Special Folder គឺជា Folder ពិសេសៗរបស់វិនដូរ ដូចជា Recycle Bin, My Network Places, My Computer, My Document.. ដែលជាកន្លែងផ្តល់នូវលក្ខណះពិសេសផ្សេងៗគ្នា ។
ជាធម្មតាយើងមិនអាចចម្លងឯកសារណាមួយចូលទៅក្នុង Special Folder ទាំងនោះបានទេ ។ ប៉ុន្តែយើងអាចបង្កើត Folder ធម្មតាមួយដើម្បីដាក់ឯកសារ បន្ទាប់មកធ្វើវាអោយទៅជា Special Folder ណាមួយ ។
ដំបូងត្រូវបង្កើត Folder មួយនៅក្នុង Drive C, ដាក់ឈ្មោះអ្វីក៏បាន, ឧ: Recycle បន្ទាប់មក បង្កើត Text File មួយឈ្មោះ desktop.iniដាក់ចូលក្នុង Folder Khmer នោះ ។ រួច Copy Text ខាងក្រោម ដាក់ចូលក្នុង File Desktop.ini :
[.ShellClassInfo]
CLSID={645FF040-5081-101B-9F08-00AA002F954E}
បន្ទាប់មកចុច Start > Run > វាយ > cmd បន្ទាប់មកវាយនូវ Command ដូចខាងក្រោម :
attrib c:\Recycle +s
ក្រោយមក Folder Khmer នឹងក្លាយជា Special Folder មួយដែលរាល់ពេលយើងចុចវានឹងរត់ទៅកាន់ Recycle Bin ។
ចំនាំ*
My Network Place = {208D2C60-3AEA-1069-A2D7-08002B30309D}
Recycle Bin = {645FF040-5081-101B-9F08-00AA002F954E}
My Computer = {20D04FE0-3AEA-1069-A2D8-08002B30309D}
***រាល់លេខកូដសំគាល់ Special Folder នីមួយៗ យើងអាចរកវាបាន ដោយចូលទៅកាន់ Registry > KKEY_CLASSES_ROOTS > CLSID បន្ទាប់មក Search ដោយវាយពាក្យ Special Folder ណាមួយ បន្ទាប់មកមើលផ្នែកខាងឆ្វេង យើងនឹងឃើញលេខកូដទាំងនោះ ។
CLSID={645FF040-5081-101B-9F08-00AA002F954E}
No comments:
Post a Comment