Get This

Friday, November 11, 2011

ស្រកទម្ងន់អាចជួយជម្រុញសេចក្ដីសុខផ្លូវភេទ


lost weight boost sex lifeការ​សិក្សា​ថ្មី​មួយ​​បាន​រកឃើញ​ថា ការ​ស្រក​ទម្ងន់​​ អាច​បង្កើន​សុខភាព​ផ្លូវ​ភេទ​សម្រាប់​អ្នក​ដែល​ធាត់​ជ្រុល ជាមួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ​។
ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អូស្រ្ដាលី​នេះ​ បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​មនុស្ស​ធាត់​ជ្រុល​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រភេទ​ពីរ ដោយ​ឲ្យ​ពួក​គេ​ទទួល​ទាន​នូវ​អាហារ​ដែល​មាន​កាឡូរី​ទាប​ ឬ​មាន​កម្រិត​ភាព​ធាត់​ទាប មាន​ប្រូតេអ៊ី​ន​ខ្ពស់ និង​អាហារ​ដែល​មាន​ជាតិ​កាបូហាយ​ដ្រាត​ទាប​ និយាយ​ជា​រួម​គឺ​កាត់​បន្ថយ​កាឡូរី​ដល់​ទៅ៦០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​។
ជា​លទ្ធ​ផល​ ក្រោយ​ពី​ស្រក​ទម្ងន់​បាន​៥ភាគ​រយ​ បាន​នាំ​ឲ្យ​អ្នក​ធាត់​ៗ​ទាំង​នោះ​ មាន​នូវ​ភាព​រំញោច​ផ្លូវ​ភេទ​ខ្ពស់ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ រយៈ​ពេល​ ៨សប្ដាហ៍​ ហើយ​ការ​មាន​សិច​ប្រសើរ​ជាង​មុន​នេះ នឹង​បន្ត​រហូតដល់​ ១២​ខែ​ឯណោះ​។
លោក Gary Wittert មក​ពី​សាកល​វិទ្យាល័យ​ Adelaide ប្រទេស​អូស្រ្ដាលី​ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ការ​សិក្សា​រក​ឃើញ​នា​ពេល​នេះ គឺ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា​ ការ​មិន​ធាត់​ពេក​ គឺ​អាច​ជួយ​ជីវិត​សិច​បាន។​
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​សិក្សា​ថ្មី​នេះ ក៏​ហាក់​ដូច​ជា​ស៊ី​គ្នា​នឹង​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​មុន​មក​ដែរ។ ការ​សិក្សា​មុន​នេះ​ បាន​បង្ហាញ​ថា ការ​ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​រស់​នៅ​ អា​ច​ជួយ​ឲ្យ​មាន​ផល​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ភេទ​បាន​។
លោក​ Gary បាន​បន្ថែម​ដែរ​ថា ដោយ​មិន​ចាំ​បាច់​លេប​ថ្នាំដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព អ្នក​គ្រាន់​តែ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​ ក៏​អាច​ជួយ​ឲ្យ​អ្នក​មាន​ភាពល្អ​ប្រសើរ​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ​របស់​អ្នក​ បាន​ដែរ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website