Get This

Thursday, December 15, 2011

បើ​អ្នក​មិន​ដល់​ចំណុចកំពូល​ពេល​រួម​ភេទ​តើ​អ្នក ​គួរ​ធ្វើ​ដូច​ម្តេច​?


ប្រសិនបើ​អ្នក​កម្រ​ ឬ​ មិន​ធ្លាប់​បាន​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ ឬ​ ឈាន​ដល់​ចំណុចកំពូល​ (orgasm)​ ពី​ការ​រួម​ភេទ​ និង​ ធ្វើ​អោយ​អ្នក​ធ្លាក់​ទឹកចិត្ត​ (distress),​ សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​អ្នក​ដើម្បី​ពិភាក្សា​ និង​ រក​ដំណោះស្រាយ​ចំពោះ​ករណី​របស់​អ្នក​នេះ​ ។​
អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្មាស់​អៀន​ ក្នុង​ការ​និយាយ​រឿង​ជីវិត​សិច​ របស់​អ្នក​ជាមួយ​គ្រូពេទ្យ​ ឬ​ អ្នក​ដទៃ​,​ ប៉ុន្តែ​វា​គឺជា​ប្រធានបទ​ដ៏​រសើប​ និង​ ចាំបាច់​បំផុត​ចំពោះ​ករណី​ដូច​ជា​រួប​អ្នក​នេះ​ ។​ គ្រូពេទ្យ​ជំនាញ​បានដឹង​ថា​ការ​ពេញចិត្ត​ពេញ​ថ្លើម​ក្នុង​ជីវិត​សិច​គឺជា​ រឿង​សំខាន់​សំរាប់​សុខុមាលភាព​របស់​នារី​ (woman's​ well-being)​ ទោះបីជា​ស្ថិត​ក្នុង​វ័យ​ ឬ​ ដំណាក់​កាលណា​ក៏​ដោយ​ ។​
ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ បញ្ហា​របស់​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ​ ឬ​ ព្យាបាល​បាន​ ដោយ​យោង​ទៅ​តាម​លក្ខណៈ​,​ ស្ថានភាព​ ឬ​ ការ​ទទួលផល​ប្រយោជន៍​នានា​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​បែបបទ​ក្នុង​ការ​ រស់នៅ​ និង​ បាន​ ទទួល​ការ​ព្យាបាល​បូក​ផ្សំគ្នា​បាន​ត្រឹមត្រូវ​ល្អ​ ។​ គ្រូពេទ្យ​របស់​អ្នក​អាច​ធ្វើ​រោគវិនិច្ឆ័យ​ និង​ ព្យាបាល​ស្ថាន​ជំងឺ​របស់​អ្នក​បាន​ដោយ​ខ្លួនឯង​ ឬ​មួយ​ក៏​ណែនាំ​អ្នក​អោយទៅ​ជួប​អ្នកឯង​ទេស​ផ្សេងៗ​ទៀត​ដែល​មាន​ជំនាញ​ ច្បាស់លាស់​ជាង​ពួក​គាត់​ ។​
នេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ជួយ​ អ្នក​ក្នុង​ការ​រៀបចំ​ទុក​មុន​ សំរាប់​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ និង​ អំពី​អ្វី​ដែល​រំពឹង​ចង់បាន​ពី​ការ​ណាត់ជួប​នោះ​ ។​
ព័ត៌មាន ​ដែល​អ្នក​គួរ​កត់​ចំនាំទុក​មុន
- ​ រោគ​សញ្ញា​របស់​អ្នក​ (symptoms).​ វា​អាច​នឹង​ជួយ​អ្នក​ដើម្បី​ដឹង​ថា​អ្នក​ធ្លាប់​សំរេច​ដល់​ចំណុច​កំពួ​ល​ (orgasm)​ ឬ​អត់​,​ ហើយ​បើ​បាន​ តើ​ស្ថិត​ក្នុង​ស្ថានភាព​ ឬ​ កាលៈទេសៈ​បែប​ណា​ដែរ​?
-​ ប្រវត្តិ​នៃ​ជីវិត​សិច​របស់​អ្នក​ (sexual​ history).​ វេជ្ជបណ្ឌិត​របស់​ទំនងជា​នឹង​សាកសួរ​អ្នក​អំពី​ទំនាក់ទំនង​ និង​ បទ​ពិសោធន៍​នានា​ដែល​អ្នក​បាន​ធ្វើការ​រួម​ភេទ​ជា​លើក​ដំបូង​ និង​ បន្តបន្ទាប់​មក​ទៀត​ ។​ គាត់​ក៏​អាច​សួរ​ផង​ដែរ​អំពី​ប្រវត្តិ​នៃ​ការ​រួម​ភេទ​,​ ការ​រង​គ្រោះ​ក្នុង​ពេល​រួម​ភេទ​ (sexual​ trauma)​ ឬ​ ធ្លាប់​បាន​ទទួល​ការ​រំលោភ​បំពាន​ (abuse)​ នានា​ជាដើម​ ។​
-​ ប្រវត្តិ​ជំងឺ​អតីតកាល​ (medical​ history).​ សូម​កត់​ត្រាទុក​អំពី​ស្ថានភាព​ជំងឺ​នានា​ដែល​អ្នក​ធ្លាប់​ឈឺ​ថ្កាត់​ពី​មុន ​មក​ដូច​ជា​ បញ្ហា​សុខភាព​ផ្លូវចិត្ត​ (mental​ health)​ ជាដើម​ ។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ គួរ​ណា​តែ​សរសេរ​ទុក​អំពី​ឈ្មោះ​ថ្នាំ​ (medications)​ ដែល​អ្នក​កំពុង​ទទួលទាន​រាល់ថ្ងៃ​ ឬ​ ទទួលទាន​ក្នុង​ពេល​ថ្មីៗ​នេះ​ (​ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា​ និង​ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​)​ ។​
-​ សំនួរ​ដែល​ចង់​សាកសួរ​ទៅ​កាន់​គ្រូពេទ្យ​ (questions​ to​ ask).​ បង្កើត​តារាង​សំនួរ​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង​ និង​ ចង់​សាកសួរ​គ្រូពេទ្យ​របស់​អ្នក​ទុកជា​មុន​ ដើម្បី​ចំណេញ​ពេលវេលា​ និង​ សាកសួរ​បាន​គ្រប់​ជ្រុងជ្រោយ​ ។​
សំនួរ ​មួយ​ចំនួន​ដែល​អ្នក​គួរ​សាកសួរ​គ្រូពេទ្យ​របស់​អ្នក
ខាងក្រោម​នេះ​គឺជា​តារាង​សំនួរ​ខ្លះៗ​ដែល​ អ្នក​គួរ​ធ្វើការ​សាកសួរ​ទៅ​កាន់​ គ្រូពេទ្យ​របស់​អ្នក​អំពី​បញ្ហា​មិន​អាច​ឈាន​ដល់​ចំនុច​កំពួ​ល​ក្នុង​ការ​ រួម​ភេទ​ (anorgasmia)​ បាន​ ។​ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​លើក​ជា​សំនួរ​ទាំងនេះ​ទៅ​កាន់​វេជ្ជបណ្ឌិត​ របស់​អ្នក​អោយ​សោះ​នៅ​ពេល​អ្នក​បាន​ធ្វើការ​ណាត់ជួប​ជាមួយនឹង​ពួក​គាត់​ ។​
-​ តើ​បញ្ហា​របស់ខ្ញុំ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​?
-​ តើ​ខ្ញុំ​គួរតែ​ទទួល​ការ​ធ្វើតេស្ត​អ្វី​ដែរ​ឬទេ​?
-​ តើ​ការ​ព្យាបាល​បែប​ណា​ដែល​លោកគ្រូ​ពេទ្យ​គិត​ថា​ល្អ​ចំពោះ​ស្ថានភាព​ដូច​ រូប​ខ្ញុំ​នេះ​?
-​ ប្រសិនបើ​ខ្ញុំ​ត្រូវ​ទទួលទាន​ថ្នាំ​ណាមួយ​នោះ​,​ តើ​ថ្នាំ​នោះ​មាន​ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​របស់ខ្ញុំ​ដែរ​ឬទេ​?
- ​ តើ​វា​មាន​តំលៃ​ថ្លៃ​ប៉ុន្មាន​សំរាប់​ការ​ដំណើរការ​ និង​ ការ​ព្យាបាល​បញ្ហា​នេះ​?
- ​ តើ​ការ​ផ្លាស់​ប្តូរ​របៀបរបប​ក្នុង​ការ​រស់នៅ​ (lifestyle​ changes)​ ឬ​ការ​យកចិត្តទុកដាក់​ថែរក្សា​ខ្លួនឯង​ (self-care)​ អាច​ជួយ​ខ្ញុំ​បាន​ដែរ​ឬទេ​?
-​ តើ​លោក​គ្រួ​ពេទ្យ​គិត​ថា​ការ​ព្យាបាល​គួរតែ​ធ្វើ​មែន​ទេ​?
-​ តើ​ដៃ​គួរ​ស្នេហា​របស់ខ្ញុំ​គួរតែ​មក​ធ្វើតេស្ត​ ឬ​ ព្យាបាល​បញ្ហា​នេះ​ជាមួយ​គ្នា​ដែរ​ឬទេ​?
-​ តើ​អត្ថបទ​,​ កាសែត​ ឬ​ សៀវភៅ​បែប​ណាខ្លះ​ដែល​ខ្ញុំ​គួរ​អាន​ដើម្បី​អោយ​បាន​យល់​ច្បាស់​អំពី​បញ្ហា​ នេះ​?​ ចុះ​គេហទំព័រ​វិញ​?
អ្វី ​ដែល​អ្នក​រំពឹង​ចង់បាន​ពី​គ្រូពេទ្យ​របស់​អ្នក
គ្រូពេទ្យ​របស់​អ្នក​នឹង​មាន​សំនួរ​ជា​ ច្រើន​ដើម្បី​សាកសួរ​រូប​អ្នក​ ឬ​ក៏​គាត់​ចង់អោយ​ដៃគូ​ស្នេហា​របស់​អ្នក​មក​ជួប​គាត់​ដើម្បី​ពិភាក្សា​អំពី​ បញ្ហា​នេះ​ផ​ដែរ​ ។​ ដើម្បី​ជួយ​គ្រូពេទ្យ​ក្នុង​ការ​វាយតំលៃ​ ក៏​ដូច​ជា​កំណត់​អំពី​មូលហេតុ​ និង​ ការ​ព្យាបាល​បញ្ហា​របស់​អ្នក​,​ សូម​ត្រៀមខ្លួន​ឆ្លើយ​ទៅ​នឹង​សំនួរ​ដូច​ខាងក្រោម​នេះ​ ៖​
-​ តើ​អ្នក​បាន​ធ្វើការ​រួម​ភេទ​លើក​ដំ​បួង​នៅ​ពេល​ណា​?
-​ តើ​អ្នកមាន​បញ្ហា​ក្នុង​ការ​ឈាន​ដល់​ចំនុច​កំពួ​ល​នេះ​តាំង​តែ​ពី​ពេល​ណា​មក ​?
- ​ ប្រសិនបើ​អ្នក​ធ្លាប់​ឈាន​ដល់​ចំនុចកំពូល​ដែរ​កាលពីមុន​,​ តើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ ឬ​ កាលៈទេសៈ​បែប​ណា​ដែរ​ ដូច​ជា​ការ​រួម​ភេទ​តាម​មាត់​ ឬ​ ការ​ជួយ​ខ្លួន​ជាដើម​?​ តើ​មាន​ទេ​?
-​ តើ​អ្នកមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ ឬ​ ខឹងសម្បារ​ឬទេ​ក្នុង​ពេល​រួម​ភេទ​?
-​ តើ​អ្នក​ធ្លាប់​មានការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ដែរ​ឬទេ​?
-​ តើ​អ្នក​តប់ប្រមល់​ ឬ​ ធ​ញ់​ទ្រាន់​នឹង​បញ្ហា​នេះ​ដល់​កំរិត​ណា​ដែរ​?
-​ តើ​អ្នក​ពេញចិត្ត​នឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក​ក្នុង​ពេល ​បច្ចុប្បន្ន​នេះ​ដែរ​ឬទេ​?
- ​ តើ​អ្នកមាន​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ (birth​ control)​ ដែរ​ឬទេ​?​ បើ​មាន​,​ តើ​ស្ថិត​ក្នុង​ទំរង់​បែប​ណា​ដែរ​?​ ថ្នាំ​គ្រាប់​,​ ថ្នាំ​ចាក់​,​ ដាក់​កង​ ឬ​ ស្រោមអនាម័យ​?
-​ តើ​អ្នក​កំពុង​ទទួលទាន​ថ្នាំ​,​ អាហារ​បំប៉ន​ ឬ​ វីតាមីន​អ្វី​ដែរ​ឬទេ​ រាល់​ថ្ងៃនេះ​?
-​ តើ​អ្នក​ពិសារ​គ្រឿង​ស្រវឹង​ (​អាល់កុល​)​ ដែរ​ឬទេ​?​ ប៉ុណ្ណា​ដែរ​?
-​ តើ​អ្នក​ធ្លាប់​ទទួល​ការ​វះកាត់​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ ប្រដាប់បន្តពូជ​ (reproductive​ system)​ របស់​អ្នក​ដែរ​ឬទេ​?
-​ តើ​ធ្លាប់​មាន​ ឬ​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​ដែរ​ឬទេ​?
-​ តើ​គ្រូ​សារ​របស់​មាន​ជំនឿ​ទៅ​លើ​បញ្ហា​ស៊ិ​ចបែប​ណា​ដែរ​?
-​ តើ​ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​បញ្ហា​ផ្លូវភេទ​ ឬ​ ទទួល​រង​ការ​រំលោភ​បំពាន​អ្វី​ដែរ​ឬទេ​?
អ្វី ​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ពេល​ឥឡូវនេះ
រង់ចាំ​ចំពោះ​ការ​ណាត់ជួប​បាន​មក​ដល់​,​ និយាយ​ប្រាប់​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ​ដោយ​ គ្នា​ការ​លាក់លៀម​អ្វី​ទាំងអស់​ ។​ ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​ដៃគូ​ស្នេហា​របស់​អ្នក​,​ បង្កើន​ទំនាក់ទំនង​ល្អ​ និង​ ភាព​ស្និ​ទ្ឋ​ស្នាល​អោយ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ សុខភាព​ផ្លូវចិត្ត​ ។​ ផ្តោតអារម្មណ៍​ទៅ​លើ​ទំនាក់ទំនង​ល្អជា​ជាង​ការ​ចង់បាន​ការ​ឈាន​ទៅ​ដល់​ ចំនុចកំពូល​តែ​រៀងៗ​ខ្លួន​,​ នោះ​គឺជា​ការ​ព្យាបាល​មួយ​ដ៏​ល្អ​ហើយ​ ។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)
comments

មូលហេតុអ្វីខ្លះធ្វើអោយ​ស្ត្រី​បាត់​បង់​ចំ​ណង់​ រួម​ភេទ?


ស្ត្រី​មិន​មាន​លក្ខ​ខ័​ណ្ឌ​អ្វី​នោះ​ទេ​ ខុស​ពី​បុរស​ដែល​ត្រូវការ​ស្ថានភាព​សរីរសាស្ត្រ ​ដើម្បី​រួម​ភេទ​។​ មូលហេតុ​ទូទៅ​នៃ​ដំណើរការ​មិនធម្មតា​នៃ​ការ​រួម​ភេទ​ ភាគច្រើន​បង្ករ​មក​ពី​ចំណង់​,​ ការ​ដាស់​អារម្មណ៍​រួម​ភេទ​,​ ឬ​ ពេល​ខ្លះ​ការ​ឈឺចាប់​ពេល​រួម​ភេទ​។
ស្ត្រី​មួយ​ចំនួន​ក៏​បាន​រាយការណ៍​ថា ​មិន​អាច​ដល់​ចំណុចកំពូល​នៃ​ការ​រួម​​ភេទ​ ឬ​ មានការ​ឈឺចាប់​ពេល​ដល់​ចំណុចកំពូល​។​
ក្នុង​ខណៈ​ដែល​ចំណង់​អន់​ថយ​បង្ករ​ដោយ​ កត្តា​ជា​ច្រើន​ ដូច​ជា​ទំនាក់ទំនង​មិនល្អ​រវាង​ដៃគូ​,​ ឬ​ ភាព​តានតឹង​នៃ​ជីវិត​ មូលហេតុ​រាង​កាយ​ភាគច្រើន​ ត្រូវ​បាន​តាមដាន​ឃើញ​ថា​បន្ថយ​អរ​ម៉ូ​ន​ estrogen​ និង​ testosterone​ ដែល​កើតឡើង​កំឡុង​ពេល​អស់​រដូវ​។​ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ចំណង់​រួម​ភេទ​អន់​ថយ​នោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឱ្យ​ទឹករំអិល​ប្រដាប់​ភេទ​ចុះ​ថយ​ដែរ​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ចំណង់​ និង​​បណ្តាល​ឱ្យ​មានការ​​ឈឺចាប់​ពេល​រួម​ភេទ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ជំងឺ​មួយ​ចំនួន​ ដូច​ជា​ ទី​រ៉ូ​អ៊ី​ត​មិន​ប្រក្រតី​ ឬ​ ភាព​ក្រៀមក្រំ​ ក៏​អាច​មាន​ឥទ្ធិពល​លើ​ចំណង់​ស្ត្រី​ដែរ​។​ អសមត្ថភាព​ក្នុង​ការ​ដល់​ចំណុចកំពូល​ កម្រ​កើតឡើង​បញ្ហា​ផ្លូវ​កាយ​ ប៉ុន្តែ​ភាគច្រើន​ លទ្ធផល​នៃ​ចំណង់​មិន​គ្រប់គ្រាន់ ​គឺ​ដោយសារ​ដៃគូ​របស់​ស្ត្រី​។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)
comments

វិធីសាស្ត្រ​ទាំង​ ១១​ចំណុច ​ទប់ស្កាត់ការ​ងាប់​លិង្គ​!


ការ​ងាប់​លិង្គ​ (Erectile​ Dysfunction,​ ED)​ គឺជា​បញ្ហា​មួយ​ដែល​ច្រើន​កើតជា​ញឹកញាប់​ ទៅ​លើ​បុរស​វ័យ​ចំណាស់​ ប៉ុន្តែ​វា​មិនមែន​ជា​ផ្នែក​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​នោះ​ទេ​។​ តើ​អ្នក​អាច​ចៀសវាង​នូវ​ការ​ងាប់​លិង្គ​តាម​របៀប​ណា​?​ នេះ​គឺជា​អ្វី​ដែល​អ្នកឯកទេស​បាន​រក​ឃើញ​ ។​
១. ​ មើល​នូវ​របស់​ដែល​អ្នក​បរិភោគ​
របប​អាហារ​ដែល​មិនល្អ​ចំពោះ​បេះដូង​បុរស​ ក៏​ទំនងជា​ផ្តល់​ផល​អាក្រក់​ទៅ​លើ​សមត្ថភាព​នៃ​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ​ ។​
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ដឹង​ថា​ ការ​បរិភោគ​អាហារ​ដដែលៗ​ អាច​ធ្វើ​អោយ​កើត​ជំងឺ​គាំងបេះដូង​ ដោយសារ​មានការ​ស្ទះ​សរសៃឈាម​ Coronary​ នៅ​ក្នុង​បេះដូង​ ។​ ក្នុង​នោះ​មាន​ផ្លែ​ឈើ​ពីរ​បី​មុខ​ បន្លែ​ អាហារ​សំបូរ​ជាតិ​ខ្លាញ់​ និង​ម្ហូប​ឆារ​ ដែល​សុទ្ធតែ​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ចរន្តឈាម​ទៅ​ចិញ្ចឹម​លិង្គ​ ។​ លំហូរ​ឈាម​នេះ​ដែរ​ ជា​អ្នក​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​បាន​ ។​
រាល់​អ្វីៗ​ទាំងអស់​ដែល​មាន​ផល​អាក្រក់​ទៅ ​ដល់​បេះដូង​របស់​បុរស​ ក៏​ជា​ផ្នែក​មួយ​ផ្តល់​ផល​អាក្រក់​ដល់​លិង្គ​របស់​គាត់​ដែរ​ នេះ​បើ​តាម​ប្រសាសន៍​របស់​ លោក​ Andrew​ McCullough,​ MD,​ អនុ​សាស្ត្រាចារ្យ​ នៃ​ ផ្នែក​រោគ​សញ្ញា​ជំងឺ​តម្រងនោម​ និង​ជានា​យក​នៃ​កម្មវិធី​សុខភាព​ផ្លូវ​ភេទបុរស​ នៅ​ឯ​សាកលវិទ្យាល័យ​ New​ York​ របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Langone​ ។​
តាម​កា​ស្រាវជ្រាវ​ថ្មីៗ​នេះ​បានអោយ​ដឹង​ ថា​ បញ្ហា​ងាប់​លិង្គ​ដែល​មិនសូវ​ជួប​ប្រទះ​គឺ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​ មនុស្ស​ប្រុស​នៅ​និយម​បរិភោគ​អាហារ​ជា​លក្ខណៈ​ប្រពៃណី​នៅ​ជុំវិញ​សមុទ្រ​មេ​ ឌី​ទែ​រ៉ា​ណេ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ ផ្លែ​ឈើ​ បន្លែ​ គ្រប់​ធុញ្ញ​ជាតិ​គ្រប់​ប្រភេទ​ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​ល្អ​សំរាប់​បេះដូង​ដូច​ជា​ គ្រាប់​ផ្លែ​ឈើ​ ប្រេង​អូ​លីវ​ ត្រី​ និង​ស្រា​ ។​
យោង​តាម​ប្រសាសន៍​របស់​លោក​ Irwin​ Goldstein,​  នាយក​នៃ​ផ្នែក​ថ្នាំ​ជំនួយ​ផ្លូវភេទ​ នៅ​មន្ទីរពេទ្យ​ Alvarado​ ដែល​ស្ថិត​នៅ​រដ្ឋ​ San​ Diego​ បានអោយ​ដឹង​ថា​ ការ​ទាក់ទង​គ្នា​រវាង​របប​អាហារ​របស់​មនុស្ស​នៅ​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា ​ណេ​ និង​ការ​ជំរុញ​នូវ​មុខងារ​ផ្លូវភេទ​ត្រូវ​បាន​ដាក់​ជា​របកគំហើញ​ជា​លក្ខណៈ​ វិទ្យាសាស្ត្រ​ ។​
២. ​ រក្សា​ទំងន់​នៅ​មាន​សុខភាព​
ការ​ដែល​ធាត់​ពេក​អាច​ធ្វើ​អោយ​មាន​បញ្ហា​ សុខភាព​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ដែល​អាច​ធ្វើ​អោយ​ខូច​សរសៃប្រសាទ​នៅ​ក្នុង​រាង​កាយ​បាន​ ។​ ប្រសិនបើ​ការ​ខូចខាត​នោះ​ប៉ះពាល់​ទៅ​ដល់​សរសៃប្រសាទ​សំរាប់​បញ្ជា​ទៅ​លើ​ លិង្គ​ នោះ​ការ​ងាប់​លិង្គ​អាច​នឹង​កើត​មាន​ ។​
៣. ​ ចៀសវាង​ការ​ឡើង​សម្ពាធ​ឈាម​ និង​ជាតិ​ខ្លាញ់​
ការ​ឡើង​ជាតិ​ខ្លាញ់​ ឬ​សម្ពាធ​ឈាម​អាច​បណ្តាល​អោយ​ខូច​សរសៃឈាម​ជា​ច្រើន​ រួម​ទាំង​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​លិង្គ​ទៀត​ផង​ ហើយនឹង​អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ។​
ចូរ​ប្រាកដ​ថា​គ្រូពេទ្យ​របស់​អ្នកធ្វើការ ​ពិនិត្យ​នូវ​កំរិត​ជាតិ​ខ្លាញ់​ និង​សម្ពាធ​ឈាម​របស់​អ្នក​រួច​ហើយ​ ។​ អ្នក​ប្រហែលជា​ចង់​ពិនិត្យ​មើល​សម្ពាធ​ឈាម​តទៅ​ទៀត​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ ​នៅ​ពេល​ក្រោយ​ ។​ នៅ​តាម​ស្តង់​លក់ទំនិញ​មួយ​ចំនួន​ និង​ស្ថានីយ៍​ពន្លត់អគ្គីភ័យ​ គឺ​មាន​ផ្តល់​ជូន​នូវ​ការ​ពិនិត្យ​ដោយ​ឥត​គិតថ្លៃ​ ហើយ​ឧបករណ៍​សំរាប់​តាមដាន​សម្ពាធ​ឈាម​ក៏​ត្រូវ​បាន​គេ​លក់​សំរាប់​យក​ទៅ​ ប្រើប្រាស់​តាម​ផ្ទះ​ ផង​ដែរ​ ។​
ប្រសិនបើ​ជាតិ​ខ្លាញ់​ ឬ​សម្ពាធ​ឈាម​ឡើង​លើស​ពី​កំរិត​ធម្មតា​ ចូរ​ធ្វើការ​ព្យាបាល​ភ្លាម​ទៅ​ ។​ ថ្នាំ​សំរាប់​បញ្ចុះ​សម្ពាធ​ឈាម​អាច​ធ្វើ​អោយ​មានការ​ពិបាក​ក្នុង​ការ​ឡើង​ រឹង​របស់​លិង្គ​ ប៉ុន្តែ​គ្រូពេទ្យ​និយាយ​ថា​ ករណី​ជា​ច្រើន​នៃ​ការ​ងាប់​លិង្គ​ច្រើន​តែ​បណ្តាល​មក​ពី​ថ្នាំ​ទាំងនេះ​ ដោយសារ​វា​ធ្វើ​អោយ​ខូច​សរសៃឈាម​ ដែល​ជា​លទ្ធផល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពេក​ ។​
៤. ​  ចូរ​ផឹកស្រា​ក្នុង​កំរិត​មធ្យម​ ឬ​កុំ​ផឹក​តែ​ម្តង​
វា​មិន​មាន​ភស្តុ​តាង​អ្វី​បញ្ជាក់​ថា​ ការ​បរិភោគ​ស្រា​ក្នុង​កំរិត​តិចតួច​ ឬ​មធ្យម​ធ្វើ​អោយ​មាន​ផល​អាក្រក់​ទៅ​លើ​ការ​ឡើង​រឹង​នៃ​លិង្គ​នោះ​ទេ​ នេះ​បើ​តាម​សំដី​របស់​ Sharlip​ ។​ ប៉ុន្តែ​ការ​ផឹកស្រា​ច្រើន​ពេក​ជា​លក្ខណៈ​រ៉ាំរ៉ៃ​រៃ​អាច​ធ្វើ​អោយ​ខូច​ ថ្លើម​ ខូច​សរសៃប្រសាទ​ និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​រាប់​បញ្ចូល​ទាំង​ការ​ងាប់​លិង្គ​ផង​ដែរ​ ។​
៥. ​ ធ្វើ​លំ​ហាត់ប្រាណ​អោយ​ទៀងទាត់​
មាន​អំ​នះ​អំ​នាង​ដ៏​ខ្លាំង​ខ្លា​ ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​មួយ​ដែល​នៅ​តែ​ មួយ​កន្លែង​ដោយ​មិន​ចេះ​ធ្វើ​សកម្មភាព​រៀង​កាយ​អី​សោះ​ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ផ្ទុយ​ទៅ​វិញ​ ការ​រត់​កីឡា​ ការ​ហែល​ទឹក​ និង​ការ​ហាត់ប្រាណ​ដទៃៗ​ទៀត​ត្រូវ​បាន​បង្ហាញ​ថា​ជួយ​ការពារ​ការ​ងាប់​លិង្គ ​ ។​
ចូរ​សំលឹង​មើល​នូវ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ ទាំងឡាយ​ដែល​ធ្វើ​អោយ​មាន​សម្ពាធ​ ជា​ខ្លាំង​នៅ​តំបន់​ចន្លោះ​ រន្ធ​គូថ​ និង​សាច់ដុំ​ពេ​រី​នេ​(Perineum)​ ។​ លោក​ Goldstein​ និយាយ​ថា​ ការ​ជិះ​កង់​ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​ ។​ ការ​ជិះ​កង់​ក្នុង​រយៈពេល​ខ្លី​ម្តងម្កាល​ក៏​មិន​គួរ​ធ្វើ​អោយ​មាន​បញ្ហា​ អ្វី​ដែរ​ ប៉ុន្តែ​ចំពោះ​បុរស​ដែល​ចំនាយពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ជិះ​កង់​គួរតែ​ ប្រាកដ​ថា​កង់​របស់​គាត់​មាន​បំពាក់​ទៅ​ដោយ​អ្វី​ដែល​សម​នឹង​គាត់​ជិះ​ដែរ​ ឬទេ​។​
៦. ​ មិន​ត្រូវ​ពឹង​ទាំងស្រុង​លើ​ Kegels​ ទេ​
ការ​ហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មិន​ ហាក់បីដូចជា​មាន​ប្រយោជន៍​គឺ​ ការ​ហាត់ប្រាណ​បែប​ Kegel​ ។​ លំ​ហាត់ប្រាណ​ប្រភេទ​នេះ​គឺជា​ការ​ធ្វើ​ចុះឡើង​នូវ​ការ​កន្ត្រាក់​ ហើយ​បន្ធូរ​សាច់ដុំ​នៅ​ក្នុង​តំបន់​អាង​ត្រគៀក​ ។​ Kegels​ អាច​មាន​ប្រយោជន៍​សំរាប់​បុរស​ និង​ស្ត្រី​ដែល​មាន​បញ្ហា​ខាង​ហូរ​លាមក​ ឬ​ទឹកនោម​ដោយ​ឯងៗ​ទៅ​វិញ​ទេ​ ប៉ុន្តែ​គេ​មិន​មាន​អំ​នះ​អំ​នាង​អ្វីមួយ​ដែល​ថា​វា​ជួយ​ការពារ​កុំអោយ​កើត​ បញ្ហា​ងាប់​លិង្គ​នោះ​ទេ​ ។​
៧. ​ ចូរ​បន្ត​ប្រើ​ថ្នាំ​អ័រម៉ូន​ Testosterone​ ទៀត​
ទោះបីជា​បុរស​ទាំងឡាយ​ដែល​មាន​សុខភាព​ល្អ​ ហើយ​ក៏​ដោយ​ ក៏​កំរិត​អ័រម៉ូន​ Testosterone​ ចាប់ផ្តើម​ធ្លាប់​ចុះ​យ៉ាង​ស្រួច​ស្រាវ​ក្នុងអំឡុងពេល​អាយុ​ជុំវិញ​ ៥០​ឆ្នាំ​ ។​ ជា​រៀង​រាល់​ឆ្នាំ​បន្ទាប​ពី​អាយុ​បាន​ ៤០​ឆ្នាំ​ហើយ​ ជា​ធម្មតា​កំរិត​អ័រម៉ូន​ Testosterone​ របស់​បុរស​មានការ​ធ្លាក់​ចុះ​ប្រមាណ​ ១.៣%​ ។​
ការ​ដែល​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​នៃចំ​នង់ ​ផ្លូវភេទ​ ចិត្ត​មិន​នឹងនរ​ ខ្វះ​ថាមពល​ ឬ​ពិបាក​ក្នុង​ការ​សំរេចចិត្ត​ អាច​គិត​ថា​ជា​ការ​ខ្វះ​អ័រម៉ូន​ Testosterone​ ហើយ​ ហើយនឹង​ធ្វើ​អោយ​លិង្គ​មិន​អាច​រឹង​បាន​ ។​
៨. ​ ចៀសវាង​ការ​ប្រើ​ថ្នាំ​ដែល​មាន​ជាតិ​ Steroids
ថ្នាំ​ទាំងនេះ​ គឹ​ច្រើន​តែ​ត្រូវ​បាន​ប្រើ​ខុសច្បាប់​ពី​សំនាក់​កីឡាករ​អត្តពលកម្ម​ និង​អ្នក​ហាត់​បង្កើន​កាយសម្បទា​ ដែល​អាច​ធ្វើ​អោយ​ពងស្វាស​ទ្រោម​ស្វឹ​ត​ និង​ថយ​ចុះ​សមត្ថភាព​នៃ​ការ​ផលិត​អ័រម៉ូន​ Testosterone​  ។​
៩. ​ ប្រសិនបើ​អ្នក​ជក់បារី​ ចូរ​បញ្ឈប់​វា​ទៅ​
ការ​ជក់បារី​អាច​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់ ​សរសៃឈាម​ និង​ធ្វើ​អោយ​រាំងស្ទះ​ដល់​លំហូរ​ឈាម​ទៅ​ក្នុង​លិង្គ​ ។​ ចំនែក​ជាតិ​ នីកូទីន​ធ្វើ​អោយ​សរសៃឈាម​ក​ន្ទ្រា​ក់​ ដែល​វា​ជា​ហេតុ​ធ្វើ​អោយ​ឈាម​មិន​អាច​ហូរ​ ស្រួល​ទៅ​ក្នុង​លិង្គ​ ។​
១០. ​ សំរួល​អោយ​បាន​ស្រួលបួល​នូវ​ការ​រួម​ភេទ​ដែល​បណ្តាល​អោយ​គ្រោះថ្នាក់​បាន​
ករណី​មួយ​ចំនួន​នៃ​ការ​ងាប់​លិង្គ​ ច្រើន​បណ្តាល​មក​ពី​ការ​មាន​របួស​ទៅ​លើ​លិង្គ​ក្នុង​ពេល​រួម​ភេទ​ ។​ ដើម្បី​ការពារ​លិង្គ​របស់​អ្នក​ពី​ការ​ឈឺចាប់​ខ្លាំង​ ចូរ​ចាប់ផ្តើម​បញ្ចូល​លិង្គ​របស់​អ្នក​ក្រោយ​ពេល​ដែល​ ទ្វារមាស​ខាង​ស្រី​មាន​រំអិល​គ្រប់គ្រាន់​ ហើយ​ត្រូវ​ប្រាកដ​ថា​លិង្គ​របស់​អ្នក​មិន​បាន​រអិល​ចេញពី​ទ្វា​មាស​ ក្នុងអំឡុងពេល​ដែល​កំពុង​បញ្ចូល​នោះ​ទេ​ (​ដូច្នេះ​អ្នក​មិន​ត្រូវ​យក​លិង្គ​របស់​អ្នក​ទៅ​ជំនះ​នឹង​កន្លែង​ដែល​រឹង​ នៃ​រាង​កាយ​របស់​ខាង​ស្រី​ដោយ​ចែ​ដ​ន្យ​នោះ​ទេ​)​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិនបើ​ខាង​ស្រី​រើ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ឈឺ​លិង្គ​ របស់​អ្នក​ដូច​ជា​ធ្វើ​អោយ​លិង្គ​បត់​ខុស​ទំនង​ ចូរ​អោយ​នាង​ឈប់​សិន​ទៅ​ ។​
“ ​ប្រសិនបើ​ការ​រួម​ភេទ​ មនុស្ស​ស្រី​នៅ​ពី​ ហើយ​មានការ​ពិបាក​នៅ​ពេល​អុក​ចុះ​ក្រោម​ រួម​ទាំង​លិង្គ​មិន​ចូល​ក្នុង​ទ្វា​មាស​ទៀត​នោះ​ គឺ​វា​ប្រៀប​បាន​ទៅ​នឹង​របស់​ដែល​ធ្ងន់​មួ​យស​ង្គ​ត់​ពីលើ​លិង្គ​អ​ញ្ចឹ​ង​ ហើយ​ គ្មាន​លិង្គ​របស់​នរណា​មួយ​លើ​លោក​នេះ​អាច​ទ្រាំ​បាន​នឹង​ព្រឹត្តិការណ៍​ ដូច្នេះ​ដែរ​”​ នេះ​បើ​តាម​សំដី​របស់​ Goldstein​ ។​
១១. ​ គ្រប់​គ្រង់​ភាព​តានតឹង​អារម្មណ៍​ឬ​Stress
បញ្ហា​ចិត្តសាស្ត្រ​នៃ​ការ​ Stress​ ធ្វើ​អោយ​ដាស់តឿន​ទៅ​ដល់​អ័រម៉ូន​ Adrenaline​ ដែល​ជា​អ្នក​ធ្វើ​អោយ​សរសៃឈាម​កន្ត្រាក់​ ហើយ​វា​ក៏​ជា​ដំនឹង​អាក្រក់​មួយ​ដែល​ធ្វើ​អោយ​មាន​ផល​អាក្រក់​ទៅ​លើ​ការ​ឡើង ​រឹង​របស់​លិង្គ​ ។​ អ្វីៗ​ដែល​បុរស​ត្រូវធ្វើ​ គឺ​លុប​បំបាត់​ចោល​នូវ​សម្ពាធ​ និង​ធ្វើ​អោយ​អារម្មណ៍ល្អ​ឡើង​វិញ​ ដើម្បី​ធ្វើ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​វិល​មក​រក​ភាពល្អ​ប្រសើ​វិញ​ ។
comments

7.ទម្រង់លក្ខខណ្ឌ័

 ក្នុងការដោះស្រាយបញ្ហាមួយចំនួនយើងគ្រាន់តែបញ្ចូលតម្លៃអញ្ញតទាក់ទងរួច    គណនា ពេលនោះយើងទទួលបានលទ្ធផលប៉ុន្តែបញ្ហាខ្លះមុននឹងទទួលបាន លទ្ធផលត្រូវឆ្លងកាត់ លក្ខខណ្ឌ័មួយចំនួនសិន។

​ លក្ខខណ្ឌទី1

លក្ខខណ្ឌដែលពិនិត្យ1ម្តងធ្វើការងារមួយម្តងហើយចប់មិនពិនិត្យលក្ខខណ្ឌឡើងវិញត្រូវបាន ប្រើពាក្យ បញ្ជាដូចខាងក្រាម 

if , if else , switch , alternative

* if statement*

if(expression)
{ 
statements;
}
ឧទាហរណ៍ 
  #include<stdio.h>
  void main ()
  {
int number;
 printf ("Input Number=");
 scanf("%d",& number );
 if( number<=0)
 printf("%d  NumberIs Negative",number);
if( number>0)
printf("%d NumberIs Positive ",number);

}

** If else statement**


if(expression){
statements;
}
else{
   statements;
}
ឧទាហរណ៍
 #include<stdio.h>
void main ()
{
int number;
printf ("Input Number=");
scanf("%d",& number );
if( number<=0)
printf("%d  NumberIs Negative",number);
else
printf("%d NumberIs Positive ",number);
}

*** switch*** 

គឺ​ជា​ឃ្លា​បញ្ជា​ប្រើ​សំរាប់​រក​លក្ខខ័ណ្ឌ​ជា​ពហុ Conditional ហើយ​មាន​តែ Condition​មួយ​គត់​ដែល ត្រូវ​បាន​យក​មក​អនុវត្តន៏។

ទំរង់ទូទៅ

switch (variable){ 

case Constant1: Statements; break; 

case Constant2: Statements; break;

case Constant(N): Statements; break; 

Default: Statements;break;  

}

 ឧទាហរណ៍

 
#include<conio.h>
 #include<stdio.h>
 void main()
 { char khmer;
 float a,b,result;
  clrscr();
   printf("Enter a:");scanf("%f",&a);
   printf("Enter b:");scanf("%f",&b);
   printf("Choose option[+,-,*,/]:");
   fflush(stdin);
   scanf("%c",&khmer);
  switch(khmer){
  case '+':result=a+b;printf ("%0.2f\n",result);
  break;
  case '-':result=a-b;printf ("%0.2f\n",result);
    break;
   case '*':result=a*b;printf ("%0.2f\n",result);
  break;
  case '/':result=a/b;printf ("%0.2f\n",result);
    break; }
  getch();
}

****alternative****

Alternative expression វាមានលក្ខណៈ​ស្រ​ដៀងទៅ​និង if()…else Statement ដែរ ប៉ុនែ្ត​មាន​ទំរង់​ខុស​គ្នា។ ហើយ​គេ​ច្រើន​យក​ទំរង់ Alternative នេះ​មក​អនុវត្តន៏​នៅ​ពេល​ដែល​មាន​ទំរង់ លក្ខខ័ណ្ឌ​​ក្រោម​​លក្ខខ័ណ្ឌ​ប៉ុណ្ណោះ។

ទំរង់ទូទៅ

Expression1? Expression2: Expresion3;

-បើ Expression1 ពិតនោះ Expression2 ត្រូវ​បាន​អនុវត្តន៏
-បើ Expression1 មិន​ពិត​នោះ Expression3 ត្រូវ​បាន​អនុវត្តន៏

ឧទាហរណ៍:រកតំលៃធំបំផុតនៃពីរចំនួនគត់

#include<stdio.h>
#include<conio.h>
void main()
{
int max = 0;
  int a = 5;
  int b = 10;
  max = a>b?a:b;
  printf("Max = %d",max);
  getch();
}

អត្ថបទក្រោយ

 អត្ថបទបន្ទាប់

​ សូមជួយ(Like)ទាំងអស់គ្នាដើម្បីទទួលបានអត្ថបទថ្មីៗជាច្រើនទៀត ហើយសូមអរគុណចំពោះការគាំទ្រ នឹងចូលទស្សនា
comments

6.អនុគមន៍បញ្ចេញបញ្ចូលទិន្និន័យ

* បញ្ចេញទិន្និន័យលើScreen:printf("format",variable);
* បញ្ចូលទិន្និន័យពី Keybord(Read from keybord):scanf("format",variable);
format គឺការកំណត់ទិន្និន័យរួចមានពាក្យដូចខាងក្រោម
ដើម្បីលម្អិត ឧទាហរណ៍ជាមួយគ្នា
សរសេរកម្មវិធីបង្ហាញតម្លៃថេរ តួអក្សរមួយតួ លេខគត់នឹងលេខក្បៀស។ 
ចម្លើយ
#include<conio.h>
#define CH 'a'
#define N 100
#define PI 3.14
void main()
{
clrscr();
printf("CH=%c\n",CH);
printf("N=%d\n",N);
printf("PI=%0.2f\n",PI);
getch();
}
អ្នកនឹងទទួលបានដូចសំនើខាងលើ
បញ្ជាក់
#define ឈ្មោះអញ្ញត តម្លៃ
អត្ថបទក្រោយ
​ សូមជួយ(Like)ទាំងអស់គ្នាដើម្បីទទួលបានអត្ថបទថ្មីៗជាច្រើនទៀត ហើយសូមអរគុណចំពោះការគាំទ្រ នឹងចូលទស្សនា
comments

5.ប្រមាណវិធីក្នុងភាសាC

ប្រមាណវិធីគណនាមានសញ្ញាដូចខាងក្រោម
ប្រមាណវិធីប្រៀបធៀប
ប្រមាណវិធីទំនាក់ទំនង
​ សូមជួយ(Like)ទាំងអស់គ្នាដើម្បីទទួលបានអត្ថបទថ្មីៗជាច្រើនទៀត ហើយសូមអរគុណចំពោះការគាំទ្រ នឹងចូលទស្សនា
comments

4.ទិន្និន័យក្នុងភាសាC

ភាសាCមានពាក្យសម្រាប់បញ្ជា(Keyword)ទិន្និន័យទាំងនេះដូចខាងក្រោម
​ សូមជួយ(Like)ទាំងអស់គ្នាដើម្បីទទួលបានអត្ថបទថ្មីៗជាច្រើនទៀត ហើយសូមអរគុណចំពោះការគាំទ្រ នឹងចូលទស្សនា
comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website