត់បន្ថយ (ឬលុបបំបាត់) ឱកាសនៃការធ្លាក់ចូលទៅក្នុងអន្លង់ដ៏ងងឹតនៃភាពស្រ្ដេសនេះឲ្យ បាន។
៣- រាក់ទាក់
ការដាក់ខ្លួន និងរួសរាយរាក់ទាក់ គឺជាវិធីមួយដ៏ល្អបំផុតសម្រាប់អ្នក។ អ្នកអាចបង្កើតមិត្តភក្ដិបានយ៉ាងងាយ ប្រសិនបើយើងធ្វើបែបនេះបាន ហើយទំនាក់ទំនងយើងជាមួយនឹងមិត្តភក្ដិ គឺចេញពីបេះដូងដ៏បរិសុទ្ធ និងជារៀងដរាប។ សុជីវធម៌របស់អ្នក គឺនឹងជួយជម្រុញឲ្យអ្នកដទៃចូលចិត្តអ្នក និងចង់និយាយជាមួយអ្នក។
៤- កុំបន្តទម្លាប់មិនល្អ
ការផឹកគ្រឿងស្រវឹងជាប្រចាំ ការជក់បារី ការញ៉ាំអាហារមិនត្រឹមត្រូវ ឬញ៉ាំតាមតែចិត្តចង់ គឺមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ចូរជៀសវាងធ្វើអំពើណាដែលសង្គមស្អប់ខ្ពើម និងមិនទទួលស្គាល់។
៥- សុខភាពជាចម្បង
សុខភាពរបស់យើងម្នាក់ៗគឺសំខាន់ខ្លាំងណាស់ បានន័យថាវាជាចំណុចអទិភាពបំផុត។ សុខភាព និងសុភមង្គល គឺដើរទន្ទឹមគ្នា មិនអាចអត់មួយណាបានទេ បើសុខភាពមិនល្អហយ សុភមង្គលក៏មិននៅជាមួយនឹងយើងដែរ។ ការថែរក្សាសុខភាព មានដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ញ៉ាំអាហារដែលមានជីវជាតិ ដែលសម្បូរទៅដោយបន្លែបៃតង និងកុំភ្លេចផ្លែឈើ។
៦- ផ្ដល់ពេលវេលាសម្រាប់ខ្លួនអ្នក
ទោះបីរវល់យ៉ាងណាក៏ដោយ មិនគួរណាភ្លេចផ្ដល់ពេលវេលាឲ្យខ្លួនឯងនោះដែរ។ ចូរធ្វើការវិភាគលើខ្លួនឯង និងរកឲ្យឃើញនូវអ្វីដែលត្រូវកែលម្អបន្ថែម។ ត្រូវចងចាំថា អ្នកគឺជាចៅក្រមសម្រាប់ខ្លួនអ្នកដ៏ល្អបំផុត។
៧- តាំងសមាធ
មនុស្សភាគច្រើនប្រហែលមិនធ្លាប់បានតាំងសមាធិ ធ្វើឲ្យចិត្តស្ងប់នោះទេ បើទោះបិជាវាមានប្រយោជន៍យ៉ាងណាក៏ដោយ។ ការតាំងសមាធិ អាចឲ្យអ្នកលុបបំបាត់អារម្មណ៍ស្រ្ដេសបានយ៉ាងប្រសើរ។
ជាចុងក្រោយ សូមបញ្ជាក់ថា សុភមង្គលគឺយើងជាអ្នកបង្កើត គ្មានអ្នកណាម្នាក់អាចផ្ដល់សុភមង្គលឲ្យយើងបាននោះទេ។ ចូរប្រយុទ្ធប្រឆាំង នឹងអារម្មណ៍ព្រួយភ័យ ហើយងាកមកសប្បាយនៅក្នុងជីវិតរបស់យើងវិញ។
No comments:
Post a Comment