Get This

Friday, November 11, 2011

អាហារ​៨យ៉ាង​ការ​ពារ​មហារីក​សុដន់!


អាហារ​ជួយ​ទប់​មហារីក​ សុដន់

ជំងឺ​មហារីក​សុដន់​ គឺ​ជា​ជំងឺ​ដែល​ស្រ្ដី​នៅ​ទូទាំង​ពិភព​លោក​ខ្លាច​បំផុត​។ ប្រសិន​បើ​មិន​ព្យាបាល​ទាន់​ពេល​វេលា​ទេ វា​នឹង​រីក​រាល​ដាល​ពី​សុដន់ ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។ ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​មហារីកមួ​យ​ប្រភេទ​​ដែល​កើត​ច្រើន​បំផុត​ សម្រាប់​ស្រ្ដី ដោយ​មិន​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ ឋានៈសង្គម មាន​ ក្រ អ្វី​នោះ​ឡើយ ដែល​ជា​មធ្យម​ម្នាក់​ក្នុង​ចំណោម​១០០នាក់​ នឹង​ប្រឈម​នឹង​ជំងឺ​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ​។
មូល​ហេតុ​នេះ​ជំងឺ​នេះ រួម​មាន​ ប្រវត្តិ​គ្រួសារ​ធ្លាប់​​មាន​អ្នក​កើត​ជំងឺ​នេះ​ និង​ហ្សែន ប៉ុន្ដែ​ទន្ទឹម​នឹង​កត្តា​ហានីភ័​យ​នេះ វា​ក៏​មាន​វិធី​កាត់​បន្ថយ​កម្រិត​គ្រោះ​ថ្នាក់​បាន​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជាប្រភេទអាហារ​៨យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ជំងឺ​មហារីក​សុដន់​បាន​៖
១- តែ​បៃ​តង​
តែ​បៃ​តង​ មាន​អត្ថ​ប្រយោជន៍​សុខ​ភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ការ​រីក​លូត​លាស់នៃ​ជំងឺ​នេះ ​យ៉ាង​មានប្រសិទ្ធិ​ភាព​។
២- អាហារ​ស្លឹក​បៃ​តង​ចាស់​
អាហារ​ដែល​មានស្លឹក​ពណ៌បៃ​តង​ចាស់ ដូច​ជា​ស្ពៃ​ក្ដោប ខាត់​ណា ប្រូកូលី គឺ​មាន​ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​ ដែល​មាន​ឈ្មោះ​ថា indole-3-carbinol ដែល​ជួយ​ទប់​ស្កាប់​មិន​ឲ្យ​មេរោគ​រីក​លូត​លាស់​បាន​។
ទោះ​យ៉ាង​ណា​ក្ដី ការ​ចម្អិន​ឆ្អិន​ពេក កម្ដៅ​ក្ដៅ​ពេក គឺ​អាច​កាត់​បន្ថយ​គុណភាព​របស់​បន្លែ​ទាំ​ង​អស់​នេះ​បាន​។
៣- ខ្ទឹម​ស
សារធាតុ Sulphur ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស​ អាច​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ក្នុង​ការ​ការ​ពារ​ប្រឆាំង​នឹងមហារីក​សុដន់​ បាន។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ខ្ទឹម​ស យ៉ាង​តិច​ម្ដ​ង​ក្នុង​មួយ​សប្ដាហ៍​ មាន​អត្រា​ទាប​ក្នុង​ការ​កើត​ជំងឺ​នេះ​។
៤- ខ្លាញ់​ត្រី
ខ្លាញ់ដែល​នៅ​ក្នុងត្រី​ មាន​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះនៃ​ជំងឺ​មហារីកសុដន់​។ ខ្លាញ់​ត្រី​ មាន​ផ្សំ​ទៅដោយ Omega-3 ដែល​ជួយ​ទប់​មិន​ឲ្យ​មេរោគ​នៃ​ជំងឺ​នេះ​រីក​ដុះដាល​បាន​ និង​ជួយ​ជម្រុញ​កម្រិត​ឈាម​ហូរបាន​ទៀត​ផង​។
៥- ប៉េង​ប៉ោះ
ប៉េង​ប៉ោះ គឺ​ជា​អាវុធ​ដែល​អាច​វាយ​ប្រហារ​ជំងឺ​មហារីក​សុដន់​បាន​។ ប៉េង​ប៉ោះ​មាន​ផ្សំទៅ​ដោយ lycopene ដែល​ជា​សារធាតុ​ប្រឆាំង​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​អាច​ទប់​ទល់​មហារីក​បាន​ ។
៦- ផ្សិត​ 
ផ្សិត​គឺ​ជាំ​អាហារ​ដ៏​ពេញ​និយម​មួយ​ ហើយ​វា​ក៏​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​សារធាតុ​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក ​ជំងឺ​មហារីក​សុដន់​។
សរុប​មក​វិញ ការ​ការ​ពារ​ គឺ​ជា​កូន​សោរ​មួយ​ដ៏​សំខាន់​។ ដូច្នេះ​ត្រូវ​ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website