Get This

Friday, November 11, 2011

កុំ​ផឹក​ស្រា បើ​មិន​ចង់​កើត​មហារីក​សុដន់!


ស្រ្ដី​ផឹក​ស្រា

ស្រ្ដី​ដែល​ ផឹក​ស្រា​តែ​ពីកែវ​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់​ដល់​ទៅ ៥០ភាគ​រយ​លើស​អ្នក​ដែល​មិន​ផឹក​ស្រា​នោះ​ដែរ​។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក ហើយ​មិន​ត្រឹម​ប៉ុណ្ណោះទេ សូម្បី​តែ​ផឹក​ត្រឹម​បីទៅ​បួន​កែង​ក្នុង​មួយ​សប្ដាហ៍​ ដែល​មិន​លើស​ពី​អ្វី​ដែល​ក្រុម​គ្រូពេទ្យបាន​ណែ​នាំ​នោះ ក៏​អាច​បង្ក​ជា​ហានិភ័យ​នោះ​ដែរ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ ក៏​បាន​ធ្វើការ​ព្រមាន​ផង​ដែរ ចំពោះស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ផឹក​ស្រា​ជា​ប្រចាំ​នៅ​អាយុ​ខ្ទង់​២០ឆ្នាំ​ និង​៣០ឆ្នាំ​ គឺ​នឹង​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ពួក​គេ​ចាស់​ទៅ។
បើតាម​ការ​ណែ​នាំ​របស់​រដ្ឋា​ភិបាល​នៃប្រទេស​មួ​យ​ចំនួន​បាន​កំណត់​ថា​ ស្រ្ដី​មិន​គួរ​ញ៉ាំ​ស្រា​លើស​ពី​៧កែវ (កែវ​ខ្នាត​កណ្ដាល) នោះ​ទេ​ ក្នុង​មួយ​សប្ដាហ៍​។ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញថា សូម្បី​តែ​ផឹក​តែ​ពាក់​កណ្ដាល​នេះ ពោលគឺ​បី​ទៅ​បួន​កែវ​ក្នុងមួយសប្ដាហ៍​ក៏​អាច​បង្កើន​ហានីភ័យ​នៃ​ជំងឺ​សាហាវ​ នេះ​ចំនួណ ១៥ភាគ​រយ​ផង​ដែរ​។ ហើយ​ចំណែក​ឯ​ស្រ្ដី​ដែល​ផឹក​២កែវ​ក្នុង​មួយថ្ងៃ​ឡើង​ទៅ នឹង​កើន​កម្រិត​គ្រោះ​ថ្នាក់​ដល់ទៅ ៥០ភាគ​រយ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ​ Harvard និងមន្ទីរ​ពេទ្យស្រ្ដី​នៅ​បូស្ដុន សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ពិនិត្យ​លើ​ទិន្នន័យ​សុខ​ភាព​របស់​ស្រ្ដី​ជាង​១០ម៉ឺននាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ​៥៥ឆ្នាំ។ ក្រោយ​ពី​រយៈ​ពេល​ជិត​ ៣០ឆ្នាំ​ក្រោយ​មក ទើប​ចេញជា​លទ្ធផល​បែ​ប​នេះ ពោល​គឺ​អ្នក​ផឹក​ពីរ​កែវ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ នឹង​មាន​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ (លើស​អ្នក​អត់​ផឹក៥០%)។ ក្រៅ​ពី​នេះ អ្នក​ផឹក​លើស​ពី​មួយ​កែវ​ទៅ​២កែវ​ក្នុង​មួយ​ថ្ងៃ ប្រឈម​នឹង​កម្រិត​ហានីភ័យ​ ២៨ភាគ​រយ​ផង​ដែរ ខណៈ​ដែល​អ្នក​ផឹក​តិច​ជាង​នេះ មាន​កម្រិត​គ្រោះថ្នាក់ ១៥ភាគ​រយ​ដូច​បង្ហាញ​ខាង​លើ​ស្រាប់​។
ជំងឺ​មហារីក​សុដន់​គឺ​ជា​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុតមួយ​សម្រាប់​ស្ដ្រី ដែល​ស្ថិតិ​បានបង្ហាញ​ថា ស្រ្ដីម្នាក់​ក្នុង​ចំណោម​៨នាក់ អាច​នឹង​វិវឌ្ឍ​ទៅ​រក​ជំងឺនេះ​ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត​របស់ពួក​គេ​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website