ក្មេងជំទង់ធាត់ៗ |
ដូចដែលធ្លាប់បានដឹងមកហើយថា
ជំងឺសម្ពាធឈាមឡើងខ្ពស់ ឬហៅឲ្យខ្លីថា លើសឈាម
គឺជាកត្ដាហានីភ័យចម្បងបំផុតដែលបណ្ដាលឲ្យកើតជំងឺបេះដូង
និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្ដូក)
នៅពេលឈានដល់វ័យចំណាស់។
ការសិក្សាទៅលើក្មេងជំទង់ ១៧០០នាក់
បានរកឃើញថា ក្មេងស្រីមានហានីភ័យលើសក្មេងប្រុសដល់ទៅបីដងឯណោះ
ក្នុងការប្រឈមមុខនឹងការកើតជំងឺលើសឈាម។
ស្រ្ដីអ្នកនាំពាក្យរបស់មូលនិធិបេះដូងរបស់
អង់គ្លេសបាននិយាយដែរថា មួយភាគបីនៃក្មេងជំទង់នៅអង់គ្លេស
គឺធាត់ជ្រុល ឬលើសទម្ងន់។
អ្នកដែលចូលរួមក្នុងការសិក្សានេះ
គឺជាក្មេងជំទង់ធាត់ៗ ដែលមានអាយុចន្លោះពី ១៣ ទៅ១៧ឆ្នាំ។
ក្រោយពីបានធ្វើការវាស់ស្ទង់ពីកម្រិតឈាម ក៏ដូចជាវិភាគរួចមក
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានេះ
បានរកឃើញថា ក្មេងប្រុសដែលធាត់
គឺមានអត្រាវិវឌ្ឍទៅរកជំងឺលើសឈាម ៣,៥ដង
លើសក្មេងប្រុសដែលមិនធាត់។
ប៉ុន្ដែទន្ទឹមនឹងនេះដែរ
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺលទ្ធផលបានបង្ហាញទៀតថា
ក្មេងស្រីដែលធាត់មានអត្រាប្រឈមមុខនឹងជំងឺលើសឈាមដល់ទៅ ៩ដង
លើសក្មេងស្រីដែលមានទម្ងន់ធម្មតា។
លោកវេជ្ជបណ្ឌិត Rudy Ortiz
ដែលដឹកនាំការស្រាវជ្រាវនេះបានថ្លែងថា
ជាសរុបរួមគឺគឺទាំងក្មេងប្រុស និងក្មេងស្រីដែលធាត់លើសទម្ងន់
គឺសុទ្ធតែប្រឈមមុខនឹងការលើសឈាម
ដែលនឹងនាំទៅរកជំងឺបេះដូងទៅថ្ងៃអនាគត
ប៉ុន្ដែក្មេងស្រីហាក់ដូចជាប្រឈមមុខខ្លាំងជាង។
លោកវេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ដែរថា
ការខុសគ្នារវាងក្មេងប្រុស និងក្មេងស្រី
គឺអាចមកពីកម្រិតនៃការហាត់ប្រាណខុសគ្នា។
ជាទូទៅក្មេងស្រីបានបញ្ចេញនូវសកម្មភាពផ្នែករាងកាយតិចជាង
ក្មេងប្រុសពី ៥០ទៅ៦០ភាគរយ
បើយោងតាមការស្ទង់មតិកន្លងមករបស់ក្រុមអ្នកជំនាញ។
No comments:
Post a Comment