Get This

Thursday, November 10, 2011

រឿង​ក​ញ្រ្ជោង​និង​ក្រសារ​

ថ្ងៃ​មួយ​​ កញ្រ្ជោង​រៀប​ចំ​ភោជ​នា​ហារ​ ហើយ​អញ្ជើញ​សំឡាញ់​​ក្រ​សារ​មក​បរិ​ភោគ​ ម្ហូប​ក៏​តិច​ហើយ​មិន​គ្រប់​គ្រាន់​ ​សម្ល​សុទ្ធ​តែ​រាវ​ៗ​ព្រោះ​កញ្រ្ជោង​គាត់​ស៊ី​តិច​។​ សម្ល​នេះ​សោត​ទៀត​ដាក់​តែ​ក្នុង​ចាន​ទៀប​។ ​​ក្រសា​រ​ចំពុះ​វែង​​ស៊ី​ពុំ​បាន​មួយ​ម៉ាត់​ឬ​មួយ​ដុំ​តូច​សោះ​។​ ចំណែក​​កញ្រ្ជោង​សត្វ​ខឹល​ ​លិទ្ធ​តែ​ម្នាក់​ឯ​អស់​មួយ​រំពេច​ក្នុង​ពេល​នោះ។
ដើម្បី​សង​សឹក​ អំពី​រឿង​បញ្ឆោត​នេះ​ មិន​កន្លង​ទៅ​បាន​ប៉ុន្មាន​​ថ្ងៃ​ ក្រសារ​ក៏​អញ្ជើញ​កញ្រ្ជោង​មក​ស៊ី​លៀង​ឯ​ទី​លំនៅ​របស់​ខ្លួន​ម្តង​វិញ​។
កញ្រ្ជោង​មាន​វាចារ​ថា​"​ពេញ​ចិត្ត​ណាស់​ ព្រោះ​មិត្ត​ភក្តិ​មា​ន​ការ​ ខ្ញុំ​មិន​តឹង​តែង​ទេ"។
ដល់​ពេល​កំណត់ៈ កញ្រ្ជោង​ត្រាច់ទៅ​ឯ​ផ្ទះ​ក្រ​សារ​​ជា​សំឡាញ់​ ហើយ​សំដែង​ការគួរសម​រាក់​ទាក់​យ៉ាង​ក្រៃ​លែង​ ចំណែក​ម្ហូប​ក៏​ឆ្អិន​ស្រេចៈ កំពុង​តែ​ស្រួលខ្លួន​ស៊ី​អាហារ​បាន​ផង​ ​កញ្រ្ជោង​រកពីណា​ខាន​មិន​មក​ ធំ​ក្លិន​សាច់​ចិញ្រ្ចាំ​យ៉ាង​ឈ្ងុយ​ គាត់​រីករាយ​សប្បាយ​គិត​ស្មាន​ថា​ ​ម្តង​នេះ​អស់​ក្រឡា​ហើយ។
ដើម្បី​ធ្វើ​ឲកញ្រ្ជោង​ពិបាក​ ស៊ី​មិនកើត​វិញ​ ក្រសារ​ដាក់​សម្ល​ក្នុង​ថូ​មួយ​កង​វែង​ ​ហើយ​តូច​ល្មម​តែ​ក​គាត់​អាច​លូក​ចូល​ចុះ​ ​អាខិល​កញ្រ្ជោង​មាត់​ធំ​ហួស​ ​លូក​ធំ​ពុំ​កើត​ ​ក្រសារ​​លូក​ចិក​ស៊ី​តែ​ម្នាក់​ឯ​ធ្វើ​ព្រងើយ​។
កញ្រ្ជោង​អត់អាហារ​ត្រឡប់​មក​ផ្ទះ​វិញ​ ខ្មាស​ក្រសារ​ទម្លាក់​កន្ទុយ​ដាក់​ស្លឹក​ត្រចៀក​ចុះ​ មុខ​ស្ងួត​។
អ្នក​បោក​គេ​ទាំង​ឡាយ​!​ ចូរ​ប្រយ៍ត្ន​ខ្លួន​ មាន​ថ្ងៃ​ណា​ ​មុខ​ជា​នឹង​បាន​សេចក្តី​អាមាស​មុខ​ ដូច​រឿង​នេះ​មិន​ខាន​ឡើយ​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website