Get This

Thursday, November 10, 2011

រឿងឆ្នាំងដីនិងឆ្នាំងដែក

ឆ្នាំង​ដែក​និយាយ​បបួល​ឆ្នាំង​ដី ឲ​ធ្វើ​ដំណើរ​ទៅ​​​ស្រុក​ឆ្ងាយ​លេង​ ជាមួយ​គ្នា​។ ឆ្នាំង​ដី​និយាយ​អង្វរ​​សូម​ទោស​ថាៈ ​ខ្លួន​នៅ​តែ​ផ្ទះ​​  ក្បែរ​ជើង​ក្រាន​បាន​ហើយ​ព្រោះ​ខ្លួន​គ្រាន់​តែ​ប៉ះ​នឹង​វត្ថុ​អ្វី​បន្តិច ​មុខ​ជា​អន្តរាយ​មិន​ខាន​ ចំណែក​អ្នក​ស្បែក​រឹង​ជាង​ខ្ញុំ​ ខ្ញុំ​យល់​ថា​ អ្នក​ឯ​ង​គ្មាន​អ្វី​ជា​គ្រឿង​ឧបសគ្គ​ឡើយ​។​ ឆ្នាំង​ដែក​តប​ថាៈ យើង​ជា​អ្នក ​ការពារ​ អ្នក​មិនត្រូវ​​ព្រួយ​ឡើយ​ ប្រសិន​បើ​តាម​ផ្លូវ​លោ​ជា​មាន​វត្ថុ​ អ្វី​រឹងៗ​បំរុង​មក​ទង្គិច​អ្នក​ឯង​ យើង​ធានា​ស្ទុះ​ទៅ​ឈ​រ​កណ្តាល​ ហើយ​យើង ​ទង្គិច​តែ​មួយ​ប៉ឹង​អ្នក​ឯង​នឹង​រួច​ខ្លួន​​​ប្រាកដ​។
ពាក្យ​ប៉ុណ្ណេះ​នេះ​ ធ្វើ​ឲ​ឆ្នាំង​ដី​ទុក​ចិត្ត​អស់​ពី​ពោះ​ហើយ​យល់​ ព្រម​តាម។ ​ឆ្នាំង​ដែក​ឈរ​ទន្ទឹម​ឆ្នាំង​ដី​ រួច​អ្នក​ទាំងពីរ​ចេញ​ដំណើរ​ ល្គិប​​ល្គប់ៗ​រមៀល​ទង្គិច​គ្នា​ទៅ​វិញ​ទៅ​មក​​ គ្រាន់​តែ​ប៉ះ​នឹង​អ្វី​តូច ​មួយ ឆ្នាំង​ដី​ស្រែក​ថ្នូរ​ មិនបាន​ទាំង​មួយ​រយ​ជំហាន​ផង​​ ឆ្នាំង​ដី​បែក​ ខ្ទេច​ ដោយ​ប៉ះ​ទង្គិច​តែ​នឹង​គ្នា​ឯង​ មិន​បាច់​ចាំ​ព្រួយ​ខ្លា​ច​ក្រែង​ អ្នក​ដទៃ​មក​ទង្គិ​ច​ឬ​ធ្វើ​ឲ​បែក​ឡើយ​។
ត្រូវ​យើង​រាល់​គ្នា​ដើរ​ចូល​តែ​នឹង​មនុស្ស​​មាន​ភាព​ ស្មើ​គ្នា  បើ​ពុំ​ដូច្នោះ​ទេ​ខ្លា​ច​ក្រែង​យើង​នឹង​ដូច​ជា​វាសនា​ឆ្នាំង​ដី​ខាង​លើ​ នេះ។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website