Get This

Saturday, November 12, 2011

ពាក្យ៥ឃ្លាដែលធ្វើឲ្យស្នេហ៍បែកបាក់


គូរ​ស្នេហ៍​ឈ្លោះ​គ្នា

នៅ​ ពេល​ដែល​កំពុង​ឈ្លោះ​គ្នា​ ពាក្យ​សម្ដីជាច្រើន​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោ​យ​ភាគី​ទាំង​សង​ខាង​។ ពេល​ខ្លះ​អ្នក​បាន​និយាយ​ពាក្យ​សម្ដី​មិន​សម​គួរ​ខ្លះដោយ​មិន​ដឹង​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ទៅ​ដល់​ផ្លូវ​ប្រេះ​ឆា​ ទោះ​បី​ជា​ត្រូវគ្នា​វិញ​ក៏​ដោយ​។ មាន​ករណី​ខ្លះ ទោះ​បី​ជា​អ្នក​ព្យាយាម​និយាយ​លួង​លោម​ សូម​ទោស យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​អាច​ដូច​ដើម​បាន​ដែរ​។
ដើម្បី​ទប់​ស្កាត់​នូវ​ការ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ ជាមួ​យ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ អ្នក​គប្បី​ព្យាយាម​ជៀស​វាង​និយាយ​នូវ​ពាក្យ​សម្ដី​ ៥​ ឃ្លា​ដូច​ខាង​ក្រោម​៖
១- អូន​មិន​ទុក​ចិត្ត​បង​ទេ
ការ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ អាច​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះ​ដូង​របស់​អ្នក​អាក់​អន់​ចិត្ត​ ឬ​អាច​នឹង​ធ្វើ​ដូច​អ្វី​ដែល​អ្នក​និយាយ​។ ប្រសិន​បើ​អ្នក​និយាយ​ពាក្យ​នេះ​ទៅ​ នោះ​វា​អាច​ជា​ពាក្យ​សម្ដី​ចុង​ក្រោយ​ដែល​និយាយ​ទៅ​កាន់​បុរស​ម្នាក់​នោះ​ក៏ ​ថា​បាន​។ ពាក្យ​សម្ដីមួយ​ឃ្លា​នេះ គឺ​ជា​ពាក្យ​សម្ដី​របស់​ស្រ្ដី​ដែល​ឈឺ​ចាប់​ដោយ​សារ​បុរស​បោក​ប្រាស់​ម្ដង​ ហើយ​ម្ដង​ទៀត​ប៉ុណ្ណោះ​។
២-  ប្រុស​គ្រប់​គ្នា​គឺ​ដូច​តែ​គ្នា
អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គ្រប់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ ហើយ​បុរស​ក៏មិន​ដូច​គ្នា​ទាំង​អស់​ដែរ​។ ទោះ​បី​ជា​អ្នក​ធ្លាប់​ឃើញ​បុរស​ក្បត់​ចិត្ត​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​​អ្នក​ធ្លាប់​ត្រូវ​បាន​បុរស​បោក​ប្រាស់​បេះ​ដូង​ ច្រើន​ដង​រួម​មក​ហើយ​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ បុរស​ដែល​អ្នក​កំពុង​ស្រឡាញ់​ដូច​បុរស​អស់​នោះ​​ដែរ​។ ប្រសិនបើ​អ្នក​និយាយ​ពាក្យ​នេះទៅ​កាន់​កំពូល​ដួង​ចិត្ត​របស់​អ្នក​ក្នុង​ពេល ​កំពុង​ឈ្លោះ​គ្នា​ នោះ​បុរស​នោះ​នឹង​លែង​គោរព​អ្នក​ទៀត​ហើយ​។
៣- បង​​​មិន​បាន​ការ​សោះ​នៅ​លើ​គ្រែ
ប្រាកដ​ណាស់​បុរស​ស្អប់​ពាក្យសម្ដី​នេះខ្លាំង​ណាស់។ ប្រសិនបើគាត់​មិន​សូវ​ពូកែ​រឿង​នឹង​មែន​ អ្នក​អាច​និយាយ​ពាក្យ​ផ្សេង​ ឬ​ក៏​ប្រើវិធី​ផ្សេង​វិញ​ប្រសើ​រ​ជាង​។ ទោះ​បី​ជាសិច​គឺ​ជាគ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​គូស្នេហ៍ក៏​ ដោយ​​ ប៉ុន្ដែ​បើ​អាច​ទៅ​រួច​ ចូរ​កុំ​និយាយ​បែប​នេះ​អី​។ ដូចដែលធ្លាប់​លឺ​ហើយ​ថា បើ​មិន​បាន​សរសើរ​ថា​ខ្លាំង​ កុំ​បង្អាប់​ថា​ខ្សោយ​ទៅ​បាន​ហើយ​ តែ​បើ​ជៀស​មិន​រួច​ទេ ប្រើ​វិធី​ផ្សេង​ឲ្យ​គាត់​ដឹង​វិញ​ល្អ​ជាង​។
៤- សង្សារ​របស់​អូន​មុន​ មិន​ដែលធ្វើ​រឿង​បែប​នេះ​ទេ
ការ​ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ឯង​កំពុង​ស្រឡាញ់​ជា​មួយ​នឹង​អតីត​សង្សារ​ ឬ​អតី​ត​ស្វា​មី គឺ​ជាការ​សម្លាប់​ជីវិត​ស្នេហា​របស់​អ្នក​ដោយ​ខ្លួន​ឯង​ហើយ​។ ចូរ​ស្រឡាញ់​បុរស​ដែល​អ្នក​ស្រឡាញ់​នៅ​អ្វី​ដែល​គាត់​មាន​ មិន​មែន​តម្រូវ​ឲ្យគាត់​ធ្វើ​តាម​បុរស​មុន​របស់​អ្នក​នោះ​ទេ​។ ចូរ​ចង​ចាំ​ថា គ្មា​ន​អ្នក​ណា​ម្នាក់ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សំខាន់​ត្រូវ​ចេះ​​យល់​ចិត្ត​គ្នា​។ បើ​យើង​ដាក់​ចិត្ត​ ដាក់​បេះ​ដូង​ស្រឡាញ់​ហើយ បាន​ន័យ​ថាអ្នក​ព្រម​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​មាន​។
៥- ម៉ាក់​របស់​បង​ដូចជា​បិសាច​អញ្ចឹង
ការ​ជេរ​ម្ដាយ​ក្មេក​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​គាត់​ក៏ជា​អ្នក​មាន​គុណ​យើង​ផង​ដែរ​។ ទោះ​បី​ជា​បុរស​រូប​នោះ ស្រឡាញ់​អ្នក​ងប់​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ស្រ្ដី​ដែល​ជេរ​​ម្ដាយ​គាត់​ដែរ​។ ទោះ​ខឹង​យ៉ាង​ណា គ្រាន់​តែ​ប្រាប់ដោយ​ប្រើ​ពាក្យ​ផ្សេង​ទៅ​បាន​ហើយ​។
សរុប​មក​វិញ ចូរ​ចង​ចាំថា ការ​ប្រើ​ពាក្យ​ពេចន៍​គឺ​សំខាន់ណាស់​នៅ​ក្នុង​ជីវិត​ស្នេហា​។ ដូច្នេះ មុន​នឹង​និយាយ​ត្រូវ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​របស់​អ្នក​ផង​។ ខ្មែរ​សារិកា សូម​ជួន​ពរ​ឲ្យគូរ​ស្នេហ៍​លើ​លោក​ទាំង​អស់ ជួប​តែ​នឹង​សេចក្ដី​សុខ​ផ្អែ​ម​ល្ហែម​នឹង​គ្នា​ជា​និច្ច​៕
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website