សិចដែលត្រឹមត្រូវពិតជា មានប្រយោជន៍ច្រើនណាស់ ក្រៅពីបន្កើនទំនាក់ទំនងស្នេហាឲ្យកាន់តែជ្រាលជ្រៅនៃជីវិតប្ដី ប្រពន្ធ។ យោងតាមលោក Joy Davidson ដែលជាបណ្ឌិតទស្សនវិទ្យាផ្នែកចិត្តសាស្រ្ដ និងជាអ្នកជំនាញខាងសិចនៅរដ្ឋធានីញូវយ៉កនៃសហរដ្ឋអាមេរិក បានឲ្យដឹងថា សិចមានប្រយោជន៍ចំពោះសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០ នៃសិច៖
១- សិចបន្ធូរអារម្មណ៍ស្រ្ដេសន៍
អត្ថប្រយោជន៍ដ៏ធំបំផុតនៃសិច គឺការបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ និងកាត់បន្ថយស្រ្ដេសន៍ នេះបើយោងតាមអ្នកស្រាវជ្រាវមកពីប្រទេសស្កុតលែន។
២- សិចពង្រឹងប្រព័ន្ធភាពស៊ាំ
សុខភាពសិចដ៏ល្អ មានន័យថាសុខភាពរាងកាយរបស់អ្នកកាន់តែល្អ។ ការរួមភេទម្ដង ទៅពីរដងក្នុងមួយសប្ដាហ៍ គឺធ្វើឲ្យកម្រិតនៃប្រព័ន្ធភាពស៊ាំ ដែលជួយការពារខ្លួនអ្នកពីជំងឺផ្សេងៗកាន់តែប្រសើរឡើង។
៣- សិចដុតបំផ្លាញកាឡូរី ការរួមភេទរយៈពេល ៣០នាទី អាចដុតបំផ្លាញ ៨៥នៃកាឡូរី ឬច្រើនជាងនេះ។ រឹតអស្ចារ្យជាងនេះទៀត ប្រសិនបើអ្នករួមភេទម្ដង ៣០នាទី រយៈពេល ៤២ដង នោះអ្នកនឹងអាចដុតបំផ្លាញកាឡូរីដល់ទៅ ៣៥៧០ឯណោះ ដែលចំនួននេះវាសមល្មមឲ្យអ្នកស្រកទម្ងន់បានហើយ។ អ្នកស្រីបណ្ឌិត Patti Britton ដែលជាសិចវិទូមកពីអាមេរិកបាននិយាយដែរថា សិចគឺជាការហាត់ប្រាណមួយដ៏ល្អ ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។
៤- សិចជំនួយសុខភាពបេះដូង
ខណៈពេលដែលមនុស្សចាស់មួយចំនួន មានការបារម្ភថា ការប្រឹងប្រែងកំឡុងពេលសិច អាចឲ្យពួកគាត់ដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងនោះ តាមពិតទៅមិនមែននោះទេ បើយោងតាមអ្នកស្រាវជ្រាវមកពីអង់គ្លេស។ ការស្រាវជ្រាវនេះបានរកឃើញថា ការរួមភេទជាប្រចាំ មិនទាក់ទងអ្វីជាមួយនឹងជំងឺស្រ្ដូក ឬដាច់សរសៃឈាមក្នុងខួរក្បាលនោះទេ។
អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ការរួមភេទ ពីរដងឡើងទៅក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហានីភ័យនៃជំងឺគាំងបេះដូងបានដល់ទៅពាក់កណ្ដាលឯណោះ បើប្រៀបធៀបជាមួយអ្នកដែលរួមភេទតិចជាងម្ដងក្នុងមួយខែ។
៥- សិចធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តខ្លួនឯងកាន់តែខ្លាំង
តាមរយៈការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ តិចសាស សហរដ្ឋអាមេរិក បានឲ្យដឹងថា សិចក៏អាចជួយជម្រុញចិត្តមនុស្សឲ្យពេញចិត្តលើខ្លួនឯង ជឿជាក់ និងមានទំនុកចិត្តលើខ្លួនឯង។
អ្នកស្រីបណ្ឌិត Gina Ogden ដែលជាសិចវិទូ មកពីឃែមប្រ៊ីក បានឲ្យដឹងដែរថា ទោះបីជាមនុស្សមានអារម្មណ៍ពេញចិត្តខ្លួនឯងស្រាប់ក៏ដោយ ក៏សិចនៅតែអាចធ្វើឲ្យពួកគេមានអារម្មណ៍កាន់តែប្រសើរ។
៦- សិចបង្កើនភាពស្និទ្ធស្នាល
ការរួមភេទ ដែលអាចដល់ចំណុចសុខស្រួលនៃតម្រេក អាចបង្កើនកម្រិតនៃអ័រម៉ូន អុកស៊ីតូស៊ីន ដែលជាអ័រម៉ូននៃសេចក្ដីស្រឡាញ់ ដែលអាចជួយឲ្យយើង កាន់តែមានភាពស្និទ្ធស្នាល និងមានទំនុកចិត្តលើដៃគូ។ ការអះអាងបែបនេះ គឺយោងតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pittsburgh នៅរដ្ឋ North Carolina នៃសហរដ្ឋអាមេរិក ។
៧- សិចកាត់បន្ថយការឈឺចាប់
ដូចដែលបញ្ជាក់ក្នុងចំណុចទី ៦ខាងលើ សិចអាចបង្កើនកម្រិតអ័រម៉ូន អុកស៊ីតូស៊ីន ហើយអ្វីដែលទាក់ទងនឹងអ័រម៉ូននេះ គឺនៅពេលដែលអ័រម៉ូនស្នេហានេះកើនឡើង កម្រិតនៃការឈឺចាប់ក៏ធ្លាក់ចុះដែរ។ ដូច្នេះប្រសិនបើអ្នកឈឺក្បាល ឈឺសន្លាក់ដៃជើង អ្នកនឹងអាចបានធូរស្បើយខ្លះ ក្រោយពេលរួមភេទហើយ។
៨- សិចកាត់បន្ថយហានីភ័យនៃជំងឺមហារីកក្រពេញប្រូស្ដាត
អ្នកស្រាវជ្រាវមួយក្រុមរបស់ប្រទេសអូស្រ្ដាលី បានរកឃើញថា បុរសដែលរួមភេទ៥ដង ឬលើសពីនេះ ក្នុងមួយសប្ដាហ៍ នៅក្នុងអាយុខ្ទង់២០ឆ្នាំ (២០ទៅ២៩) អាចកាត់បន្ថយគ្រោះថ្នាក់នៃការវិវត្តទៅរកជំងឺមហារីកក្រពេញ ប្រូស្ដាតបាននៅពេលដែលពួកគេឈានចូលដល់វ័យខ្ទង់៣០ឆ្នាំឡើងទៅ។
៩- សិច ល្អសម្រាប់ត្រកៀករបស់ស្រ្ដី
ការរួមភេទ ដោយដាក់ត្រកៀករបស់អ្នករៀបជាប់នឹងកម្រាល គឺដូចជាការហាត់ប្រាណជំនួយត្រកៀករបស់អ្នកដែរ។ វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួលខ្លាំងនោះទេ ប៉ុន្ដែថែមទាំងល្អសម្រាប់តំបន់ត្រកៀករបស់អ្នកផងដែរ។ ដូច្នេះបើអ្នកគ្មានពេលហាត់ប្រាណបែបនេះទេ អ្នកគួរតែឆ្លៀតធ្វើវា នៅពេលអ្នករួមភេទក៏បានដែរ។
១០- សិច ជួយឲ្យលោកអ្នកគេងលក់ស្រួល
ការឈានទៅដល់ចំណុចកំពូលនៃសិច ក៏អាចជួយឲ្យលោកអ្នកគេងលក់ស្រួលបានដែរ។ ការគេងគ្រប់គ្រាន់ ក៏នឹងធ្វើឲ្យលោកអ្នកទទួលបាននូវអត្ថប្រយោជន៍សុខភាពផ្សេងៗទៀត ដូចជា រក្សាទម្ងន់ឲ្យនៅស្ថេរ និងការពារជំងឺលើសឈាម។
No comments:
Post a Comment