បុរសគេង តិចធ្វើឲ្យខ្សោយផ្លូវភេទ |
បន្ថែមលើនេះទៀត ការធ្លាក់ចុះអ័រម៉ូនតេស្តូស្ទេរ៉ូន ដែលជាអ័រម៉ូន ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍រាងកាយបុរស ដែលមានន័យថានឹងធ្វើឲ្យសាច់ដុំទន់ខ្សោយ ឆ្អឹងមិនរឹងមាំ នឹងធ្វើឲ្យធាត់លើសទម្ងន់។
លោកបណ្ឌិត Eve Van Cauter មកពីសាកលវិទ្យាល័យឈីកាហ្គោ ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានបញ្ជាក់ថា ការធ្លាក់ចុះអ័រម៉ូនតេស្តូស្ទេរ៉ូន កើតឡើងដោយសារការគេងតិចពេក។
ការស្រាវជ្រាវនេះបានរកឃើញថា ការគេងតិចជាង៥ម៉ោងក្នុងមួយយប់ លើសរយៈពេល៧ថ្ងៃ នឹងធ្វើឲ្យកម្រិតអ័រម៉ូនតេស្តូស្ទេរ៉ូន ធ្លាក់ចុះប្រមាណ១០ ទៅ១៥ភាគរយ។
លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវធ្វើការបោះពុម្ភក្នុង ព្រឹត្តបត្រសមាគមវេជ្ជសាស្រ្តអាមេរិកាំង (JAMA)។
No comments:
Post a Comment