Get This

Saturday, December 24, 2011

4. Tag របស់ HTML



 HTML គឺជា Markup Language ដូច​នេះ​វាកើត​ឡើង​ពី​បណ្តុំ​នៃ tag ហើយ Tag របស់​វា​មាន​ពីរ​គឺ Open tag និង Close tag។ 
*Open tag*
ជា​មូលដ្ឋាន webpage មួយ​ត្រូវ​មាន Tag សំខាន់​ចំនួន ២​គឺ <html> និង <body> ដោយ​ខាន​ពុំ​បាន​ឡើយ ។
  • Tag <html> ដែល​យើង​មើលឃើញ​ដាក់​នៅ​ខាងដើម​គេ​នេះ​គឺ​វា​បញ្ជាក់​ប្រាប់​ទៅ Browser ថា​នេះ​គឺជា​ការចាប់ផ្តើម​របស់ HTML code, ចំណែក 
  • Tag <body> នេះ​វិញ​វា​បញ្ជាក់​ប្រាប់​ទៅ web browser ថា​អ្វីៗ​ដែល​នៅក្នុង​ចន្លោះ​នេះ ឬ​បន្ទាប់​ពី <body> tag នេះ អាចឲ្យ​គេ​ឃើញ​បានឬ​អាចនិយាយបាន​ថា​តួអង្គ​មាតិកា​នៃ​សេចក្តី​រៀបរាប់​របស់ webpage យើង​ចាប់ផ្តើម​ពី​ត្រឹម​នេះ​ទៅហើយ ។
**Close tag**
 យើង​បានឃើញ​ពី Tag សំរាប់​ចាប់ផ្តើម​នៃ webpage របស់​យើង​រួច​ហើយ​គឺ <html> និង <body> ឥឡូវនេះ​យើង​និង​ពិនិត្យ​មើល​មក Tag ចំនួន ២​ទៀត​ដែល​នៅ​ខាងចុង​នោះ​គឺ 
  • Tag </body> និង 
  • Tag </html> យើង​សង្កេតឃើញថា <html> នៅ​ខាងដើម​ពុំ​មាន​សញ្ញា "/" នៅក្នុង​នោះ​ជាមួយ​ឡើយ តែ <html> ដែល​នៅ​ខាងចុង​វិញ​នោះ​មាន​សញ្ញា "/" នៅ​ជាមួយ </html> ក៏​ដូចគ្នា​និង tag <body> ដែរ គឺ​មាន​បន្ថែម​សញ្ញា "/" នេះ​នៅ​ខាងក្នុង​នោះ​ដូច​គ្នា ។​
សូមបញ្ជាក់​ថា Tag ដែល​មាន​សញ្ញា "/" នេះ​នៅ​ក្នុង​នោះ​ជា​មួយ​គឺ​បញ្ជាក់ថា​វា​ជា​កន្លែង​ដែល​ត្រូវ​បញ្ចប់ tag នោះ​ត្រឹមនេះ​គឺ​ត្រង់​កន្លែង​ដាក់​សញ្ញា​នោះ​តែម្តង ។
​សូម​ពិនិត្យ​មើល code ខាង​ដើម​ជា​ថ្មី​ម្តងទៀត​
<html> : សម្រាប់​ផ្តើម​តួអង្គ Webpage ទាំងមូល​
​<body> : សម្រាប់​ផ្តើម​តួអង្គ​សេចក្តី (contents) ឲ្យគេ​ឃើញ​
​ ​យើង​សរសេរ​តួអង្គ​សេចក្តី​នៅទីនេះ : សេចក្តី​ទាំងឡាយ​ដាក់​ទីនេះ​
​ ​</body> : បញ្ចប់​តួអង្គ​សេចក្តី​ខាងលើនេះ​
​ ​</html> : បញ្ចប់​តួអង្គ webpage នេះ​
​សញ្ញា "/" នេះ​ត្រូវបាន​គេ​ប្រើ​វា​សំរាប់​ដាក់​នៅ​ពីមុខ​ពាក្យ​របស់ tag ដើម្បី​ប្រាប់​ទៅ Browser ថា tag ណា​មួយ​នៅ​ខាងដើម​នេះ​ត្រូវ​បញ្ចប់​វា​ត្រឹមនេះ ។
​ខាងក្រោម​នេះ​យើង​និង​បន្ត​ចូល​ទៅ​មេរៀន​ថ្មី​មួយទៀត ។ ពេលនេះ​យើង​នឹង​បង្កើត webpage ថ្មី​ទៀត​ដោយ​មាន​បន្ថែម tag ថ្មី​ចំនួន ៤​បញ្ចូល​បន្ថែម ។
​ 
<html>
​ ​ ​<head>
​ ​ ​ ​<title> My own webpage ! </title>
​ ​ ​</head>
​ ​ ​<body>
​ ​ ​ ​<h2> Welcome to my webpage </h2>
​ ​ ​ ​<p> Comming soon will be my completed webpage that will impress you </p>
​ ​ ​</body>
​ ​ ​</html>
​
​ដើម្បី test មើល webpage ថ្មី​របស់​យើង​សូម​ចូល​ទៅ​កាន់ folder ដែល​យើង​បាន save វា​ទុក​នោះ​រួច double click (open) លើ​វា​ដើម្បី​បើក​មើល ។​​ ​អ្វី​ដែល​យើង​នឹង​បាន​ឃើញ​នោះ​គឺ webpage ថ្មី​មួយ តែ​មាន​ភាព​ប្រសើរ​ជាង webpage មុននេះ ។​ ​ ជាមួយគ្នា​នេះ​បើ​យើង​ក្រឡេក​មើល​ទៅ code ដែល​យើង​បាន​បង្កើត​មុននេះ យើង​សង្កេតឃើញថា tag ថ្មី​ចំនួន ៤ ត្រូវបាន​ដាក់​បញ្ចូល​ជា​បន្ថែម​គឺ​
​- <html>
​​- <title>
​​- <h2>
​​- <p>
* <head> tag នេះ​ត្រូវបាន​ដាក់​នៅ​បន្ទាប់ <html> នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​បញ្ជាក់​ប្រាប់​ទៅ Browser ពី​សេចក្តី​មួយចំនួន​ដូចជា​ចំណងជើង​របស់​ឈ្មោះ page របស់​យើង ឬក៏​ជា​ឈ្មោះ​មាតិការ​របស់ webpage ។​
* <title> tag នេះ​ត្រូវ​ដាក់​នៅ​ចន្លោះ​របស់ <head>​ ​</head> ។ <title> ត្រូវបាន​ប្រើ​សំរាប់​ដាក់​ឈ្មោះ​ឲ្យ webpage ។ នៅ​ក្នុង​មេរៀន​មុន​នេះ​យើង​បាន​ដាក់ឈ្មោះ website យើង​ថា "My own webpage" នឹង​ត្រូវ​លេចចេញ​បង្ហាញឲ្យឃើញនៅ​ក្នុង webpage title bar
* <h2> tag នេះ​គឺជា Header tag ពីព្រោះ​វា​នឹង​បង្កើត Header ដែល​មាន​ទំហំ​ធំ​ជាង <h3> តែ​តូច​ជាង <h1> ក្នុង​នេះ​គឺ <h1> គឺជា Header ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត ឯ Header <h6> គឺជា header ដែលា​មាន​ទំហំ​តូច​ជាងគេ ។​​ ​Header ត្រូវបាន​ប្រើ​សម្រាប់​ដាក់​ចំណងជើង​ឲ្យ​អត្ថប​ទត្រង់​ណា​មួយ​ឲ្យមាន​ទំហំ​ ធំ​តូច​ទៅ​តាម​សេចក្តីត្រូវការ ដោយ​យក​តាម​លេខ​កំណត់​ពី <h1> ដល់ <h6> ជា​ចំណងជើង​នៃ​ផ្នែក​ណាមួយ​នៃ​អត្ថបទ ។​
* <p> វា​គឺជា Paragraph tag, ហេតុនេះ​នៅពេល​យើង​សរសេរ Paragraph សូម​ដាក់ tag <p> នេះ​ទាំង​ការផ្តើម​និង​បញ្ចប់ (​សូម​ត្រឡប់​មើលទៅ code ជាថ្មី​) ។
នៅ​មេរៀន​ខាងដើម​យើង​បាន​សាកល្បង​បង្កើត file ចំនួន​ពីរ​ដែល​បង្ហាញ​ពី tag ខាងក្រោម
<html>​ ​បើក​
​ ​</html> ​បិទ​
​ ​<head>​ ​បើក​
​ ​</head>​ ​បិទ​
​ ​<body>​ ​បើក​
​ ​</body>​ ​បិទ​
​ ​<title>​ ​បើក​
​ ​</title>​ ​បិទ​
​ ​<h2>​ ​បើក​
​ ​</h2>​ ​បិទ​
​ ​<p>​ ​បើក​
​ ​</p>​ ​បិទ​
សំគាល់:
- <p> . . . </p> :គឺជា tag សម្រាប់កំណត់អត្ថបទរបស់យើងជាកថាខណ្ខ។
- <br/> :គឺជា Tag ប្រើសម្រាប់ចុះបន្ទាត់។
- <hr/> :គឺជា Tag ប្រើសម្រាប់ទាញយកនូវបន្ទាត់មកបង្ហាញនៅលើ Page របស់យើង។

អត្ថបទបន្ទាប់

comments

3. ទំរង់ទូរទៅរបស់ HTML

HTML មាន​ចែក​ជា​ពីរ​ផ្នែក​ធំ​ៗ គឺ tag Header និង tag Body ហើយ tag ទាំង​ពីរ​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង tag HTML។
ខាង​ក្រោម​នេះ គឺ​ជា​ទំរង់​ទូទៅ​របស់ HTML៖

<hmtl>
<head> <title>Name of Page </title>
</head>
<body>

Welcome To Study HTML Language With Khmer-ICT
</body>
</html> *សំគាល់:
<html> គឺជា tag ដែល​យើង​ប្រើ​ដើម្បី​បើក​នៅ​ពេល​ដែល​ចាប់​ផ្តើម​ដំបូង​និង​នៅ​ពេល​បញ្ចប់​នៃ Page របស់​យើង​។
<body> គឺ​ជា tag សម្រាប់​ឲ្យ​យើង​សរសេរ​កូដ​ផ្សេង​ដើម្បី​បង្ហាញ​នៅ​លើ​Page របស់​យើង ។


*​ចំណាំ
​អ្វី​ក៏ដោយ ជា​ពាក្យ ជា​តួអក្សរ ឬ​សញ្ញា​អ្វីមួយ​លាយ​ជាមួយ​គ្នា​ក្តី គឺ​គេ​កំណត់​វា​ថា​ជា HTML Tag ។​​ ​តួ​យ៉ាង​ដូច HTML Tag នេះ <body>, តួអង្គ (body) នេះ​គឺជា​អ្នក​ប្រាប់​ទៅ Web browser ថា​ទីណា​ទៅ​ដែល​មាតិកា (​សេចក្តី​រៀបរាប់​) ឬ (​ការរៀបរាប់​សេចក្តី​) ត្រូវ​ចាប់ផ្តើម ។ បើ​គ្មាន <body> tag នេះ​ទេ​នោះ Web Browser ពុំ​ដឹង​ជា​ទៅ​រក​តួអង្គ​សេចក្តី​ដែល​យើង​បាន​រៀបរាប់​នោះ​ពី​កន្លែង​ណា​មក​ បង្ហាញ​នៅក្នុង Web browser បានឡើយ ដូចនេះ <body> tag មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​ក្នុង​ពេល​បង្កើត webpage នី​មួយៗ ។ បើ​យើង​បង្កើត webpage ដោយ​គ្មាន <body> តួអង្គ​សេចក្តី និង tag បញ្ចប់​តួអង្គ​សេចក្តី </body> នេះ​ទេ គឺ webpage របស់​យើង​ប្រាកដជា​មាន​បញ្ហា​ជា​ពុំខាន​ឡើយ ។​
សូម​ពិនិត្យ​មើល code ខាងក្រោម​នេះ​ជាថ្មី​ក៍បាន
<html>
​<body>
 
​​យើង​សរសេរ​អ្វីៗ​នៅក្នុង​ចន្លោះ​នេះ (​យើង​ដាក់​ត្រង់នេះ​ទៅជា​ភាសា​ខ្មែរ​ក៏បាន​)
​​</body>
​
</html>​​
ប៉ុន្តែត្រូវ Save ជា khmer Unicode




comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website