បុរសជូន បាច់ផ្កាទៅសង្សាររបស់ខ្លួន |
អ្នកស្រាវជ្រាវបានរកឃើញថា នារីដល់ទៅ៧៥ភាគរយ បានមានមន្ទិលសង្ស័យពីចេតនាមិនល្អរបស់បុរសនៅពេលដែលបុរសដែលនាង ស្រឡាញ់ បានជូនបាច់ផ្កានាងមួយបាច់ដោយមិនចំថ្ងៃពិសេសណាមួយនោះ។
ជាការពិត កម្រិតនៃការមន្ទិលសង្ស័យក្នុងឱរ៉ារបស់ភាគីនារីនេះ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថា ទាក់ទងទៅនឹងតម្លៃនៃបាច់ផ្កានោះផងដែរ។
ការស្ទង់មតិនេះ បានបង្ហាញលទ្ធផលថា បុរសស្ទើរតែពាក់កណ្ដាល លែងហ៊ានទិញផ្កាឲ្យនារីដែលខ្លួនស្រឡាញ់ ព្រោះខ្លាចនាងសង្ស័យថាខ្លួនមានកំហុសអ្វី កំពុងតែលាក់បាំងមិនហ៊ានប្រាប់។ ប៉ុន្ដែការសង្ស័យនេះមិនមែនមានចំពោះគ្រប់នារីទាំងអស់នោះទេ ក្នុងនោះមាននារី២៥ភាគរយដែរ ដែលមានចិត្តត្រេកអរនៅពេលដែលបុរសដែលនាងស្រឡាញ់បានទិញបាច់ផ្កា ឲ្យនាង។
ការស្ទង់មតិដដែលនេះ ក៏បានរកឃើញថា បុរសដែលមានបំណងអាក្រក់តែងទិញនូវកាដូភ្ញាក់ផ្អើលចំនួនបីក្នុង មួយឆ្នាំដល់នារី ដែលធ្វើឲ្យរងគ្រោះដល់បុរសល្អផ្សេងទៀត ដែលធ្វើបែបនេះ។
លោក Graeme Nash ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Greggs និងជាអ្នកដឹកនាំការស្ទង់មតិនេះ បាននិយាយថា អ្នកដែលមានបំណងល្អ អាចរងគ្រោះដោយសារតែបាច់ផ្កាមួយបាច់ដែលខ្លួនទិញដោយភ្ញាក់ ផ្អើលឲ្យទៅសង្សារបណ្ដូលចិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ បើស្រឡាញ់គ្នាគួរតែទុកចិត្តគ្នា ទើបអាចនៅជាមួយគ្នាដោយសុភមង្គល បើគ្រាន់តែរឿងជូនកាដូខុសកាលវេលាមួយ ក៏សង្ស័យដែរនោះ ប្រហែលជាបែកបាក់គ្នាហើយ។ ការរៀបរាប់ខាងលើ គឺគ្រាន់តែជាការស្ទង់មតិមួយនៅអង់គ្លេសនោះទេ ដូច្នេះប្រហែលជាមិនដូចនិន្នាការរបស់គូស្នេហ៍នៅស្រុកខ្មែរយើងទេ ព្រោះខ្មែរសារិកាធ្លាប់សង្កេតឃើញថា នៅពេលដែលបុរសទិញបាច់ផ្កាជូននារីដែលខ្លួនស្រឡាញ់ដោយមិនដឹង ខ្លួន គឺនារីនោះតែងតែបង្ហាញក្ដីរំភើប ភ្ញាក់ផ្អើលក្រៃលែង និងដូចជាគ្មានអារម្មណ៍សង្ស័យអីនោះទេ។
No comments:
Post a Comment