ក្រៅពីវិធីសាស្រ្ដដែលធ្វើឲ្យជីវិត សិចកាន់តែមានសេចក្ដីសុខ ដែលខ្មែរសារិកានាំមកជូនលោកអ្នកកាលពីពេលមុននោះ នៅមានទម្លាប់រស់នៅប្រចាំថ្ងៃបីយ៉ាងទៀត ដែលអាចជួយបង្កើតសេចក្ដីសុខផ្លូវភេទរបស់អ្នកបាន។ មិនជាពិបាកអ្វីនោះទេ ហើយក៏ប្រហែលជាមានប្រិយមិត្តជាច្រើនបាននឹងកំពុងធ្វើវាដែរ។ ទម្លាប់ទាំងបីនោះមានដូចជា៖
១- ឆ្លៀតពេលហាត់ប្រាណពេលទំនេរពីការងារ
ប្រសិនបើអ្នកចង់ឲ្យខ្លួនឯងមានភាពខ្លាំងក្លា និងអាចដុតរោលអារម្មណ៍បានល្អនោះ អ្នកត្រូវតែធ្វើយ៉ាងណាអាចបង្កើនចលនាឈាមរត់នៅក្នុងខ្លួនអ្នក។ ការហាត់ប្រាណ គឺពិតជាអាចបង្កើនចលនាឈាមរត់នេះបាន ដែលវាអាចជួយធ្វើឲ្យជីវិតសិចរបស់អ្នក កាន់តែរីករាយ ហើយដៃគូរបស់អ្នកក៏រីករាយផងដែរ។ ការមានអារម្មណ៍ពេញចិត្តខ្លួនឯង និងអារម្មណ៍ពេញចិត្តពីដៃគូ គឺអាចធ្វើឲ្យអ្នកមិនមានអារម្មណ៍នឿយណាយ ហើយដៃគូរបស់អ្នកក៏មិនចង់ឃ្លាតឆ្ងាយពីរង្វង់ដៃរបស់អ្នកនោះដែរ ពោលគឺចង់ធ្វើវាម្ដងម្ដងទៀត។ មិនត្រឹមតែជួយបង្កើនចលនាឈាមរត់នៅក្នុងខ្លួនលោកអ្នកប៉ុណ្ណោះទេ ការហាត់ប្រាណថែមទាំងអាចជួយបង្កើនថាមពល និងធ្វើឲ្យលោកអ្នកមានភាពទាក់ទាញថែមទៀតផង។
២- ទទួលទានអាហារដែលល្អចំពោះសុខភាព
ការធាត់ពេក ដោយសារតែការញ៉ាំអាហារមិនត្រឹមត្រូវ គឺមិនល្អចំពោះសុខភាពផ្លូវភេទនោះទេ ដោយសារតែការធាត់ពេកនេះ បានធ្វើឲ្យឈាមមិនអាចរត់ទៅកាន់តំបន់ដែលធ្វើឲ្យអ្នកសុខស្រួលបាន គ្រប់គ្រាន់នោះទេ។ មិនត្រឹមតែប៉ះពាល់ដល់ភាពសម្រើបនៃអារម្មណ៍ភេទនោះទេ ការធាត់ក៏មិនល្អចំពោះបេះដូងរបស់អ្នកដែរ។
ប៉ុន្ដែមិនមានន័យថា អ្នកចាំបាច់ត្រូវតែបញ្ចុះទម្ងន់រហូតដល់ស្គមជ្រុលនោះដែរ ព្រោះការស្រកទម្ងន់ ក៏ធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនរបស់អ្នកផងដែរ។ លោកវេជ្ជបណ្ឌិត Michael Krychman ដែលជាអ្នកជំនាញខាងសុខភាពផ្លូវភេទនៃមជ្ឈមណ្ឌល Southern California បាននិយាយថា ការធាត់ក៏ល្អដែរ ព្រោះវាអាចជួយធ្វើឲ្យមានសមតុល្យរវាងអ័រម៉ូន អេស្រ្តូហ្សែន និងតេស្តូស្ទេរ៉ូន។ ហើយបើអ័រម៉ូនតេស្តូស្ទេរ៉ូនធ្លាក់ចុះ មានន័យថា ចំណង់ផ្លូវភេទរបស់អ្នកក៏ធ្លាក់ចុះដែរ។
ដូច្នេះសរុបមកវិញ អ្នកត្រូវធ្វើយ៉ាងណាមិនឲ្យធាត់ពេក ឬស្គមពេក ដោយញ៉ាំអាហារដែលល្អចំពោះសុខភាពផ្លូវភេទលោកអ្នក។
៣- គ្រប់គ្រងអារម្មណ៍ស្រ្ដេស
ប្រសិនបើអ្នកមានអារម្មណ៍ថាតប់ប្រមល់ ស្រ្ដេសនឹងការងារនោះ អ្នកចាំបាច់ត្រូវតែដោះស្រាយវា ព្រោះវាអាចបណ្ដាលឲ្យជីវិតសិចរបស់អ្នក ចុះអន់ថយបាន។ ការនិយាយផ្ដោះផ្ដងសារសងជាមួយនឹងដៃគូ ឬការនាំគ្នាទៅលំហែវិសមកាល គឺជាវិធីដែលល្អបំផុត ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង តប់ប្រមល់ទាំងនោះ។ ដូច្នេះ កុំបណ្ដោយឲ្យការងារដ៏សែនមមាញឹករបស់អ្នក និងអារម្មណ៍ស្រ្ដេសរបស់អ្នក បំផ្លាញសុភមង្គលរបស់អ្នកឲ្យសោះ។
No comments:
Post a Comment