Get This

Thursday, November 10, 2011

រឿងសត្វលាពីរ

លា​ ទាំង​ពីរ​ធ្វើដំណើរ​ជាមួយ​គ្នា​ ​លាមួយ​ គេ​ផ្ទុក​សុទ្ធ​តែចម្បើង​។ លាមួយ​ទៀត​ ​គេ​ផ្ទុក​សុទ្ធតែ​ប្រាក់​សាច់​ លា​នេះ​មានឫក​ក្រអឺត​ ដ្បិត​បាន​នាំ​របស់​ប្រសើរ​លើ​ខ្នង​ មិន​ចង់​ឲនរណា​ជួយ​សម្រាល​ខ្លួន​សោះ​ វា​ដើរ​លើក​ជើង​ខ្ពស់ៗ​ បោះជំហាន​វែងៗ​ ហើយ​អង្រន់​ប្រាក់​ឮធឹងៗ​ បែប​សង្ហា​ លុះ​ចោរ​មក​ដល់​ ដ្បិត​គេ​ត្រូវការ​ប្រាក់​ គេ​ស្ទុះ​ទៅ​រក​លា​ដឹក​ប្រាក់​ ចាប់​បង្ហៀរ​ហើយ​បញ្ឈប់​។​ លា​នោះ​ខំ​ប្រឹង​ការពារ​ប្រាក់​ ស្រាប់​តែ​ដឹង​ថា​ខ្លួន​ត្រូវ​ពីរ​បី​ព្រនង់​ ហើយ​ឈឺ​ក្រែល​ ​វា​ថ្ងូរ​ដក​ដង្ហើម​ធំ​ ហើយ​ពោលថាៈ "​កាល​​ពីដើម​ តើ​គេ​សន្យា​ថា​ ឲ​ចោរ​វាយ​អញ​ដូច្នេះ​ឬ?​ ចំណែក​លា​ខាង​ណោះ​ដែល​ដើរ​ពី​ក្រោយ​ គេ​រួច​ពី​គ្រោះ​ថ្នាក់​ ចុះ​ចង្រៃ​អ្វី​តែ​អញ​ក៏​ប៉ះ​លើ​ចោរ​វាយ​ស្តើរ​ចង់​ងាប់​"​។​
លា​ទីពីរ​ឆ្លើយថាៈ "​ម្នាល​សំឡាញ់​!​ មិនមែន​ស្រួល​ប៉ុន្មាន​ទេ​ដែល​មាន​ការងារ​ខ្ពង់​ខ្ពស់​នោះ​ បើ​បង​ឯង​បញ្ជិះ​តែ​ម្ចាស់​ដូច​ខ្ញុំ​ នោះ​បង​ឯង​ធ្វើ​ម្តេច​នឹង​បាន​ឈឺ​ខ្លួន​"​។
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website