កូនចៀមមួយរកចុះផឹកទឹកនៅមាត់ស្ទឹងមួយ
ទឹកយ៉ាងថ្លា។ ចចកដែលអត់អាហារយូរថ្ងៃហើយដើរ
ស្វែងរកចំណី
មកប្រទះកូនចៀមនៅទីនេះដែរ។ ចចកកំញើញកូនចៀមថា “
អាណាបើកអំណាចឲអាឯងមកកកូរទឹកអញល្អក់ដូច្នេះ អាឯង
ព្រហើនឥតពិចារណា អាត្រូវទោសឥឡូវមិនខានឡើយ។ កូនចៀមក៏ឆ្លើយថាៈ សូមទ្រង់ព្រះមេត្តាប្រោស សូមកុំមានព្រះ ហឫទ័យខ្ញាល់អ្វីឡើយ សូមទ្រង់ពិនិត្យសំគាល់មើលសិន ដែលទូលព្រះ បង្គំចូលមកផឹកនេះ គឺនៅឆ្ងាយពីទ្រង់ប្រមាណ២០ជំហាន ហើយក្រោម ទឹកផង ហេតុដូច្នេះ ទូលបង្គំធ្វើដូចម្តេច នឹងអាចធ្វើឲល្អក់ទឹក ទ្រង់បាន។ ចចកស្រែកគំហកថែមទៀតថាៈ អាឯងហ្នឹងធ្វើឲល្អក់! ហើយម្យ៉ាងទៀតពីឆ្នាំទៅ អាឯងនិយាយដើមអញ អញដឹងច្បាស់។ កូនចៀមឆ្លើយទៀតថាៈ ទូលបង្គំនិយាយដើមដូចម្តេចកើត បើទូល បង្គំមិនទាន់ទាំងកើតផង សព្វថ្ងៃទូលបង្គំនៅបៅដោះម្តាយនៅឡើយ ។ បើមិនមែនអាឯង ក៏បងអាឯងដែរ! ទូលបង្គំគ្មានបងទេ។ បងប្អូនសាច់ញាតិអាឯងគ្មានឬអ្វី អាឯងរាល់គ្នានេះមិនដែល សន្តោសអញម្តងសោះទេ អ្នកគង្វាលអាឯងក្តី ឆ្កែអាឯងក្តី ពេលនេះ ត្រូវតែអញសងសឹកវិញ។ គ្រាន់តែពាលប៉ុណ្ណេះចចកមិនបាច់ជជែកវែកញែកតទៅទៀតឲយូ រការព្រោះឃ្លានពេក ក៏ស្ទះខាំកូនចៀមយកចូលព្រៃបរិភោគតាមអំពើ ចិត្ត។ រឿងនេះបានជាគតិថាៈ ការយល់ឃើញរបស់អ្នកមានអានុភាព តែងត្រូវ ទុកជាប្រសើរទាំងអស់។ |
Thursday, November 10, 2011
រឿងចចកនិងកូនចៀម
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment