ការណាត់ជួបដំបូង |
ពួកគេចង់ចែកគ្នាចេញលុយ ខណៈដែលមានបុរសតែ ២៨ភាគរយប៉ុណ្ណោះដែលឆ្លើយបែបនេះ។ ចំណែកឯស្រ្ដី ១៤ភាគរយទៀតបានឆ្លើយថា ភាគីណាជាអ្នកផ្ដួចផ្ដើមការណាត់ជួប គឺជាអ្នកចេញលុយ។
មានតែស្រ្ដីប្រមាណ ២៥ភាគរយ ប៉ុណ្ណោះដែលបានឆ្លើយថា ភាគីបុរសគួរតែជាអ្នកចេញលុយនៅថ្ងៃណាត់ជួបដំបូង ខណៈដែលស្រ្ដីដែលនៅលសល់បីភាគរយទៀត និយាយថាស្រ្ដីគួរតែជាអ្នកចេញលុយទាំងអស់នៅថ្ងៃនោះ ព្រោះកុំឲ្យបុរសគិតថាពួកគេអន់។
ចំណែកឯភាគីបុរសក្រៅពីបុរស ២៨ភាគរយដែលចង់ចេញពាក់កណ្ដាលម្នាក់ដូចខាងលើនោះ គឺមាន៥៥ភាគរយបានឆ្លើយថាពូកគេចង់ចេញលុយទាំងអស់ តែម្នាក់ឯងនៅថ្ងៃណាត់ជួបលើកទីមួយនេះ។ នៅប្រទេសអង់គ្លេស គិតជាមធ្យម បុរសចំណាយប្រាក់អស់ ៦៥ផោន (១០៤ដុល្លារអាមេរិក) ខណៈដែលស្រ្ដីចំណាយអស់ ៥០ផោន ក្នុងថ្ងៃណាត់ជួបដំបូងរបស់ពួកគេ។
តាមការស្ទង់មតិដដែលក៏បានឲ្យដឹងទៀតថា មិនត្រឹមតែភាគីបុរសចង់ចេញលុយច្រើននោះទេ សូម្បីតែការរៀបចំ និងការផ្ដួចផ្ដើមគំនិតក៏ជាការទទួលខុសត្រូវរបស់ភាគីបុរសដែរ។ ក្នុងនោះបុរស៩នាក់ក្នុងចំណោម ១០នាក់ (៩៤ភាគរយ) បានឆ្លើយថាពួកគេជាអ្នករៀបចំនូវការណាត់ជួបលើកទីមួយរបស់ពួកគេ ខណៈដែលមានស្រ្ដីចំនួន ៦៥ភាគរយឆ្លើយថាពួកគេជាអ្នករៀបចំ។
យ៉ាងណាមិញ ការចំណាយក៏ត្រូវបានត្បិតត្បៀតពីភាគីទាំងសងខាងផងដែរ។ ក្នុងចំណោមអ្នកឆ្លើយទាំងប្រុសទាំងស្រី មាន៣៨ភាគរយ (ប្រុស ៤១%, ស្រី៣៦%)បានឆ្លើយថា ពួកគេបានចូលកន្លែងណាដែលពួកគេមានប័ណ្ឌបញ្ចុះតម្លៃ។
No comments:
Post a Comment