Get This

Thursday, November 10, 2011

រឿងលានិងឆ្កែ

ត្រូវជួយ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ​ជា​ច្បាប់​លោក​នៅ​លើ​ផែនដី ​។ ថ្ងៃ​មួយ​ បុរស​ម្នាក់​បណ្តើរ​លា​និង​ឆ្កែ​ទៅ​ក្នុង​ព្រៃ​។​ ដល់​ទី​ដំណាក់​ ម្ចាស់​វា​ឈប់​ក្រោម​ឈើ​មួយ​ដើម​ ហើយ​ដេក​លក់​ទៅ​។​ លា​គិត​តែស៊ី​ស្មៅ​ខ្ចី​​លាស់​ល្អ​នៅ​ទី​វាល​មួយ​។​ ក្នុង​ពេល​នោះ​ ឆ្កែ​ឃ្លាន​បាយ​ពេក​ទើប​អង្វរ​លា​ថាៈ អាណិត​គ្នា​ទៅ​អា​សំឡាញ់​ ចូរឯង​បន្ទាប​ខ្លួន​មក​ ​អញ​នឹង​យក​បាយ​ក្នុង​កញ្ជើ​បន្តិច​ស៊ី​ ​ដ្បិត​អញ​ឃ្លាន​ណាស់​។ លា​នៅ​ស្ងៀម​គ្មាន​ឆ្លើយ​មួយ​ម៉ាត់​សោះ​ ​ខ្លាច​ខាត​ពេល​ស៊ី​ស្មៅ ឆ្កែ​អង្វរ​យូរ​ណាស់​ ទើប​លាឆ្លើយ​ថា​ អាសំឡាញ!​ ​អញ​ប្រាប់​ឯង​ឲ​ដឹង​ ចាំ​ម្ចាស់​ក្រោក​ឡើង​ពី​សម្រាន្ត​សិន​ លុះ​លោក​ក្រោក​ឡើង​ ចំណែក​អា​ឯង​គង់​តែ​មាន​ទេ​ កុំ​ភ័យ​ឡើយ​។ ឱកាស​នោះ​ ទទួល​មាន​ចចក​ចេញ​ពី​ព្រៃ​មក​ ​ដេញ​ខាំ​លា​ភ្លាម​ លា​ស្រែក​ហៅឲ​ឆ្កែ​ជួយ
ឆ្កែ​មិនកំរើក​សោះ ​ឈរ​តែមើល​ធ្វើ​ព្រងើយ​ ហើយ​ស្រែក​ប្រាប់​ទៅ​លា​ថាៈ ​អាសំឡាញ់​!​ អញ​ប្រាប់​អាឯង​ខំ​រត់​ឲ​លឿន​សិន​ ចាំ​ម្ចាស់​យើង​ក្រោក​ឡើង​ លោក​មិនចេះ​បង្អែ​បង្អង់ទេ​ ខំ​ផាយ​រត់​ឲលឿន​ បើ​ចចក​តាម​ទាន់​ ​ធាក់​បំបែក​មាត់​វា​មួយ​ជើង​ទៅ​ ព្រោះ​គេ​ទើប​នឹង​ដាក់​ដែក​ឲ​ថ្មី​ៗ​ បើ​អាសំឡាញ់​ជឿ​តាម​អញ​ ចូរ​ឯង​ធាក់​វា​ឲ​ដួល​ល​មើល​។
ឆ្កែ​កំពុង​តែ​និយាយ​ ចចក​ហែក​លា​ស៊ី​អស់​រលីង។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website