ស្រី្តអស់អារម្មណ៍នឹងបុរស |
បើនិយាយក្នុងភាសាកីឡា ការកំដៅម៉ាស៊ីន ឬកំដៅសាច់ដុំមុនពេលប្រកួតពិតជាសំខាន់ណាស់ ហើយចំពោះសិចវិញ ការកំដៅម៉ាស៊ីនមុនពេលចាប់ផ្ដើមក៏ជាការសំខាន់ខ្លាំងណាស់ដែរ។ បុរសត្រូវធ្វើវាជាដំណាក់កាល មិនមែនបើកឆាកឡើង ចាប់ផ្ដើមប្រយុទ្ធភ្លាមនោះទេ ចាំបាច់ត្រូវចេះ
បបោសអង្អែល និយាយពាក្យផ្អែមល្ហែម និងធ្វើយ៉ាងណាឲ្យស្រ្ដីជាដៃគូមានការពេញចិត្ត និងមិនចេះធុញទ្រាន់នឹងជីវិតសិច។ កំហុសទី២៖ មិនធ្វើតាមការចង់បានរបស់ស្រ្ដី
ស្រីភាគច្រើនតែងតែត្អូញត្អែរអំពីដៃគូរបស់ខ្លួនដែលមាន ស្ដាប់ និងធ្វើតាមអ្វីដែលខ្លួនចង់បាន។ នេះប្រហែលជាធម្មជាតិរបស់បុរសដែលតែងតែគិតថាខ្លួនឯងដឹងច្រើន ជាងស្រ្ដី ដូច្នេះគ្មានអ្វីដែលត្រូវស្ដាប់ស្រ្ដីប្រាប់ទៀតនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឲ្យស្រ្ដីគ្មានអារម្មណ៍ចំពោះអ្នកទៀតនោះទេ។
កំហុសទី៣៖ ខ្វះការសម្អិតសម្អាងខ្លួន
បុរសខ្លះអាចនឹងខ្ជិល ឬក៏ភ្លេចសម្អាតខ្លួនដែលធ្វើឲ្យមានក្លិនមិនល្អលើខ្លួនពួកគេ។ ត្រូវដឹងថាស្រ្ដីភាគច្រើនមិនចូលចិត្តក្លិនមិនល្អលើខ្លួនអ្នក នោះទេ ប៉ុន្ដែពួកគេចូលចិត្តភាពស្អាត និងផ្ចិតផ្ចង់។ ការបន្ថែមក្លិនដែលនាងចូលចិត្ត គឺរឹតតែប្រសើរថែមមួយកម្រិតទៀត។
កំហុសចុងក្រោយ៖ ស្ងាត់ជ្រាប
ការប្រើប្រាស់នូវសម្លេងពេលកំពុងដំណើរការនៅលើគ្រែ ជាជាធាតុផ្សំមួយសំខាន់ណាស់របស់សិច។ ចូរកុំនៅស្ងាត់ជ្រាបឲ្យសោះ ប្រើប្រាស់សម្លេងដ៏សិចស៊ីរបស់លោកអ្នកដើម្បីឲ្យនាងលឺទៅណា។
រាល់កំហុសទាំង៤ខាងលើ ប្រហែលជាមានកំហុសខ្លះត្រូវនឹងលោកអ្នកហើយមែនទេ? បើអញ្ចឹងលោកអ្នកគួរតែកែប្រែវា ដើម្បីមនុស្សដែលអ្នកស្រឡាញ់។
ចំណែកឯស្រ្ដីវិញក៏ត្រូវហ៊ានប្រាប់នូវចំណុចដែលខ្លួនចង់ឲ្យ ដៃគូរបស់អ្នកកែប្រែផងដែរ។ កុំព្យាយាមលាក់វាទុក ព្រោះវាអាចធ្វើឲ្យបុរសប្រព្រឹត្តកំហុសទាំងមិនដឹងខ្លួន។ ត្រូវប្រាប់គាត់ថា អ្នកចូលចិត្តដូចម្ដេច ចង់បានយ៉ាងដូចម្ដេច ហើយប្រាប់គាត់ថា តើនឹងល្អបែបណាប្រសិនបើគាត់អាចបំពេញនូវចំណុចខ្វះខាតទាំងនោះបាន ។
No comments:
Post a Comment