Wednesday,16,November,2011
អាចោរម្រាយ
មីងក្រូតជាមនុស្សដែលពូកែខាងជេរម្រាយរកលេខដាក់គ្មាន ។
ជេរប្តីក៏អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ…ថ្ងៃណាក៏អាចោរម្រាយដែរ ។ថ្ងៃ
នេះពេលមិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី
ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់
ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖
- អាចោរម្រាយ…
រួចក៏ដួលសន្លប់ ។ មិត្តភ័ក្តិ
និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត
ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត
បើកភ្នែកព្រឹមៗ…រួចគាត់ស្ទុះងើប ហើយស្រែក៖
- អាចោរម្រាយ
- !!!???
No comments:
Post a Comment