Get This

Wednesday, November 9, 2011

ព្រះ​គុណ​ម៉ែ

»ម៉ែ​ចិញ្ចឹម​កូន​ឥត​គិត​ណាយ ​                  ទាំង​ចិត្ត​ទាំង​កាយ​ប្រគល់​ឲ្យ
បំបៅ​ដោះ​កូន​ឥត​មាន​ស្បើយ                 យប់​ថ្ងៃ​ក៏​ដោយ​ រាប់វេលា   ។
»ម៉ែ​ធ្លាប់​ហួង​ហែង​ ពី​ក្រមុំ​                       ឥឡូវ​កូន​យំ​សុំ​អាហារ
ម៉ែ​បើក​ឱ្យ​បៅ​កណ្តាល​ផ្សារ​                     រីករាយ​ចិន្តា​ ភ្លេច​អៀន​ខ្មាស  ។
»ដៃ​ម៉ែ​ទាំងពីរ ​បី​ត្រកង​                            អង្អែល​ថ្នាក់​ថ្នម​ ទោះ​នឿយ​ណាស់
ទ្រូង​ម៉ែ​កូន​កើយ​ មិន​ដែល​ផ្លាស់​              កក់​ក្តៅ​ជាង​ជាក់ ​រាល់​ថ្ងៃ​យប់    ។
»ភ្លៅ​ម៉ែ​ទាំង​គូ ​ជា​ពូក​ខ្នើយ​                     ទុក​ឱ្យ​កូន​កើយ​ មិន​ដែល​ឈប់
ជា​ពូក​ជា​ខ្នើយ​ រាល់​ថ្ងៃ​យប់​                    គេង​លក់​ស្កល់​ស្កប់​ សុខ​ចិន្តា    ។
»ពេល​ចូល​និន្ទ្រា​ ម៉ែ​បំ​ពេរ                      ច្រៀង​លួង​លោម​ថែ​ ដោយ​វា​ចា
ពិរោះ​រណ្តំ ​ដូច​សា​រិកា                         ​ ស័ព្ទ​សៀង​វាចា​ដូច​សេក​សោម   ។
»ដល់​ពេល​កូន​ឆី​ ម៉ែ​បញ្ចុក​                     ចំណី​ចំណុក​ ដោយ​ថ្នាក់​ថ្នម
ឱ្យ​កូន​បាន​ឆី​ដៃ​ប្រលោម​                        ឆី​ឆ្អែត​ហើយ​ថ្នម​ ឱ្យ​គេង​លក់   ។
»ពេល​កូន​ឈឺ​ចុះ​ ម៉ែ​មិន​ខ្ពើម​                  មិន​ដែល​រអើម​ក្លិន​លា​មក
ដៃ​ម៉ែ​កើប​កាយ ​ទោះ​ស្មោគ​គ្រោក          ម៉ែ​លាង​លា​មក​ទាំង​ញញឹម    ។
»ពេល​កូន​ចង់​លេង​ ម៉ែ​ជា​មិត្ត​                 ជា​ក្លើ​ស្គាល់​ចិត្ត​ គ្មាន​អ្នក​ផ្ទឹម
ពេល​កូន​សប្បាយ ​ម៉ែ​ញញឹម​                 ពេល​កូន​ម៉ែ​យំ ​ម៉ែ​លួង​ចិត្ត​ ។
»ពេល​កូន​ងូត​ទឹក​ ម៉ែ​ងូត​ឱ្យ​                   លាង​មុខ​លាង​ក្រោយ​ មិន​ដែល​គិត
ដុស​ក្អែល​សំបោរ​ នៅ​ជាប់​ដិត               ដោយ​ក្តី​ស្នេហ៍​ស្និទ្ធ  ទឹក​ចិត្ត​ម៉ែ   ។
»ពេល​មាន​ធុរៈ​ ត្រូវ​ឃ្លាត​ចាក​               ដួង​ចិត្ត​ជំពាក់​ លើ​មាស​មេ
ត្រឡប់​ដល់​ផ្ទះ​ រក​មាស​ស្នេហ៍​              ឱប​ថើប​ថ្នម​ថែ​ ក្នុង​ឱរា  ។
»ព្រះ​គុណ​ម៉ែ​ធ្ងន់​ ច្រើន​អនេក​               ទោះ​កូន​ពន់​រែក​ ផែន​ព​សុធា
មក​អធិប្បាយ​ គុណ​មាតា​                     មិន​អាច​ពណ៌​នា​ ឱ្យ​ចប់​បាន  ។
comments

៨យ៉ាង​សម្លាប់​ដៃ​គូ​

សម្លាប់​ដៃ​គូ​ ​គឺ​​សំដៅ​ទៅ​លើ​​​​ការ​​ចង​​កំហឹងប៉ង​​ចង់​សម្លាប់​ជីវិត​គេ​ទាំង​​រស់​​ ដែល​កើត​ពី​ការ​ខឹង​សម្បា​ជា​មួយ​​​សង្សារ​ ប្តី​ឬ​ប្រពន្ធ​ ឬ​មិត្ត​ជិតដិត​​​។ ​សូម​សាក​​អាន​គន្លឹះ​ទាំង​​ប្រាំ​បី​ចំណុច​​​ខាង​ក្រោម​ល​មើល!

១. អាន​រឿង​ដែល​លន្លង់​លន្លោច​ឲ្យ​គេ​ស្ដាប់
២. សរសេរ​កំណាព្យ​ស្នេហា​ទៅ​គេ
៣. ផ្ញើ​សារ​ដោយ​សរសេរ​ពាក្យ​ស្នេហា​ពី​ក្នុង​ចិត្ត​អ្នក
៤.​ ធ្វើ​អាហារ​បែប​សង់ទីម៉ង់​សម្រាប់​អ្នក​ និង​គេ
៥. មើល​កុន​​បែប​មនោសញ្ចេតនា​ជាមួយ​គ្នា
៦.​ រៀបរាប់​ពី​អនុស្សាវរីយ៍​ផ្អែមល្ហែម​​ដែល​អ្នក​មាន​ជាមួយ​គ្នា​ប្រាប់​គេ
៧. ជូន​ផ្កា​ដល់ទៅ​គេ
៨. ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​នៅ​ថ្ងៃ​ពិសេស​ៗ​ ដូចជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ជាដើម។
គន្លឹះ​ទាំង​ប្រាំ​បី​ខាង​លើ​នេះ​ ជា​ទុន​សម្រាប់​ឲ្យ​​​​អ្នក​ប្រើ​ដើម្បី​សម្លាប់​ចិត្ត​ដៃគូ​ មិន​ឲ្យ​ងាក​បែក​ឆ្វេង​រក​អ្នក​ទី​៣​។ គេ​ប្រាកដ​ជា​រំភើប​​នឹង​​ទង្វើ​ល្អ​របស់​អ្នក​ជាក់​ជា​មិនខាន៕
comments

៤​ចំណុច​ ជំនួយ​ការ​​ណាត់​ជួប​ដំបូង

ការ​ជ្រើសរើស​កន្លែង ​​អាច​​​ជា​ការ​ចាក់​ស្រេះ​ចំពោះ​អ្នក​នៅ​ពេល​​ណាត់​នរណា​ម្នាក់​លើក​ដំបូង​ ។ ជា​ធម្មតា ​មនុស្ស​ទូទៅ​តែង​ជ្រើស​រើស​កន្លែង​ ដែល​​ពួក​គេ​ធ្លាប់​ស្គាល់​ ព្រោះ​អាច​ជួយ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ថា ​​កន្លែង​នោះ​ជា​កន្លែង​ដែល​គេ​ធ្លាប់​ទៅ​។​ ក្រែង​អ្នក​ ជា​អ្នក​ជ្រើស​កន្លែង​ហ្អេ៎?…ចុះ​ហេតុ​អ្វី​មិន​​សាក​ រក​កន្លែង​ដែល​ថ្មី​ និង​រ៉ូមែនទិក​ សម្រាប់​អ្នក​និង​ដៃ​គូ​ទៅ។ សាក​ល្បង រក​​វិធី​ខាង​ក្រោម​នេះ​មើល៍ ​ក្រែង​អាច​ជួយ​ដល់​អ្នក​បាន​។
១. រក​កន្លែង​ដែល​មិន​សូវ​ជា​ថ្លៃ រ៉ូមែនទិក លក្ខណៈ​លំហែ​ និង​សប្បាយ​ៗ។ ពេល​ខ្លះ ​ការ​ណាត់​ដៃ​គូ​ទៅ​កន្លែង​ល្អៗ​ថ្លៃ​ៗ​ពេក អាច​ឲ្យ​អ្នក​ទាំង​ពីរ ​មាន​អារម្មណ៍​មិន​ស្រួល​ ព្រោះ​រវល់​បារម្ភ​រឿង​តម្លៃ។ អ្នក​អាច​​ណាត់​គ្នា​ទៅ​កន្លែង​លំហែ​កាយ​ដូចជា​ ឆ្នេរសមុទ្រ ​ញ៉ាំ​ភេសជ្ជៈ​ នៅ​តាម​តូប​តូច​ៗ​​ជាដើម។
២. ​កត់​ត្រា​ពី​ការ​ណាត់​ជួប​របស់​មិត្ត​ភក្តិ​អ្នក។ ត្រូវ​ចង​ចាំ​ថា ​តើ​ពួក​គេ​ស្លៀក​សំលៀក​បំពាក់​បែប​ណា​ និង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​ពួក​គេ​ជួប​គ្នា។ ព័ត៌មាន​ទាំង​នេះ ​អាច​ជួយ​អ្នក​ កំណត់​ពី​ទី​កន្លែង​ដ៏​សក្ដិសម​សម្រាប់​ការ​ណាត់​ជួប​ផ្ទាល់​ខ្លួន​។
៣. គិត​ពី​សកម្មភាព​ផ្សេង​ៗ​​ដែល​សប្បាយ​ៗ​ នៅ​ថ្ងៃ​ណាត់​ជួប។ អ្នក​អាច​ នាំ​នាង​ទៅ​មើល​កុន​ ​ទៅ​សួន​កម្សាន្ត​ ឬ​ជិះ​ដើរ​មើល​ទេសភាព។ ការ​ធ្វើ​ ដូច​នេះ​ អាច​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​រីករាយ និង​ប្លែក​ជាង​ការ​ទៅ​អង្គុយ​ញ៉ាំ​អាហារ​មើល​មុខ​គ្នា​ម៉ក់​ៗ​ក្នុង​ ភោជនីយដ្ឋាន​ថ្លៃ​ៗ​។
៤. សួរ​នាង​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​នាង​ចូល​ចិត្ត​ និង​មិន​ចូល​ចិត្ត​តាម​ទូរស័ព្ទ​មុន​ការ​ណាត់​។ យ៉ាង​ហោច​ណាស់​ អ្នក​អាច​ប៉ាន់​ស្មាន​ថា ​តើ​​គេ​​​ជា​មនុស្ស​បែប​ណា និង​គួរ​ធ្វើ​អ្វី​ ឲ្យ​នាង​សប្បាយ​ចិត្ត​។
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website