Get This

Saturday, November 12, 2011

បុរស​សារភាពស្នេហ៍​លឿន​ពេក​ មិនទទួល​ការ​ទុកចិត្ត​


បង​ស្រឡាញ់​អូន
"បង​ស្រឡាញ់​ អូន" ពាក្យ​មួយ​ឃ្លា​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ​នេះ គឺជា​ពាក្យ​ដែល​បុរស​និយាយ​ទៅ​កាន់​នារី​ដែល​ខ្លួន​ស្រឡាញ់​នៅ​ពេល​សារភាព​ ប្រាប់​ពី​អាថ៌កំបាំង​ក្នុង​បេះ​ដូង​។ ការ​និយាយ​ពាក្យ​មួយ​ឃ្លា​ដែល​មាន​បី​ម៉ាត់​នេះ​ មិន​សុទ្ធ​សឹង​តែ​ទទួល​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ ហើយ​បើ​និយាយ​ខុស​ពេល​វេលា​ផង​នោះ ការ​បរាជ័យ​កាន់​តែខ្ពស់​ថែម​ទៀត​។ ​ការ​សារភាពស្នេហ៍​លឿន​ ឆាប់​រហ័ស​ពេក ភាគ​ច្រើន​មិន​សូវ​ទទួល​ជោគ​ជ័យ​ទេ ដោយ​សារ​មិន​ទទួល​បាន​ទុកចិត្ត​ពី​ខាង​នារី​។ ការ​លើ​ក​ឡើង​នេះ គឺ​យោង​ទៅ​តាម​ការ​រកឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ដែល​មក​ពី​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​​ម៉ាសា​ឈូសេត​ សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា​ បុរស​ដែល​សារភាព​ស្នេហ៍នៅ​រយៈ​ពេល​ដំបូង​នៃ​ទំនាក់​ទំនង​ គឺ​នឹង​មិន​ទទួល​ការ​ទុក​ចិត្ត​នោះ​ទេ​។
ដើម្បី​រក​ឃើញ​នូវ​ចំណុច​នេះ​ ក្រុម​អ្នក​ស្រា​វជ្រាវ​ទាំង​នោះ​បាន
​ធ្វើ​ការ​សាក​សួរ​សំណួរ​ទៅ​កាន់​បុរស​ នារី​ចំនួន ៤៥​នាក់​នៅ​សហរដ្ឋ​អាមេរិក​។ ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា បុរស​ចំនួន​ ៦១​,៥% ជា​អ្នក​សារភាព​ស្នេហ៍​មុន​ភាគី​នារី​។​ ចំណែក​ឯ​បុរស​ដែល​សារភាព​ទាំង​នោះ​ គឺ​ប្រើ​រយៈ​ពេល​ជា​មធ្យម ៩៧,​៣ថ្ងៃ​នៃ​ទំនាក់​ទំនង​ មុន​ពេល​សារភាព​បញ្ជាក់​ពី​អាថ៌កំបាំង​ក្នុង​ជម្រៅ​បេះ​ដូង​។ រយៈ​ពេល ៩៧,៣ថ្ងៃ​នេះ​ គឺ​លឿន​ជាង​ភាគី​នារីចំនួន ៦​សប្ដាហ៍​ នេះបើ​យោង​តាម​ព្រឹត្ត​បត្រ​ចិត្ត​វិទ្យា​សង្គម​ និង​បុគ្គលិក​លក្ខណៈ​។​
ផ្ទុយ​ពី​ភាគី​នារី​ដែល​មិន​ចង់​លឺ​ពាក្យ​សារភាព​ពី​បុរស​លឿន​ពេក ភាគី​បុរស​នឹង​សប្បាយ​ពន់​ពេក ប្រសិនបើ​នារី​ប្រើ​ពាក្យ​បី​ម៉ាត់​នេះ​កាន់​តែ​លឿន​។​
អ្វី​ដែល​សំខាន់​ ដែល​ខ្មែរ​សារិកា​ចង់​លើក​ឡើង​ គឺ​បុរស​ ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​សង្កេត​នារី​​ដែល​ខ្លួន​លួច​ស្រឡាញ់​ឲ្យ​បាន​ ច្បាស់​លាស់ មុន​នឹង​ហាថ្លែង​វាចារ​សាសព្ទសារភាព​ស្នេហា​ទៅ​កាន់​នារីម្នាក់​នោះ​ ព្រោះ​ពេល​ដែល​និយាយ​រួច​ហើយ​ អ្វី​ដែល​យើង​ចង់​លឺ​តប​មក​វិញគឺ​ពាក្យ​ថា "អូន​ក៏ស្រឡាញ់​បង​ដែរ" ។ ដូច​ដែល​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ពាក្យ​មួយ​ឃ្លា​នេះ គឺ​ពិបាក​នឹង​និយាយ​ណាស់ សម្រាប់​បុរស​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធ​ ដូច​ដែល​បទ​ចម្រៀង​មួយ​បទបាន​ច្រៀង​ថា ហ៊ាន​ស្រឡាញ់ តែ​មិន​ហ៊ាន​សារភាព​ដូច្នេះ​ដែរ​។​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website