ការ
សិក្សាថ្មីមួយបានបញ្ជាក់ថាជំងឺមហារីកខួរក្បាល
មិនមានទំនាក់ទំនងជាមួយនឹងការប្រើប្រាស់ទូរសព្ទដៃទ្បើយ។
ការសិក្សាស្រាវជ្រាវចុងក្រោយនេះដែលបានដឹកនាំដោយ
វិទ្យាស្ថាន Institute of Cancer Epidemiology ក្នុងប្រទេស Denmark
បានសិក្សាទៅលើមនុស្សប្រមាណ ៣៥០ ០០០នាក់
ដោយពួកគេទាំងអស់គ្នាបានប្រើប្រាស់ទូរសព្ទ ក្នុងរយៈពេលប្រហែលជា
១៨ឆ្នាំ។អ្នកស្រាវជ្រាវបានរកឃើញថា អ្នកប្រើប្រាស់ទូរសព្ទមិនមានគ្រោះថ្នាក់ធ្ងន់ជាងអ្នកដែលមិនប្រើ ទូរសព្ទនោះទេ ហើយការរកឃើញនេះបានបោះពុម្ពផ្សាយនៅក្នុងវែបសាយ British Medical Journal។
ក្នុងចំណោមមនុស្ស ៣៥០
០០០នាក់ដែលប្រើទូរសព្ទក្នុងរយៈពេលដ៏យូរ
គេបានពិនិត្យទៅឃើញថា មិនមានការរីករាលដាលនៃ
ជំងឺមហារីកខួរក្បាលនោះទេ
ហើយបើប្រៀបធៀបជាមួយនឹងអ្នកមិនប្រើទូរសព្ទវិញគឺកំរឹតនៃជំងឺ
មហារីកខួរក្បាលមិនខុសគ្នាប៉ុន្មានទេ។
ត្រង់នេះគេចង់បញ្ជាក់ថា បើមានមនុស្សពីនាក់
ហើយគាត់ទាំងពីរនាក់នោះកើតជំងឺមហារីកខួរក្បាលដូចគ្នា
ហើយមួយប្រើទូរសព្ទ មួយទៀតមិនបានប្រើទូរសព្ទទេ
ជាលិទ្ធផលដែលទទួលបាន គេរកឃើញថាជំងឺមហារីកនៃអ្នកទាំងពីរនោះ
មិនមានការរីកលូតលាស់ខុសគ្នានោះទេ។
ទោះជាមានការរកឃើញបែបនេះក៏ដោយ ក៏អង្គការសុខភាពពិភពលោក WHO
នៅតែចាត់ទុកថាការប្រើប្រាស់ទូរសព្ទដៃដូចការផឹកកាហ្វេដែរ។
ហើយគេក៏បានអប់រំក្មេងដែលមានអាយុក្រោម១៦ឆ្នាំ
កុំឲ្យនិយាយទូរសព្ទយូរពេក
ហើយនិយាយនៅពេលដែលមានរឿងដែលចាំបាច់និយាយតែប៉ុណ្ណោះ
ព្រោះថាអាចប៉ះពាល់ដល់សុខភាពក្មេងក្នុងករណីណាមួយ។
No comments:
Post a Comment