លោក Joe Cohen (រូបភាព Reuters) |
គាត់បានបញ្ជាក់ពីអារម្មណ៍រំភើបស្ទើតែហោះផុតពីដីរបស់គាត់ ដោយសារតែគាត់អាចសម្រេចវាបាន។ សុបិនរបស់ក្រុមអ្នកវិទ្យាសាស្រ្ដគឺចង់ឃើញស្នាដៃខ្លួនឯងចេញជា ផ្លែផ្កា ដែលអាចជួយជីវិតមនុស្សបានរាប់លាននាក់នៅទូទាំងពិភពលោក។ គាត់បាននិយាយថា គាត់ពិតជាសំណាងខ្លាំងណាស់។
ដំណាក់កាលចុងក្រោយនៃការធ្វើការសាកល្បងនៃវ៉ាក់សាំង RTS,S ឬ អាចហៅបានថា វ៉ាក់សាំង Mosquirix ត្រូវបានគេប្រើប្រាស់សម្រាប់កុមារអាហ្វ្រិកដែលប្រឈមនឹងជំងឺគ្រុន ចាញ់ខ្ពស់។ ពេលនេះវាបានក្លាយជាវ៉ាក់សាំងគ្រុនចាញ់ដែលជោគជ័យដំបូងបំផុតនៅលើ លោក ក្នុងការការពារប្រឆាំងនឹងជំងឺដ៏សាហាវនេះ។
ដូចដែលលោកអ្នកបានដឹងរួចមកហើយថា គ្រុនចាញ់គឺជាជំងឺដែលបង្កឡើងដោយប៉ារ៉ាស៊ីតម្យ៉ាងដែលនៅក្នុងទឹក មាត់របស់មូសដែកគោល។ ជំងឺនេះបានសម្លាប់មនុស្សអស់ប្រមាណ ៧៨ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលភាគច្រើនគឺជាទារក ឬកុមារក្មេងៗនៅទិ្វបអាហ្រ្វិក។
កុមារអាហ្វ្រិកជាអ្នកប្រឈមនឹង ជំងឺគ្រុនចាញ់ខ្ពស់បំផុត |
No comments:
Post a Comment