Get This

Friday, November 11, 2011

សារ​ប្រ​យោជន៍​នៃ​ការ​ញុំា​ពោត


cornពោត​គឺ​ ជា​បន្លែមួយ​ប្រភេទ វា​មិន​មែន​ជា​ផ្លែ​ឈើ​នោះ​ដែរ។ ហើយ​ផ្លែពោត​គឺ​ពេញ​និយម​នៅ​ស្រុក​យើង​ណាស់ ព្រោះ​ថា​វា​ងាយ​ស្រួល​ញុំា​មាន​តំលៃ​ថោក និង​មាន​រស់​ជាតិ​ផ្អែម​ទៀត​ផង។
បើ​យោង​ទៅ​តាម​វែប​សាយ WHFoods.org ពោត​ផ្អែម​នេះ​មាន​វីតាម៉ីនជា​ច្រើន​ដូច​ជា B1 B5 វីតាម៉ីនC ផួស្វ័រ និង​មាន​ជាតិ​សសៃ Fiber ទៀត​ផង។
ខាង​ក្រោម​នេះ​គឺ​ជា​សារ​ប្រយោជន៍​នៃ​ការ​ញុំា​ពោត៖
បើ​អ្នក​ហូប​ពោ​ត​ច្រើន ​នោះ​អ្នក​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​ជំងឺ​គាំង​បេះ​ដូង ​បាន។
ពិសារ​ពោត​ច្រើន​អាច​ការពារ​អ្នក​ពី​ជំងឺ​រោគ​ស្បែក​មួយ​ចំនួន​បាន ព្រោះ​ថា​នៅ​ក្នុង​ពោត​មាន​សារធាតុ​មួយ​ឈ្មោះ​ថា Beta cryptoxanthin ជា​សារធាតុ​មួយ​ដែល​រាង​កាយ​របស់​យើង​ត្រូវ​ការ​​ដើម្បី​យក​ទៅ​ផលិត វីតាមីន A។ ដោយ​យោង​តាម ការ​សិក្សា​របស់ Jian-Min Yuan ដែល​បាន​បោះ​ពុម្អ​ផ្សាយ​នៅ​ក្នុងទស្សនាវដ្តី​ Cancer Epidemiology Biomarkers and Prevention បាន​ឲ្យ​ដឹង​ថា​បើ​នៅ​ក្នុង​ខ្លួន​យើង​មាន​សារធាតុ  Beta cryptoxanthin ច្រើន ការ​កើត​ជំងឺ មហា​រីក​សួត​នឹង​ថយ​ចុះ។

ពោត​ជួយ​ដល់​ការ​ចងចាំ​របស់អ្នក ព្រោះ​ថា​នៅ​ក្នុង​ពោត​មាន​វីតាមីន B1។ វីតាមីន​នេះ​ជួយ​ចិញ្ចឹម​កោ​សិកា​ខួរ​ក្បាល​របស់​យើង និង​ជួយ​យើង​ឲ្យ​​ចង​ចាំ​បាន​ល្អផង​ដែរ។ ​
ជាពិសេស​នោះបើ​យោង​តាមវែប​សាយ AusFoodNews.com.au  ពោត​ជួយ​ភ្នែក​អ្នក​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេង​ៗទៀត​ផង​ ព្រោះ​ថា​នៅ​ក្នុង​ពោត​មាន​សារធាតុ zeaxanthin។
អ្នក​ប្រ​ហែល​ជា​ញុំា​វា​​រាល់​ថ្ងៃ តែ​អ្នក​ប្រ​ហែល​ជា​មិន​ដឹង​ថា​សារប្រយោជន៍​របស់​វា​ធំ​ប៉ុណ្ណា​នោះ​ទេ។ នៅ​ពេល​ដែលអ្នក​ដឹង អ្នក​ប្រ​ហែល​ជា​ញុំា​វា​ច្រើន​ជាង​មុន​ហើយ​មើល​ទៅ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website