|
បុគ្គលិកការិយាល័យ |
ក្រុមអ្នកជំនាញបាន
ធ្វើការព្រមានថា
បុគ្គលិកការិយាល័យគឺជាអ្នកដែលប្រឈមមុខនឹងហានីភ័យនៃការកើតជំងឺ
មហារីក។ តើហេតុអ្វីបានជាដូច្នេះ? ចម្លើយយ៉ាងខ្លី
គឺដោយសារបុគ្គលិកទាំងនោះជាអ្នកនៅអង្គុយក្នុងរយៈពេលយូរ។
បុគ្គលិកការិយាល័យ ដែលអង្គុយនៅនឹងកន្លែងយូរ
គឺអាចបង្កើនកម្រិតគ្រោះថ្នាក់នៃការវិវឌ្ឍទៅរកជំងឺមហារីកពោះវៀន
និងមហារីកសុដន់។
លទ្ធផលនៃការសិក្សាដែលត្រូវបានប្រកាសនៅក្នុងសន្និបាទប្រចាំ
ឆ្នាំនៃវិទ្យាស្ថានស្រាវជ្រាវមហារីកអាមេរិកាំង
បានបង្ហាញពីទំនាក់ទំនងយ៉ាងខ្លាំងក្លានៃការអង្គុយនៅនឹងកន្លែង
ខ្វះសកម្មភាព ជាមួយនឹងការរីកលូតលាស់នៃកោសិកាមហារីក។
ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនោះ បានជឿជាក់ថា ការអង្គុយនេះហើយ
ដែលបានបង្កឲ្យមានជំងឺមហារីកចំនួន ៩២០០០ករណី ជារៀងរាល់ឆ្នាំ។
ដោយមានពន្លឺពីលទ្ធផលនៃការស្រាវជ្រាវនេះ
ក្រុមអ្នកជំនាញខាងសុខភាពបានទាមទារឲ្យមនុស្សជៀសវាងការអង្គុយលើ
កៅអី ឬសាឡុងយូរពេក
ពោលគឺក្រោកឡើងបញ្ចេញសកម្មភាពខ្លះប្រសិនបើអាចឆ្លៀតបាន។
ក្រុមអ្នកជំនាញទាំងនោះ បានសំណូមពរឲ្យអ្នកដែលអង្គុយយូរៗ
ធ្វើការហាត់ប្រាណ២នាទី ជារៀងរាល់មួយម៉ោងម្ដង
ក្នុងមួយថ្ងៃនៅក្នុងម៉ោងដែលពួកគេធ្វើការ។
ការហាត់ប្រាណដែលល្អបំផុត និងងាយស្រួល
គឺអ្នកគ្រាន់តែដើរតែប៉ុណ្ណោះ
ក៏អាចកាត់បន្ថយកម្រិតលូតលាស់នៃសារធាតុដែលបង្កជំងឺមហារីកបានផង
ដែរ។
ការសិក្សាផ្សេងទៀត ក៏បានរកឃើញស្រដៀងគ្នានេះដែរ
ពោលគឺបុគ្គលិកការិយាល័យដែលអង្គុយយូរៗ
ប្រឈមនឹងជំងឺមហារីកបើទោះបីជាឆ្លៀតពេលហាត់ប្រាណក៏ដោយ។
comments
No comments:
Post a Comment