នៅប្រទេសវែលគេបានដាក់បំរាមថ្មីថា
ហាមមិនឲ្យប្រើប្រាស់គ្រែសម្រាប់កំដៅស្បែកនោះទេប្រសិនបើគ្មានការ
ណែនាំឲ្យបានត្រឹមត្រូវជាមុននោះ
ហើយបើហាងណាមិនធ្វើតាមច្បាប់ថ្មីនេះទេ
គេនឹងពិន័យជាទឹកប្រាក់ចំនួន ៥០០០ ផោន។
ច្បាប់ថ្មីនេះបាននិយាយថា នៅពេលដែលអតិថិជនចូលទៅប្រើប្រាស់គ្រែ
កំដៅស្បែក sunbed គេត្រូវតែពាក់វែនតាដើម្បីការពារភ្នែករបស់គេ
ព្រោះពន្លឺដែលបានបញ្ចេញដោយគ្រែនេះអាចប៉ះពាល់ដល់ភ្នែករបស់អ្នក
ប្រើប្រាស់។ច្បាប់ថ្មីនេះ មានចំណុចមួយចំនួនទៀតដែលតម្រូវឲ្យម្ចាស់ហាងដែលបានដាក់ជួលគ្រែ sunbed សម្រាប់អតិថិជនប្រើប្រាស់ គឺមិនត្រូវលក់គ្រែនេះឲ្យក្មេងដែលមានអាយុ ក្រោម ១៨ឆ្នាំនោះទេ ហើយត្រូវតែដាក់ថា ការដេកកំដៅស្បែកនៅក្នុងគ្រែ sunbed នេះមិនមែនមានន័យថាធ្វើឲ្យសុខភាពអ្នកល្អនោះទេ។ បានជាគេដាក់បែបនេះព្រោះថាចំនួនមនុស្សដែលកើតជំងឺមហារីក ស្បែកភាគច្រើនកើតមកពីអ្នកប្រើប្រាស់គ្រែ sunbed នេះតែម្តង។ ដូចនេះហើយបានជាគេព្រួយបារម្ភពីបញ្ហានេះ។
មានក្មេងស្រីនៅប្រទេសវែលជាច្រើនដែលបានប្រើប្រាស់គ្រែ sunbed ហើយចំនួនអ្នកកើតជំងឺមហារីកស្បែលក៏ច្រើនដែរក្នុងចំណោមក្មេងៗ ដែលប្រើគ្រែកំដៅសាច់ sunbed នេះដែរ។
គេសង្ឃឹមថាច្បាប់ថ្មីនេះនឹងអាចកាន់បន្ថយអត្រា
អ្នកកើតជំងឺមហារីកស្បែកបានមួយកំរឹត
ហើយជឿជាក់ថាច្បាប់ថ្មីនឹងមានប្រសិទ្ធភាព
ហើយនឹងមានអ្នកគោរពធ្វើតាមច្រើន។
បើអ្នកជំងឺមហារីកស្បែកត្រូវបានកាត់បន្ថយ
នោះចំនួនមនុស្សស្លាប់ដោយសារតែជំងឺនេះក៏ត្រូវបានកាត់បន្ថយដែរ
ត្រង់នេះហើយគឺជាអ្វីដែលច្បាប់ថ្មីចង់សម្រេចបាន។
ការធ្វើដំណើរកំសាន្តមកប្រទេសដែលមានអាកាសធាតុក្តៅ
ប្រសើរជាងដេកនៅក្នុងគ្រែកំដៅស្បែកនេះ។
No comments:
Post a Comment