Get This

Thursday, November 10, 2011

រឿង​​ជ្រូក​ពពែ​និង​ចៀម​

គេ​ដាក់​ ពពែ​ ចៀម​និង​ជ្រូក​យ៉ាង​ធាត់​ជាមួយ​គ្នា​ក្នុង​រទេះ​នាំ​យក​ទៅ ​ឯ​បុណ្យ​តាំង​វត្ថុ​។ វាមិនមែន​ទៅ​លេង​ទេ​ គឺ​គេ​យក​វាទំាងបី​ទៅ​លក់​។​ នៅ ​តាម​ផ្លូវ​ជ្រូក​ស្រែក​ខ្លាំង​ពេក​ ដូច​គេ​បំរុង​នឹង​ចាក់​ក​វា​ឥ​ឡូវ​ ហ្នឹង​។​ សម្រែក​វា​ធ្វើ​ឲ​អ្នក​ទាំងពួង​ថ្លង់​ស្ទើ​រ​បែក​ត្រចៀក​។​ សត្វ​ ដទៃ​ដែល​ជា​សត្វ​ស្លូត​ងឿង​ឆ្ងល់​នឹង​ជ្រូក​ដែល​ស្រែក​ហៅ​ឲ​គេ​ជួយ​ ហើយ​គេ​ សម្លឹង​មើល​មិន​ឃើញ​អ្វី​គួរ​ឲ​ខ្លាច​សោះ​។​
អ្នក​រទេះ​សួរ​ជ្រូក​ ថាៈ “​វា​ថី​បាន​ជា​ឯង​ស្រែក​ខ្លាំង​ម្ល៉េះ​?​
អាឯង​ធ្វើ​ឲ​គេ​ថ្លង់​គ្រប់​គ្នា​ អាឯង​មិន​ស្ងៀម​ទេ​ឬ?​ អាឯង​ត្រូវ​​ រៀន​ស្ងៀម​រៀន​អត់​ទ្រាំ​​ដូច​គេ​ទាំង​ពីរ​នាក់​នេះ​ ឯង​មើល​ចៀម​វាគ្មាន​ថា ​អ្វី​មួយ​ម៉ាត់​សោះ​ ​វាស្លូត​ណាស់​"។​ ជ្រូក​ឆ្លើយ​ថាៈ “​អាហ្នឹង​វា​ភ្លើ ​ បើ​វា​ដឹង​ការណ៍​វា​ដូច​ខ្ញុំ​ នោះ​វា​ស្រែក​បែក​បំពង់​ក​ជាង​ខ្ញុំ​ទៅ​ ទៀត​​ ហើយ​អាមួយ​នោះ​ទៀត​ប្រ​ហែល​ជា​ស្រែក​បែក​ក្បាល​ផង​មិន​ដឹងៈ​ ពពែ​ដឹង​ ថា​គេ​យក​វា​ទៅ​រឹត​​ទឹក​ដោះ​ ចៀម​កាត់​យក​រោម​ ដែល​ខ្ញុំ​ថា​ដូច្នេះ​ មិន​ ដឹង​ជា​ត្រូវ​ឬ​មិន​ត្រូវ​ទេ​​ ប៉ុន្តែ​ប្រហែល​ជាត្រូវ​​ ចំណែក​ខាង​ខ្ញុំ​ សម្រាប់​គេ​ស៊ី​ សេចក្តី​ស្លាប់​របស់​ខ្ញុំ​ទៀង​ណាស់​ ខ្ញុំ​សូម​លា​ហើយ​ លា ​នេះ​គឺ​លា​ឈប់​ខាន​ជួប​ដំបូល​​និង​ទ្រង់​ដែល​ខ្ញុំ​ធ្លាប់​ជ្រក​”​។​
ជ្រូក​ចេះ​និយាយ​ដូច​មនុស្ស​មាន​ប្រាជ្ញា តែ​សំ​ដី​ហ្នឹង​មាន​ប្រយោជន៍​ អ្វី​?​ បើ​សេចក្តី​ស្លាប់​ទៀង​ហើយ​ ស្រែក​ថ្ងូរ​និង​ភ័យ​ក៏​មិន​អាច​ផ្លាស់ ​ប្តូរ​វាសនា​បាន​ឡើយ​។​
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website