ជល់កែវពេលផឹកស្រា |
ក្រុមអ្នកស្រាវជ្រាវដែលមកពីកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនេះ បានធ្វើការវិភាគទៅលើទិន្នន័យសុខភាពដែលបានកត់ត្រាទុកចំនួន ១២៦២៩៣នាក់ ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ២០០៨។ គ្រប់អ្នកចូលរួមទាំងអស់ ត្រូវតម្រូវឲ្យប្រាប់ពីការជក់បារី ការផឹកគ្រឿងស្រវឹង និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។
កំឡុងពេលនៃការតាមដានក្នុងការសិក្សានេះ អ្នកចូលរួមប្រមាន ១៨៥២នាក់ បានកើតមហារីកសួត។
ស្របពេលដែល បារីគឺជាភ្នាក់ងារដ៏ខ្លាំងបំផុតក្នុងការបង្កឲ្យកើតមហារីកសួត នោះ ការផឹកគ្រឿងស្រវឹងច្រើនក៏អាចបង្កើនហានីភ័យនៃការកើតជំងឺនេះផង ដែរ។
បន្ថែមលើនេះទៀត ការផឹកស្រា គឺមានគ្រោះថ្នាក់ខ្លាំងជាងស្រាបៀបើគិតលើការវិវឌ្ឍទៅរកជំងឺ មហារីកសួត។
លោក Stanton Siu ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយបញ្ជាក់ថា ការញ៉ាំស្រាច្រើនពេក គឺនឹងបង្កជាផលប៉ះពាល់ច្រើនណាស់ ទាក់ទងនឹងជំងឺបេះដូង ជំងឺថ្លើម ហើយពេលនេះគឺជំងឺមហារីកសួតមួយទៀត។
ទន្ទឹមនឹងគ្នានេះដែរ ប្រសិនបើអ្នកចង់ការពារខ្លួនប្រឆាំងនឹងជំងឺមហារីកសួត ក៏អាចធ្វើបានដែរ ពោលគឺញ៉ាំតែខ្មៅ និងផ្លែឈើ។ ការអះអាងបែបនេះ គឺយោងតាមការស្រាវជ្រាវមួយផ្សេងទៀត របស់ក្រុមអ្នកវិទ្យាសាស្រ្ដដែលមកពីសាធារណៈរដ្ឋឆែក។
ជាចុងក្រោយ អ្វីដែលអ្នកជំនាញចង់បញ្ជាក់ប្រាប់ដែរនោះ គឺត្រូវកាត់បន្ថយការទទួលទានជាតិអាល់កុលឲ្យបានសមល្មម ដើម្បីការពារខ្លួនពីជំងឺសាហាវៗនានា ក៏ដូចជាការពារសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
No comments:
Post a Comment