Get This

Thursday, November 10, 2011

រឿង​ហ៊ីង​ចង់​ធំ​ស្មើ​នឹង​គោ

ហ៊ីង​មួយ​ឃើញ​គោ​ មើល​ទៅ​ដូច​ជា​មាន​រាង​ធំល្អ ចំណែក​ខ្លួន​មិន​ធំ​ប៉ុន្មាន​ហួស​ពី​ស៊ុត​មាន់​ ​ក៏មាន​​ចិត្ត​លោភ​ចង់​ចំកោង​ បំប៉ោង​ ខំ​ធ្វើ​ឲ​រីក​ធំ​ មាន​ទំហំ​ប៉ុនគោ​ ហើយ​និយាយ​នឹង​ប្អូន​ស្រី​វា​ថាៈ​ ចូរ​ហង​ឯង​មើល​អញ​ឲច្បាស់​ បើ​ប៉ុន​ល្មម​ហើយ​ ប្រាប់​អញ​ បើ​មិនទាន់​ល្មម​អញ​នឹង​បំប៉ោង​ត​ទៅ​ទៀត​។ ​ប្អូនស្រីប្រាប់ថា "មិន​ទាន់​ប៉ុន​ទេ​"​។​ ហង​មើល​អញ​ចុះ​ប៉ុន​នេះ? ហ្នឹង​ក៏​មិន​ទាន់​​ប៉ុន​ស្មើ​។​
មើលទៀតមើល​ចុះ​ប៉ុណ្ណេះ? បងឯង​គ្មាន​ប្រ​ហែល​បន្តិច​សោះ​។
សត្វ​តូច​គម្រក់​ ខំ​បំប៉ោង​ទាល់​តែ​ផ្ទុះ​ខ្លួន​ផូង​។
ក្នុង​លោក​សន្និ​វាស​នេះ​ មាន​មនុស្ស​ច្រើន​ដែល​មិនមាន​សេចក្តី​សន្តោស​ជាតិ​អ្នក​ធ្វើការ​រក​ស៊ី​ ធម្មតា​ ចង់​ធ្វើ​ឬក​ដូច​អ្នក​អង្គ​ម្ចាស់​ ជាតិ​ស្តេច​តូច​ៗ​ចង់មាន​រាជ​ទូត​ឲ​ស្មើ​នគរ​មហា​អំណាច​ ជាតិ​អង្គ​ម្ចាស់​តូច​តាច​ ចង់​បាន​ឲ​មាន​អ្នក​បំរើ​ជាន់​ខ្ពស់​ដូច​ស្តេច​ផែនដី​នឹង​ព្រះ​អង្គ​ម្ចាស់។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website