Get This

Friday, November 11, 2011

ឲ្យ​ក្មេង​​លេង​នៅ​ខាង​ក្រៅ​អាច​​កាត់​បន្ថយ​ ជំងឺ​មីញ៉ូប​


out doorការ​សិក្សា​ថ្មី​មួយ​នៅ​សកលវិទ្យា​ល័យ Cambridge ប្រទេស​អង់គ្លេសដោយ​លោក ​Justin Sherwin​ ​​បាន​រក​ឃើញ​ថា​ការ​ចំណាយពេលវេលា​នៅ​ខាង​ក្រៅ​ផ្ទះ​​គឺ​ជួយ​ឲ្យ​ក្មេង​ៗ​ កាត់​បន្ថយ​ការ​កើត​ជំងឺ មីញ៉ូប​ភ្នែក​។​
យើង​បាន​ឃើញ​ហើយ​ថា​មាន​ក្មេង​ជា​ច្រើន​កំពុង​តែ​កើត​ជំងឺ​ មីញ៉ូប​ភ្នែក ជាពិសេស​នៅ​ក្នុងទី​ក្រុង​ធំៗ​តែ​ម្តង ក្នុង​នោះទី​ក្រុង​ភ្នំពេញ​ក៏​មាន​ក្មេង​ៗ​ដែល​មីញ៉ូប​ភ្នែក​កើន​ទ្បើង​ ច្រើន​ដែរ ជាពិសេស​សិស្ស​សាលា​។ ប៉ុន្តែ​បើ​យើង​ក្រ​លេក​មើល​ទៅ​តាម​ទីជនបទ​វិញ គឺ​ក្មេង​ៗ​មិន​សូវ​មានជំងឺ​មីញ៉ូប​ភ្នែក​កើន​​ទ្បើង​ច្រើន​ទេ។
នេះ​បញ្ជាក់ថា ការ​សិក្សា​ថ្មី​នេះ​គឺ​ពិតជា​ត្រឹម​ត្រូវ​ណាស់ ពីព្រោះ​នៅ​ក្នុង​ទី​ក្រុង​ ក្មេង​ៗភាគ​ច្រើន​​មិន​សូវ​ជា​ចេញ​ទៅ​ក្រៅ​ប៉ុន្មានទេ ហើយ​ភាគ​ច្រើន​គេ​ចំណាយពេល​នៅ​ក្នុង​ផ្ទះ ឬ​នៅ​បន្ទប់​រៀន​​ ខុសគ្នា​ពី​ក្មេង​នៅជន​បទ ពួកគេ​ចំណាយពេល​ច្រើន​នៅទី​វាល។
ការ​សិក្សា​នេះ​គេ​បាន ពន្យល់ថា កាលណា​ក្មេង​ៗមើល​ទៅ​វត្ថុ​ទាំងទ្បាយ​ណា​ដែល​មាន​ចំងាយ​ឆ្ងាយពី​ភ្នែក ក្មេង​នោះ​​នឹង​អាច​កាត់​បន្ថយ​​ជំងឺ​មីញ៉ូប​ភ្នែកបាន ហើយ​ពន្លឺ​ធម្មជាតិ​ដែល​បាន​មក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ក៏​ជា​កត្តា​ដ៏​ សំខាន់​សម្រាប់​សុខភាព​ភ្នែក​របស់​ក្មេង​ៗ​ដែរ។
បើ​យើង​គិត​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ យើង​នឹង​ឃើញ​ថា កាលណា​ក្មេង​នៅ​ក្នុង​ផ្ទះ​ច្រើន ភ្នែក​របស់វា​នឹង​ទទួល​បាន​ពន្លឺ​មិន​គ្រប់​គ្រាន់ ដូច​នេះ​វា​អាច​មើល​របស់​ផ្សេងៗ​ស្រវាំង​មិន​ច្បាស់ ហើយ​កាលណា​វា​នៅ​ក្នុង​ផ្ទះ​ច្រើន គឺ​វា​អាច​មើល​ទូរទស្សន៍​ច្រើន ឬ​ក៏​ប្រើ​កុំព្យូទ័រ​ច្រើន ឬ​ក៏​ប្រើ​ប្រាស់ទូរសព្ទទំនើប​ច្រើន​ម៉ោង ដែល​កត្តាទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​វា​អាច​នឹង​ឆាប់​ ខូចភ្នែក​ ហើយ​ក្លាយជា​មីញ៉ូម។
ដូច​នេះ​យើង​គួរ​ឲ្យ​ក្មេង​នៅ​ខាង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន ជា​ពិសេស​នៅពេល​ថ្ងៃ​ដើម្បី​ឲ្យ​ភ្នែក​របស់ទទួល​ពន្លឺ​ធម្មជាតិបាន​ច្រើន តែ​យើង​ត្រូវ​ចង​ចាំថា ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ក្មេង​មានជំងឺ​មហារីកស្បែកបាន​។
ទទួល​ពន្លឺ​ថ្ងៃ ក្នុង​កំរឹត​សម​ស្រប​ណា​មួយ​ គឺ​ពិតជា​ល្អ​សម្រាប់​សុខភាព​របស់អ្នក ហើយ​ភ្នែក​របស់អ្នក​ក៏​ល្អ​ដែរ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website