Get This

Friday, November 11, 2011

វិធី​ធ្វើ​ឲ្យ​ជីវិត​សិច​កាន់​តែមាន​សេចក្ដី​សុខ


ជីវិត​សិច​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ញញឹម​


សិច​ គឺ​ជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ ម្នាក់​ៗ​ ដែល​យើង​ត្រូវ​យល់​ដឹង​ពី​វា​ឲ្យ​បាន​ច្បាស់​។ ការ​បង្កើត​ឲ្យ​ជីវិត​សិច​ របស់​លោក​អ្នក​កាន់​តែ​ប្រសើរ​ គឺ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​សេចក្ដី​សុខ យក​ចិត្ត​ទុក​ដាក់​ពី​ដៃ​គូ​ក្នុង​កំឡុង​ពេល​ប្រតិ​បត្ត​កា​រសិច និយាយ​ឲ្យ​ចំ គឺ​ត្រូវ​ចេះ​នាំ​ដៃ​គូ​លោក​អ្នក​ទៅ​ដល់​ឋាន​សួគ៌ ហើយ​ក៏​ត្រូវ​ចេះ​នាំ​មក​វិញ​ដែរ​។ មាន​វិធី​មួយ​ចំនួន​តូច​ ដែល​អ្នក​ត្រូវ​ដឹង​ ដើម្បី​កែ​ខៃ​បញ្ហាសិច​ដែល​អ្នក​ធ្លាប់​ជួបប្រទះ ឬ​ក៏​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​អ្នក​អាច​បង្កើត​នូវ​ការ​ចង​ចាំ​នៅ​លើ​គ្រែ​ដែល​ មិន​អាច​បំភ្លេច​បាន​។​ ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា សូម​នាំ​មក​ជូន​លោក​អ្នក នូវ​វិធី​សាស្រ្ដមួយ​ចំនួន​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សិច​របស់​លោក​អ្នក​កាន់​តែ​ប្រសើរ​៖ - ឈប់​បិទ​ភ្លើង​តទៅ​ទៀត​៖ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​អៀន អ្នក​គ្រាន់​តែ​ដុត​ទៀត​ពី​រ​បី​ដើម​ក៍​ជា​ការ​ប្រសើរ​​​ជាង​ការ​បិទ​ភ្លើង​ ងងឹត​ឈឹង​នោះ​ដែរ​។ បុរស​គឺ​ជា​ភេទដែល​ទទួល​បាន​អារម្មណ៍​ត្រេក​ត្រអាល​ខ្លាំង​ពេល​មើល​ឃើញ​ ផ្ទាល់​នឹង​ភ្នែក​ ដូច្នេះ​ក្នុង​នាម​អ្នក​ជា​ភរិយា​ដ៏​ប្រពៃ​ គួរ​តែ​ផ្ដល់​នូវ​ចំណីរ​ចក្ខុ​ដល់​គាត់​ខ្លះ​ផង​។​
- ធ្វើ​ជា​ជំហាន​ៗ កុំ​តក់​ក្រហល់​ពេក​៖ ពេល​ខ្លះ​កា​រប្រញ៉ាប់​ប្រញ៉ាល់​ពេក​ក៏​មិន​ជា​ល្អ​នោះ​ដែរ​។ ប្រសិន​បើ​ស្វាមី​របស់​អ្នក​មិន​ទាន់​មក​ដល់​ផ្ទះ​ទេ អ្នក​អាច​ផ្ញើ​សារ​ជា​អក្សរ​ដែល​មាន​លក្ខណៈ​ផ្អែមល្ហែម​ ឬ​ក៏​ធ្វើ​ចលនា​បំលាស់​ទី​ដៃ​របស់​អ្នក​លើ​រាង​កាយ​របស់​គាត់​កំឡុង​ពេល​មើល ​ទូរទស្សន៍​ជាមួយ​គ្នា​ជា​ដើម​។ ត្រូវ​ចង​ចាំ​ដែរ​ថា ជំហាន​ដំបូង​នៃ​ការ​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ ត្រេក​ត្រអាល គឺ​ការ​ចាប់​ផ្ដើម​ការ​ថើប​ជញ្ជក់​មាត់ និង​បបោស​អង្អែល​ឲ្យ​បាន​គ្រប់​ក្រឡុក​ក្រលៀត​កៀន​កោះ​ទាំង​អស់​។​
- ចំណុច​សំខាន់​បំផុត​ និង​ជា​គ្រឹះ​ចម្បង​បំផុត​នៃសិច​ គឺ​ការ​កំដៅ​សាច់​ដុំ​ (បបោស​អង្អែល​ មុន​ពេល​ចាប់​ផ្ដើម​រួម​ភេទ)។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ដៃ​គូ​​របស់​អ្នក​ ចូ​ល​រួម​ជា​មួយ​អ្នក​ដោយ​មិន​ស្ទាក់​ស្ទើរ និង​អាច​ឲ្យ​អ្នក​ ធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក​មាន​អារម្មណ៍​ពិសេស​បំផុត​ ដែល​មិន​អាច​បំភ្លេ​ច​បាន​។
- ខណៈ​ពេល​ដែល​កំពុង​ដំណើរ​ការ​ (សិច) អ្នក​ត្រូវ​ចេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដៃ​គូ​របស់​អ្នក​ដឹង​ថា គាត់​គឺ​ជា​មនុស្ស​តែមា្នក់​គត់ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ហើយ​គឺ​ជា​មនុស្ស​ម្នាក់​គត់​នៅ​លើ​ផែន​ដី​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ ដែល​អ្នក​ផ្ញើ​វាសនា​ទៅ​លើ​។ ត្រូវ​ឲ្យ​គាត់​ដឹង​ថា តើ​អ្នក​មាន​អារម្មណ៍​អស្ចារ្យ​ និ​ងកក់​ក្ដៅ​យ៉ាង​ណា​ពេល​បាន​នៅ​ក្បែរ​ទ្រូង​របស់​គាត់​។ ដៃ​គូ​របស់​អ្នកនឹង​ពិត​ជា​រីក​រាយ​ និង​មិន​អាច​ចាក​ចោល​មនុស្ស​ម្នាក់​ដែល​ឲ្យ​តម្លៃ​គាត់នោះទេ​។
- ប្រើ​ប្រាស់​សម្លេង​របស់​អ្នក៖ ការ​នៅ​ស្ងាត់​ជ្រាប​មិន​ហើប​មាត់​សូម្បី​តែ​បន្តិ​ច​ នឹង​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មិន​ដឹង​ថា​អ្នកមាន​អារម្មណ៍​បែប​ណា​នោះ​ទេ​។ ចូរ​ប្រើ​សម្លេង​របស់​អ្នក​ ដើម្បី​ឲ្យ​ដៃ​គូ​អ្នក​ដឹង​ថា អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​គាត់​ប៉ះអ្នក​។ អ្នក​អាច​ប្រើ​សម្លេង​នេះ ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​រំភើប ត្រេក​ត្រអាល និង​មាន​សេចក្ដី​សុខ​បំផុត​ពេល​ដែល​ដៃ​ទាំងគូរបស់ដៃគូ​អ្នក​ប៉ះ​ផ្នែក​ណា​ មួយ​នៃ​រាង​កាយ​របស់​អ្នក​។​ ការ​ធ្វើ​បែ​បនេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​ប្រសើរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ សម្លេង​នេះ​ ក៏​ជា​ការ​បញ្ជាក់​ប្រាប់​ពី​ដំណើរ​នៃ​ការ​នាំអ្នក​ទៅ​កាន់​ឋាន​សួគ៌ផង​ដែរ​ ។ ប្រសិន​បើ​អ្នក​អៀន មិន​ហ៊ាន​បញ្ចេញ​នូវ​សម្លេង​ថ្ងួច​ថ្ងូរនេះ​ទេ អ្នក​ក៏​អាច​បញ្ចេញ​តាម​រយៈកាយ​វិការ​នៃ​រាង​កាយ​របស់អ្នក​ផង​ដែរ​។​
- ជា​ទូទៅ​ ការ​គិត​ថា​ បបូរ​មាត់ ក និ​ងត្រចៀក គឺ​ជា​កន្លែង​ដែល​​​ដៃ​គូ​អ្នក​មាន​អារម្មណ៍​ពោះ​កញ្ជ្រោល​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ​។ គ្រប់​ផ្នែក​នៃ​រាង​កាយ​ គឺ​ជា​កន្លែង​ដែល​អ្នក​គួរ​អនុវត្ត​ មិនមែន​តែ​ពីរ​បី​កន្លែង​នេះ​ទេ​។ ប៉ះ​ បបោស​អង្អែល​រាង​កាយ​ទាំង​មូល​របស់​គាត់ ការ​ម៉ាស្សា ឬ​ការ​ប្រើ​តិច​និច​ផ្សេង​ៗ​ទៀត ដែល​អ្នក​ចេះ​ ដូច​ជា​ការ​ថើប​ ការ​ស្ទាប ការ​លិទ្ធ​ ឬ​អ្វី​ផ្សេង​ៗ​ទៀត​ ដែល​អ្នក​គិត​ថា​អាច​ប្រើ​ការ​បាន​។​
សរុប​មក​វិញ សិច​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ជីវិត​អាពាហ៍​ពិពាហ៍​របស់​លោក​អ្នក តែកុំ​ភ្លេច​វា​ក៏​អាច​បំផ្លាញ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​បាន​ផងដែរ ប្រសិន​បើ​អ្នក​មិន​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​៕​​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website