Get This

Thursday, December 15, 2011

បើ​អ្នក​មិន​ដល់​ចំណុចកំពូល​ពេល​រួម​ភេទ​តើ​អ្នក ​គួរ​ធ្វើ​ដូច​ម្តេច​?


ប្រសិនបើ​អ្នក​កម្រ​ ឬ​ មិន​ធ្លាប់​បាន​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​ ឬ​ ឈាន​ដល់​ចំណុចកំពូល​ (orgasm)​ ពី​ការ​រួម​ភេទ​ និង​ ធ្វើ​អោយ​អ្នក​ធ្លាក់​ទឹកចិត្ត​ (distress),​ សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​អ្នក​ដើម្បី​ពិភាក្សា​ និង​ រក​ដំណោះស្រាយ​ចំពោះ​ករណី​របស់​អ្នក​នេះ​ ។​
អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្មាស់​អៀន​ ក្នុង​ការ​និយាយ​រឿង​ជីវិត​សិច​ របស់​អ្នក​ជាមួយ​គ្រូពេទ្យ​ ឬ​ អ្នក​ដទៃ​,​ ប៉ុន្តែ​វា​គឺជា​ប្រធានបទ​ដ៏​រសើប​ និង​ ចាំបាច់​បំផុត​ចំពោះ​ករណី​ដូច​ជា​រួប​អ្នក​នេះ​ ។​ គ្រូពេទ្យ​ជំនាញ​បានដឹង​ថា​ការ​ពេញចិត្ត​ពេញ​ថ្លើម​ក្នុង​ជីវិត​សិច​គឺជា​ រឿង​សំខាន់​សំរាប់​សុខុមាលភាព​របស់​នារី​ (woman's​ well-being)​ ទោះបីជា​ស្ថិត​ក្នុង​វ័យ​ ឬ​ ដំណាក់​កាលណា​ក៏​ដោយ​ ។​
ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ បញ្ហា​របស់​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ​ ឬ​ ព្យាបាល​បាន​ ដោយ​យោង​ទៅ​តាម​លក្ខណៈ​,​ ស្ថានភាព​ ឬ​ ការ​ទទួលផល​ប្រយោជន៍​នានា​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​បែបបទ​ក្នុង​ការ​ រស់នៅ​ និង​ បាន​ ទទួល​ការ​ព្យាបាល​បូក​ផ្សំគ្នា​បាន​ត្រឹមត្រូវ​ល្អ​ ។​ គ្រូពេទ្យ​របស់​អ្នក​អាច​ធ្វើ​រោគវិនិច្ឆ័យ​ និង​ ព្យាបាល​ស្ថាន​ជំងឺ​របស់​អ្នក​បាន​ដោយ​ខ្លួនឯង​ ឬ​មួយ​ក៏​ណែនាំ​អ្នក​អោយទៅ​ជួប​អ្នកឯង​ទេស​ផ្សេងៗ​ទៀត​ដែល​មាន​ជំនាញ​ ច្បាស់លាស់​ជាង​ពួក​គាត់​ ។​
នេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ជួយ​ អ្នក​ក្នុង​ការ​រៀបចំ​ទុក​មុន​ សំរាប់​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ និង​ អំពី​អ្វី​ដែល​រំពឹង​ចង់បាន​ពី​ការ​ណាត់ជួប​នោះ​ ។​
ព័ត៌មាន ​ដែល​អ្នក​គួរ​កត់​ចំនាំទុក​មុន
- ​ រោគ​សញ្ញា​របស់​អ្នក​ (symptoms).​ វា​អាច​នឹង​ជួយ​អ្នក​ដើម្បី​ដឹង​ថា​អ្នក​ធ្លាប់​សំរេច​ដល់​ចំណុច​កំពួ​ល​ (orgasm)​ ឬ​អត់​,​ ហើយ​បើ​បាន​ តើ​ស្ថិត​ក្នុង​ស្ថានភាព​ ឬ​ កាលៈទេសៈ​បែប​ណា​ដែរ​?
-​ ប្រវត្តិ​នៃ​ជីវិត​សិច​របស់​អ្នក​ (sexual​ history).​ វេជ្ជបណ្ឌិត​របស់​ទំនងជា​នឹង​សាកសួរ​អ្នក​អំពី​ទំនាក់ទំនង​ និង​ បទ​ពិសោធន៍​នានា​ដែល​អ្នក​បាន​ធ្វើការ​រួម​ភេទ​ជា​លើក​ដំបូង​ និង​ បន្តបន្ទាប់​មក​ទៀត​ ។​ គាត់​ក៏​អាច​សួរ​ផង​ដែរ​អំពី​ប្រវត្តិ​នៃ​ការ​រួម​ភេទ​,​ ការ​រង​គ្រោះ​ក្នុង​ពេល​រួម​ភេទ​ (sexual​ trauma)​ ឬ​ ធ្លាប់​បាន​ទទួល​ការ​រំលោភ​បំពាន​ (abuse)​ នានា​ជាដើម​ ។​
-​ ប្រវត្តិ​ជំងឺ​អតីតកាល​ (medical​ history).​ សូម​កត់​ត្រាទុក​អំពី​ស្ថានភាព​ជំងឺ​នានា​ដែល​អ្នក​ធ្លាប់​ឈឺ​ថ្កាត់​ពី​មុន ​មក​ដូច​ជា​ បញ្ហា​សុខភាព​ផ្លូវចិត្ត​ (mental​ health)​ ជាដើម​ ។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ គួរ​ណា​តែ​សរសេរ​ទុក​អំពី​ឈ្មោះ​ថ្នាំ​ (medications)​ ដែល​អ្នក​កំពុង​ទទួលទាន​រាល់ថ្ងៃ​ ឬ​ ទទួលទាន​ក្នុង​ពេល​ថ្មីៗ​នេះ​ (​ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា​ និង​ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​)​ ។​
-​ សំនួរ​ដែល​ចង់​សាកសួរ​ទៅ​កាន់​គ្រូពេទ្យ​ (questions​ to​ ask).​ បង្កើត​តារាង​សំនួរ​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង​ និង​ ចង់​សាកសួរ​គ្រូពេទ្យ​របស់​អ្នក​ទុកជា​មុន​ ដើម្បី​ចំណេញ​ពេលវេលា​ និង​ សាកសួរ​បាន​គ្រប់​ជ្រុងជ្រោយ​ ។​
សំនួរ ​មួយ​ចំនួន​ដែល​អ្នក​គួរ​សាកសួរ​គ្រូពេទ្យ​របស់​អ្នក
ខាងក្រោម​នេះ​គឺជា​តារាង​សំនួរ​ខ្លះៗ​ដែល​ អ្នក​គួរ​ធ្វើការ​សាកសួរ​ទៅ​កាន់​ គ្រូពេទ្យ​របស់​អ្នក​អំពី​បញ្ហា​មិន​អាច​ឈាន​ដល់​ចំនុច​កំពួ​ល​ក្នុង​ការ​ រួម​ភេទ​ (anorgasmia)​ បាន​ ។​ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​លើក​ជា​សំនួរ​ទាំងនេះ​ទៅ​កាន់​វេជ្ជបណ្ឌិត​ របស់​អ្នក​អោយ​សោះ​នៅ​ពេល​អ្នក​បាន​ធ្វើការ​ណាត់ជួប​ជាមួយនឹង​ពួក​គាត់​ ។​
-​ តើ​បញ្ហា​របស់ខ្ញុំ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​?
-​ តើ​ខ្ញុំ​គួរតែ​ទទួល​ការ​ធ្វើតេស្ត​អ្វី​ដែរ​ឬទេ​?
-​ តើ​ការ​ព្យាបាល​បែប​ណា​ដែល​លោកគ្រូ​ពេទ្យ​គិត​ថា​ល្អ​ចំពោះ​ស្ថានភាព​ដូច​ រូប​ខ្ញុំ​នេះ​?
-​ ប្រសិនបើ​ខ្ញុំ​ត្រូវ​ទទួលទាន​ថ្នាំ​ណាមួយ​នោះ​,​ តើ​ថ្នាំ​នោះ​មាន​ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​របស់ខ្ញុំ​ដែរ​ឬទេ​?
- ​ តើ​វា​មាន​តំលៃ​ថ្លៃ​ប៉ុន្មាន​សំរាប់​ការ​ដំណើរការ​ និង​ ការ​ព្យាបាល​បញ្ហា​នេះ​?
- ​ តើ​ការ​ផ្លាស់​ប្តូរ​របៀបរបប​ក្នុង​ការ​រស់នៅ​ (lifestyle​ changes)​ ឬ​ការ​យកចិត្តទុកដាក់​ថែរក្សា​ខ្លួនឯង​ (self-care)​ អាច​ជួយ​ខ្ញុំ​បាន​ដែរ​ឬទេ​?
-​ តើ​លោក​គ្រួ​ពេទ្យ​គិត​ថា​ការ​ព្យាបាល​គួរតែ​ធ្វើ​មែន​ទេ​?
-​ តើ​ដៃ​គួរ​ស្នេហា​របស់ខ្ញុំ​គួរតែ​មក​ធ្វើតេស្ត​ ឬ​ ព្យាបាល​បញ្ហា​នេះ​ជាមួយ​គ្នា​ដែរ​ឬទេ​?
-​ តើ​អត្ថបទ​,​ កាសែត​ ឬ​ សៀវភៅ​បែប​ណាខ្លះ​ដែល​ខ្ញុំ​គួរ​អាន​ដើម្បី​អោយ​បាន​យល់​ច្បាស់​អំពី​បញ្ហា​ នេះ​?​ ចុះ​គេហទំព័រ​វិញ​?
អ្វី ​ដែល​អ្នក​រំពឹង​ចង់បាន​ពី​គ្រូពេទ្យ​របស់​អ្នក
គ្រូពេទ្យ​របស់​អ្នក​នឹង​មាន​សំនួរ​ជា​ ច្រើន​ដើម្បី​សាកសួរ​រូប​អ្នក​ ឬ​ក៏​គាត់​ចង់អោយ​ដៃគូ​ស្នេហា​របស់​អ្នក​មក​ជួប​គាត់​ដើម្បី​ពិភាក្សា​អំពី​ បញ្ហា​នេះ​ផ​ដែរ​ ។​ ដើម្បី​ជួយ​គ្រូពេទ្យ​ក្នុង​ការ​វាយតំលៃ​ ក៏​ដូច​ជា​កំណត់​អំពី​មូលហេតុ​ និង​ ការ​ព្យាបាល​បញ្ហា​របស់​អ្នក​,​ សូម​ត្រៀមខ្លួន​ឆ្លើយ​ទៅ​នឹង​សំនួរ​ដូច​ខាងក្រោម​នេះ​ ៖​
-​ តើ​អ្នក​បាន​ធ្វើការ​រួម​ភេទ​លើក​ដំ​បួង​នៅ​ពេល​ណា​?
-​ តើ​អ្នកមាន​បញ្ហា​ក្នុង​ការ​ឈាន​ដល់​ចំនុច​កំពួ​ល​នេះ​តាំង​តែ​ពី​ពេល​ណា​មក ​?
- ​ ប្រសិនបើ​អ្នក​ធ្លាប់​ឈាន​ដល់​ចំនុចកំពូល​ដែរ​កាលពីមុន​,​ តើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ ឬ​ កាលៈទេសៈ​បែប​ណា​ដែរ​ ដូច​ជា​ការ​រួម​ភេទ​តាម​មាត់​ ឬ​ ការ​ជួយ​ខ្លួន​ជាដើម​?​ តើ​មាន​ទេ​?
-​ តើ​អ្នកមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ ឬ​ ខឹងសម្បារ​ឬទេ​ក្នុង​ពេល​រួម​ភេទ​?
-​ តើ​អ្នក​ធ្លាប់​មានការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ដែរ​ឬទេ​?
-​ តើ​អ្នក​តប់ប្រមល់​ ឬ​ ធ​ញ់​ទ្រាន់​នឹង​បញ្ហា​នេះ​ដល់​កំរិត​ណា​ដែរ​?
-​ តើ​អ្នក​ពេញចិត្ត​នឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក​ក្នុង​ពេល ​បច្ចុប្បន្ន​នេះ​ដែរ​ឬទេ​?
- ​ តើ​អ្នកមាន​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ (birth​ control)​ ដែរ​ឬទេ​?​ បើ​មាន​,​ តើ​ស្ថិត​ក្នុង​ទំរង់​បែប​ណា​ដែរ​?​ ថ្នាំ​គ្រាប់​,​ ថ្នាំ​ចាក់​,​ ដាក់​កង​ ឬ​ ស្រោមអនាម័យ​?
-​ តើ​អ្នក​កំពុង​ទទួលទាន​ថ្នាំ​,​ អាហារ​បំប៉ន​ ឬ​ វីតាមីន​អ្វី​ដែរ​ឬទេ​ រាល់​ថ្ងៃនេះ​?
-​ តើ​អ្នក​ពិសារ​គ្រឿង​ស្រវឹង​ (​អាល់កុល​)​ ដែរ​ឬទេ​?​ ប៉ុណ្ណា​ដែរ​?
-​ តើ​អ្នក​ធ្លាប់​ទទួល​ការ​វះកាត់​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ ប្រដាប់បន្តពូជ​ (reproductive​ system)​ របស់​អ្នក​ដែរ​ឬទេ​?
-​ តើ​ធ្លាប់​មាន​ ឬ​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​ដែរ​ឬទេ​?
-​ តើ​គ្រូ​សារ​របស់​មាន​ជំនឿ​ទៅ​លើ​បញ្ហា​ស៊ិ​ចបែប​ណា​ដែរ​?
-​ តើ​ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​បញ្ហា​ផ្លូវភេទ​ ឬ​ ទទួល​រង​ការ​រំលោភ​បំពាន​អ្វី​ដែរ​ឬទេ​?
អ្វី ​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ពេល​ឥឡូវនេះ
រង់ចាំ​ចំពោះ​ការ​ណាត់ជួប​បាន​មក​ដល់​,​ និយាយ​ប្រាប់​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​ជួប​ប្រទះ​ដោយ​ គ្នា​ការ​លាក់លៀម​អ្វី​ទាំងអស់​ ។​ ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​ដៃគូ​ស្នេហា​របស់​អ្នក​,​ បង្កើន​ទំនាក់ទំនង​ល្អ​ និង​ ភាព​ស្និ​ទ្ឋ​ស្នាល​អោយ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ សុខភាព​ផ្លូវចិត្ត​ ។​ ផ្តោតអារម្មណ៍​ទៅ​លើ​ទំនាក់ទំនង​ល្អជា​ជាង​ការ​ចង់បាន​ការ​ឈាន​ទៅ​ដល់​ ចំនុចកំពូល​តែ​រៀងៗ​ខ្លួន​,​ នោះ​គឺជា​ការ​ព្យាបាល​មួយ​ដ៏​ល្អ​ហើយ​ ។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website