Get This

Friday, November 11, 2011

ស្រ្ដរ​ប៊ើរី អាច​ជំនួយ​ក្រពះ​របស់​អ្នក​ផឹក​គ្រឿង​ស្រវឹង


ផ្លែ​ស្រ្តរប៊ើរី

ប្រសិន​ បើអ្នក​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​ទាន​គ្រឿង​ស្រវឹង នេះ​គឺ​ជា​ដំណឹង​ល្អ​ថ្មីមួយ​​សម្រាប់លោក​អ្នក​។ យោងតាម​ការ​រក​ឃើញ​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ស្រ្ដរប៊ើរី ឬ​ផឹក​ទឹក​ផ្លែ​ស្រ្ដរប៊ើរី នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​របស់​គ្រឿង​ស្រវឹង​ចំពោះក្រពះរបស់​អ្នក​បាន ​។ ប្រិយមិត្ត​ទាំង​អស់គ្នា​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ គឺ​ពិត​ជា​មិនល្អ​នោះ​ទេ​សម្រាប់​ក្រពះរបស់​យើង​​ ដែល​នេះគឺ​ដោយ​សារ​ជាតិ​អេតាណុល ដែលមាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​ទាំង​នោះ បាន​បំផ្លាញ​ក្រពះ​ រហូត​ឈាន​ដល់​ការ​កើត​ជំងឺ​រលាក​​ក្រពះ​ទៀត​ផង​។
ដើម្បី​រកឲ្យ​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​ស្រ្ដរ​ប៊ើរី​ក្នុង​​ការ​ការ​ពារ​ ក្រពះ ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង ក្រុមអ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​អ៊ីតាលី ស៊ើប៊ី និង​អេស្ប៉ាញ បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​។ ក្នុង​កំឡុង​ពេល​១០ថ្ងៃ​ កណ្ដុរ​សម្រាប់​ពិសោធន៍​​ទាំង​នោះ​ ត្រូវ​គេ​ផ្ដល់​ឲ្យ​នូវ​ផ្លែ​ស្រ្ដរប៊ើរី​ ៤០ក្រាម​ក្នុង​មួយ​ថ្ងៃ​ មុន​ពេល​បញ្រ្ចក​​ស្រា​ចូល​។
ក្រោយ​ពី​រយៈពេល​១០ថ្ងៃ​នេះ ក្រុម អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សត្វ​កណ្ដុរ​ភាគ​តិច​ណាស់ដែល​កើត​ជំងឺ​រលាក​ក្រពះ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​កណ្ដុរ​ដែល​មិន​ទទួល​បាន​ផ្លែ​ស្រ្ដរ​ប៊ើរី​។
ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញនេះ លោក Sara Tulipani មក​ពី​សាកល​វិទ្យាល័យ​បាសេឡូណា​ ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ បាន​និយាយ​​ថា ផល​វិជ្ជមានរបស់ស្រ្ដរប៊ើរី គឺ​មិន​ត្រឹម​តែ​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ធាតុ​ពិត​វា​ថែម​ទាំង​អាច​ការ​ពារ​រាង​កាយ​យើង​ពី​ជំងឺ​បាន​ទៀត​ផង​ ។
គូរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​មិន​បាន​រក​ឃើញ​ថា ស្រ្ដរប៊ើរី​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្រវឹង​បាន​នោះទេ គ្រាន់​តែ​អាច​ជួយ​ដល់​ក្រពះ​ដែល​កំពុង​លិច​លង់​ក្នុង​សុរា​ប៉ុណ្ណោះ​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website