មានក្តាន់មួយត្រូវ
គេដេញ ក៏រត់មកសុំគោជ្រកនៅនឹងក្រោលជាមួយផង ហើយនិយាយអង្វរ
ពួកគោថា “នែបងទាំងឡាយ! សូមបងមេត្តាកុំឲដំណឹងដល់គេរាល់
គ្នា អំពើដែលបងទាំងឡាយបានធ្វើដើម្បីជួយលាក់ខ្ញុំនៅទីនេះ មិន
មែនគ្មានប្រយោជន៍ឡើយ ហើយមិននាំឲមានការស្តាយក្រោយទេ ព្រោះខ្ញុំ
ស្គាល់កន្លែងមានស្មៅខ្ចីលាស់ល្អជាងកន្លែងឯទៀត”។
ពួកគោបានសន្យាជួយ
បំបិទបំបាំងរឿងនេះ មិនឲអ្នកណាដឹង។
ក្តាន់លាក់ខ្លួនពួនអាត្មានៅត្រង់កន្លៀតមួយជាសុខ។ ពេលល្ងាចគេ
យកស្មៅខ្ចីនិងចម្បើងមកដាក់ឲគោស៊ីជារៀងរាល់ថ្ងៃ។ គេទៅ គេ
មក ពួកឈ្មួញទាំងប៉ុន្មានដើរមួយរយជុំ គ្មាននរណាម្នាក់បានឃើញ
ក្តាន់សោះ។ ក្តាន់មានសេចក្តីត្រេកអរចំពោះគោពន់ពេក ហើយនឹកថា
ចាំពេលណាស្រួល គឺពេលដែលគេចេញភ្ជួរស្រែ នឹងលួចរត់ចេញទៅព្រៃ
។ គោមួយទំពារអៀងបណ្តើរនិយាយថា “ដូចសព្វថ្ងៃនេះស្រួលហើយ តែ
ប្រយ័ត្នកុំឲមនុស្សភ្នែក១រយមកត្រួតមើល ខ្ញុំមានសេចក្តីបារម្ភ
ជួសបងក្តាន់ឯងម្ល៉េះទេ ខ្លាចក្រែងមនុស្សហនឹងមក តាំងពីដើមដល់
ពេលនេះល្អហើយ តែបងឯកុំអាលទុកចិត្តឲសោះ”។
គ្រាន់តែគោនេះនិយាយ
ចប់ភ្លាម ម្ចាស់ទ្រព្យមកដល់ ដើរពិនិត្យមើលហើយសួរកូនឈ្នួលថា
“ហេតុអ្វីក៏ដូច្នេះ? ចុះស្មៅក៏តិចម្ល៉េះនៅត្រង់នេះ! នែ!ចម្បើង
នេះចាស់រលួយអស់ហើយ ចូរឯងទៅយកចម្បើងថ្មីៗឆាប់មក ពីថ្ងៃនេះ
ទៅត្រូវខំថែសត្វពាហនៈ ឲល្អមែនទែន អញមិនចង់ឃើញសោះកខ្វិក
កខ្វក់ ចុះបើបោសសរសៃពីងពាងចេញ តើវានឿយហត់ប៉ុន្មានទៅ គ្មានចេះ
រៀបចំនឹមនិងខ្សែទាមទុកឲល្អសោះ”។ កំពុងតែរមឹលមើលស្រាប់តែ
ក្រឡេកទៅឃើញក្បាលមួយ ប្លែកពីក្បាលគោធម្មតា គេក៏ស្គាល់ជាក់ថា
ជាក្តាន់។ ដំបូងមួយម្នាក់សំពងក្តាន់ស្លាប់ទៅ។
គ្មានអ្វីពូកែជាង
ភ្នែកចៅហ្វាយនាយទេ។
|
Thursday, November 10, 2011
រឿងភ្នែកចៅហ្វាយនាយ
Subscribe to:
Post Comments (Atom)
ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz
Note: If you cannot hear, please install Adobe Flash Player.
Visit Our Website
No comments:
Post a Comment