Get This

Thursday, December 15, 2011

មូលហេតុអ្វីខ្លះធ្វើអោយ​ស្ត្រី​បាត់​បង់​ចំ​ណង់​ រួម​ភេទ?


ស្ត្រី​មិន​មាន​លក្ខ​ខ័​ណ្ឌ​អ្វី​នោះ​ទេ​ ខុស​ពី​បុរស​ដែល​ត្រូវការ​ស្ថានភាព​សរីរសាស្ត្រ ​ដើម្បី​រួម​ភេទ​។​ មូលហេតុ​ទូទៅ​នៃ​ដំណើរការ​មិនធម្មតា​នៃ​ការ​រួម​ភេទ​ ភាគច្រើន​បង្ករ​មក​ពី​ចំណង់​,​ ការ​ដាស់​អារម្មណ៍​រួម​ភេទ​,​ ឬ​ ពេល​ខ្លះ​ការ​ឈឺចាប់​ពេល​រួម​ភេទ​។
ស្ត្រី​មួយ​ចំនួន​ក៏​បាន​រាយការណ៍​ថា ​មិន​អាច​ដល់​ចំណុចកំពូល​នៃ​ការ​រួម​​ភេទ​ ឬ​ មានការ​ឈឺចាប់​ពេល​ដល់​ចំណុចកំពូល​។​
ក្នុង​ខណៈ​ដែល​ចំណង់​អន់​ថយ​បង្ករ​ដោយ​ កត្តា​ជា​ច្រើន​ ដូច​ជា​ទំនាក់ទំនង​មិនល្អ​រវាង​ដៃគូ​,​ ឬ​ ភាព​តានតឹង​នៃ​ជីវិត​ មូលហេតុ​រាង​កាយ​ភាគច្រើន​ ត្រូវ​បាន​តាមដាន​ឃើញ​ថា​បន្ថយ​អរ​ម៉ូ​ន​ estrogen​ និង​ testosterone​ ដែល​កើតឡើង​កំឡុង​ពេល​អស់​រដូវ​។​ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ចំណង់​រួម​ភេទ​អន់​ថយ​នោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឱ្យ​ទឹករំអិល​ប្រដាប់​ភេទ​ចុះ​ថយ​ដែរ​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ចំណង់​ និង​​បណ្តាល​ឱ្យ​មានការ​​ឈឺចាប់​ពេល​រួម​ភេទ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ជំងឺ​មួយ​ចំនួន​ ដូច​ជា​ ទី​រ៉ូ​អ៊ី​ត​មិន​ប្រក្រតី​ ឬ​ ភាព​ក្រៀមក្រំ​ ក៏​អាច​មាន​ឥទ្ធិពល​លើ​ចំណង់​ស្ត្រី​ដែរ​។​ អសមត្ថភាព​ក្នុង​ការ​ដល់​ចំណុចកំពូល​ កម្រ​កើតឡើង​បញ្ហា​ផ្លូវ​កាយ​ ប៉ុន្តែ​ភាគច្រើន​ លទ្ធផល​នៃ​ចំណង់​មិន​គ្រប់គ្រាន់ ​គឺ​ដោយសារ​ដៃគូ​របស់​ស្ត្រី​។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)
comments

No comments:

IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website