អ្នកកើតជំងឺគាំងបេះ ដូង |
ក្នុងចំណោមបុរស ៦០៤នាក់ ដែលមានកម្រិតអ័រម៉ូនសិចនេះទាបបំផុត បានកើតជំងឺគាំងបេះដូង ដល់ទៅ ២១ភាគរយ ឬក៏កើតជំងឺឈឺទ្រូង ឬ ដាច់សរសៃឈាមក្នុងខួរក្បាល។ បើប្រៀបធៀបជាមួយក្រុមបុរសដែលមានអ័រម៉ូននេះខ្ពស់វិញ គឺមានតែ ១៦ភាគរយប៉ុណ្ណោះ ដែលកើតជំងឺទាំងនេះ។
ទោះបីជាយ៉ាងណាក្ដី ការសិក្សាដែលបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Journal of the American College of Cardiology នេះ មិនបានបញ្ជាក់ថា អ័រម៉ូនតេស្តូស្ទេរ៉ូនខ្លួនឯងជាអ្នកបង្កឲ្យកើតជំងឺបេះដូងទេ។
បញ្ហាដែលធ្វើឲ្យអ័រម៉ូនតេស្តូស្ទេរ៉ូនធ្លាក់ចុះទាប គឺដោយសារបញ្ហាសុខភាព ដូចជាការធាត់លើសទម្ងន់ជាដើម លើសឈាម ទឹកនោមផ្អែមជាដើម។
ក្រុមអ្នកវិទ្យាសាស្រ្ដដដែលនេះ បានរកឃើញទៀតថា ក្រុមបុរសដែលមានកម្រិតអ័រម៉ូននេះខ្ពស់បំផុត បានថយចុះនូវកម្រិតហានីភ័យនៃជំងឺបេះដូងបានដល់ទៅ ៣០ភាគរយឯណោះ។
No comments:
Post a Comment