បងស្រលាញ់អូន! |
ក្រុមអ្នកចិត្តវិទ្យាដែលដឹកនាំដោយ Marissa Harrison មកពីសាកលវិទ្យាល័យ Pennsylvania State នៃសហរដ្ឋអាមេរិក បានគាស់កកាយរកធាតុពិត ហើយធាតុពិតនោះគឺមិនសូវខុសពីការគិតនាពេលកន្លងមកនោះទេ ពោលគឺបុរសគឺជាអ្នកទីមួយដែលនិយាយពាក្យនេះមុន។
ការសិក្សាដែលបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រចិត្ត វិទ្យាសង្គមនេះ បានបង្ហាញថា បុរសងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ណាស់ គឺត្រឹមតែពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ ខណៈដែលមនុស្សវិញចំណាយពេលរាប់ខែក្នុងការរាប់អានគ្នាទម្រាំ បញ្ជាក់ពីអារម្មណ៍ស្រលាញ់។
ក្រុមអ្នកជំនាញខាងចិត្តសាស្រ្ដស្នេហាដដែលនេះ បាននិយាយថា មនុស្សប្រុសក៏ហ៊ាននិយាយសារភាពស្នេហ៍ទៅកាន់នារីភ្លាមៗផងដែរ ហើយបុរសដែលនិយាយពាក្យស្រលាញ់លឿនភាគច្រើនទាំងនោះ គឺបានគិតដល់ចំណង់ផ្នែកផ្លូវភេទ។
ក្រុមអ្នកជំនាញរបស់ប្រទេសអង់គ្លេសក៏បានបញ្ជាក់ដែរថា
ក្មេងប្រុសសម័យថ្មីនេះ គឺហាក់ដូចជាមិនសូវអៀនខ្មាស់នោះទេ
ក្នុងការនិយាយពាក្យថា បងស្រលាញ់អូន
បើទោះបីជាមិនទាន់ស្គាល់គ្នាច្បាស់ក៏ដោយ។
ប៉ុន្ដែទោះជាយ៉ាងណាក្ដី មនុស្សប្រុសគឺមិនដូចគ្នាទាំងអស់នោះទេ ហើយការសិក្សានេះគឺធ្វើឡើងនៅសហរដ្ឋអាមេរិក ដូច្នេះមិនប្រាកដថាត្រូវនឹងសង្គមកម្ពុជាយើងដែរ។ យ៉ាងណាមិញ ដូចដែលប្រិយមិត្តធ្លាប់បានអានអត្ថបទស្នេហាមុនៗរបស់ខ្មែរ សារិកាហើយថា ការសារភាពស្នេហ៍លឿនពេក អាចធ្វើឲ្យនារីមិនទុកចិត្តយើងបាន ដូច្នេះត្រូវប្រយ័ត្នផងដែរចំពោះរឿងនេះ តែក៏មិនត្រូវលាក់យូរពេកដែរ ព្រោះអាចត្រូវគេបេះបាត់ ធ្វើឲ្យស្ដាយក្រោយក៏ថាបាន។

No comments:
Post a Comment