Get This

Thursday, December 1, 2011

ពាក្យពេចន៍​ជា​គុណ​តម្លៃ​នៃ​កំណាព្យ ការ​​បបោស​អង្អែល​​ជា​​គុណ​​តម្លៃ​​នៃ​​ការ​​រួម​ភេទ​



តាមមើលទៅ​ដូចជា​មិន​មាន​បុរស​ណា​ម្នាក់​ទេ ​នៅក្នុង​លោក​សព្វថ្ងៃនេះ ដែល​មិន​បានដឹងថា​នារីៗ​ ត្រូវការ​ការ​បបោសអង្អែល​ឲ្យបាន​ច្រើន ដើម្បីឲ្យ​ទទួលបាន​នូវ​ការ​ស្រើបស្រាល​ក្នុង​ការរួម​រ័ក្ស​។ បើ​លោកអ្នក​ចង់​ទទួលបាន​នូវ​ជោគជ័យ​នៅក្នុង​រឿងនេះ លោកអ្នក​ត្រូវ​តែ​ផ្តល់​ការ​បបោស​អង្អែល​​ឲ្យបាន​ច្រើន​មុន​នឹង​រួមរ័ក្ស​។

ការ ​បបោសអង្អែល​ជួយ​ឲ្យសម្រេចបាន​នូវ​ការរួមរ័ក្ស​ដោយ​ជោគជ័យ
មាន​បុរស​ខ្លះ​បាន​ចោទឡើង​នូវ​សំណួរ​បែប​ អត្តទត្ថភាព​ថា តើ​ការ​បបោសអង្អែល​នឹង​ផ្តល់​អ្វី​ខ្លះ​មកឲ្យ​ខ្លួន​វិញ​? ចម្លើយ​គឺថា មាន​អត្ថប្រយោជន៍​ជាច្រើន​។ ការខុស​គ្នា​រវាង​ការរួម​រ័ក្ស​ដោយ​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​នឹង​ការរួមរ័ក្ស​ តាម​សម្រួ​ល​ពោរពេញ​ទៅដោយ​ការ​ត្រេកត្រអាល អាច​ប្រៀបប្រដូច​បាន​ទៅ​នឹង​ការ​ខុស​គ្នា​រវាង​ការ​ទទួលទាន​នូវ​ម្ហូបអាហារ​ ចំអិន​ស្រាប់​ភ្លាមៗ​ទិញ​យក​មក​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់  នឹង​ការ​ទទួលទាន​អាហារ​ក្នុង​ពិធីជប់លៀង​នៅ​ក្នុង​ហាង​ដ៏​ធំ​មួយ ដែល​មាន​មុខម្ហូប​ជាច្រើន​មុខ​បន្តបន្ទាប់​។ ជួនកាល​ការរួម​រ័​ក្ស​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​ក៏​អាច​ធ្វើឲ្យ​រីករាយ​សប្បាយ​ គួរ​ជាទី​ពេញចិត្ត​បានដែរ ក៏ប៉ុន្តែ​ការរួម​រ័ក្ស​ដែល​ចំណាយ​ពេលវេលា​យូរ​អាច​ផ្តល់ឲ្យ​នូវ​ការ​ ត្រេកត្រអាល​ដែល​មិន​អាច​បំភ្លេច​បាន​។
ការរស់នៅៗ​ក្នុង​ពិភពលោក​ទំនើប​ បច្ចុប្បន្ន​នេះ​បាន​ធ្វើឲ្យ​យើង​មាន​ទម្លាប់ចេះតែ​ចង់​ធ្វើ​អ្វីៗ​ដោយ​ប្រ​ ញ៉ាប់​ប្រ​ញ៉ាល់​។ ក៏​ប៉ុន្តែ​បើសិនជា​អ្វី​មួយ​នោះ​វា​ធ្វើឲ្យ​យើង​សុខ​ស្រួល​សប្បាយ ហេតុអ្វី​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​នឹង​ឲ្យ​វា​កន្លងផុត​ទៅ​ធ្វើ​អ្វី​? គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ខាង​ផ្លូវ​ភេទ​បាន​និយាយថា ការរួម​រ័ក្ស​តាម​ដំណើរ​គឺជា​ការ​រួមភេទ​ដែល​ល្អប្រសើរ​ជាង​គេ ព្រោះ​វា​បាន​ធ្វើឲ្យ​គេ​សម្រេចបាន​នូវ​តម្រេក​ដល់​កំពូល​។ បុរសៗ​ជាច្រើន​បាន​សារភាពថា ដរាបណា​គេ​មាន​ពេល​បំពេញ​ការរួម​រ័ក្ស​បានយូរ ដរាប​នោះគេ​ក៏​សម្រេច​បាន​នូវ​តម្រេក​បាន​ខ្ពស់ ផងដែរ​។
វា​គឺជា​ការធម្មតា​ទេ​ដែល​ថា ដើម្បីឲ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ពី​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក គឺ​ទាល់តែ​អ្វី​ដែល​ទទួលបាន​មក​វា​ស្មើ​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​ប្រគល់ឲ្យ ​ទៅ​។ បានសេចក្តីថា លោកអ្នក​ត្រូវ​ចេះ​សម្របសម្រួល​ខ្លួន​ទៅ​តាម​តម្រូវការ​របស់​ដៃគូ​លោកអ្នក ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ល្អ​ដូចគ្នា​។ ម្យ៉ាងទៀត ការសេព​សង្វាស​យូរ​ក៏​ជួយ​ធ្វើឲ្យ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អ​ឡើង ផងដែរ​។ កាលណា​ដៃគូ​របស់​លោក​អ្នក​ទទួល​បាន​នូវ​សេចក្តីសុខ​ស្រួល​ច្រើន​ពី​លោកអ្នក​ នាពេលនេះ គេ​មុខជា​នឹង​ខិតខំ​បំពេញ​បំណង​មក​ឲ្យ​លោក​អ្នកវិញ​នៅពេល​ក្រោយ​ជាមិនខាន​។
សូម ​ធ្វើ​ខ្លួន​លោកអ្នក​ឲ្យទៅ​ជា​គូស្នេហ៍​ម្នាក់ដ៏​មាន​រាគ​:
អស់​ពេល​ជាច្រើន​សតវត្ស​ណាស់​មកហើយ​ដែល​ មនុស្ស​យើង​ទាំង​បុរស​និង​នារី​បាន​រៀនសូត្រ​យល់ដឹង​អំពី​បច្ចេកទេស​រាប់​ លាន​ក្បាច់​នៅ​ក្នុង​ការរួម​រ័ក្ស​គ្នា​នៅលើ​គ្រែ ក៏ប៉ុន្តែ​មនុស្ស​ជាច្រើន​លើសលប់​នៅតែ​ចោទសួរ​នូវ​សំណួរ​ដដែលៗ​ថា តើ​ធ្វើ​យ៉ាងណាឲ្យ​គេ​ទទួលបាន​នូវ​សេចក្តីសុខ​ពេញលេញ​បាន​។ វេជ្ជបណ្ឌិត​ខាង​ការព្យាបាល​បញ្ហា​ខាង​ផ្លូវភេទ​ដ៏​ល្បីល្បាញ គឺ​លោក​វី​ល្យ៉ា​មម៉ា​ស្ទ័រ​និង​លោកស្រី​វៀ​ហ្ស៊ី​នីញ៉ា​ហ្ស៊​ន​សុន បាន​និយាយថា “​បើ​ពាក្យពេចន៍​គឺជា​គុណ​តម្លៃ​នៃ​កំណាព្យ ហើយព៌ណ​គឺ​ជាគុណ​តម្លៃ​នៃ​គំនូរ គុណ​តម្លៃ​នៃ​ការរួម​រ័ក្ស​គឺ​ការប៉ះពាល់ “​។ គ្រូពេទ្យ​ទាំងពីរ​បាន​ដាក់ចេញ​នូវ​បច្ចេកទេស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​គេ​ស្គាល់​ថា​៉​ការប្រមូលផ្តុំ​លើ​វិញ្ញាណ sensate focus​៉​។ បច្ចេកទេស​នេះ​គឺជា​វិធី​សំខាន់​មួយ​នៅ​ក្នុង​ការព្យាបាល​អសមត្ថភាព​របស់​ បុរសៗ​។ ជារួម​ទៅ វិធី​នេះ​រួម​មាន​ការ​បបោសអង្អែល​គ្នា​ទៅវិញទៅមក​មួយចំនួន​រវាង​ដៃគូ​ ទាំងពីរ ធ្វើយ៉ាងណា​ឲ្យ​ម្នាក់ៗ​ស្រើបស្រាល​មានការ​ត្រេកត្រអាល​ឡើង​។ គោលដៅ​គឺ​ប្រើប្រាស់​ការ​បបោសអង្អែល​ដើម្បី​ភ្ញោ​ច​សម្រើប រួច​ឲ្យទទួល​បាន​នូវ​ទីបំផុត​នៃ​តម្រេក​។ បើ​លោក​អ្នក​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ដល់​សមត្ថភាព​របស់​ស្បែក​របស់​ លោក​អ្នក​នៅ​ក្នុង​ការទទួលបាន​នូវ​វិញ្ញាណ នោះ​គឺ​រូបរាងកាយ​របស់​លោក​អ្នក​ទាំងមូល​ដែល​ត្រូវ​ទទួល​ការ​បបោសអង្អែល​។
មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​បច្ចេកទេស​ ប្រមូលផ្តុំ​លើ​វិញ្ញាណមា​ន​ប្រសិទ្ធភាព​អាច​ជួយ​ឲ្យ​ស​ម្រ​ច​បាន​នូវ​ ការរំភើប​យ៉ាងខ្ពស់ គឺ​ការ​ដែល​បង្រៀន​ដល់​ដៃគូ​ទាំង​ពីរ​ឲ្យ​ចេះ​បន្ធូរ​អារម្មណ៍​នៅក្នុង​ពេល​ រួម​រ័ក្ស​។ ដរាបណា​យើង​មាន​អារម្មណ៍​ថា​គ្មាន​ការរំខាន​អ្វី​ទេ​នៅ​ក្នុង​ពេល​ដែល​យើង​ ជួបគ្នា​នៅក្នុង​បន្ទប់ ដរាប​នោះ​យើង​ក៏​អាច​នឹង​បញ្ចេញ​នូវ​បទពិសោធន៍​ទាំងឡាយ​ដែល​យើង​មាន​នៅ​លើ​ គ្រែ​បាន​ពេញលេញ​ដែរ​។ គ្រូពេទ្យ​ម្នាក់​បាន​និយាយថា គាត់​តែងតែ​ប្រាប់​អ្នក​ជម្ងឺ​របស់​គាត់​ឲ្យ​ចាត់ទុកការ​បបោសអ​ង្អែ​លថា​ គឺជា​ការ​ប្រលែង​គ្នា​លេង ជាពិសេស​គឺ​បុរសៗ​ត្រូវ​តែ​អ្នក​នាំមុខ​គេ​ពេល​ដែល​នៅលើ​គ្រែ​នេះ​។
តើ ​ដៃគូ​របស់​លោក​អ្នកនឹង​ស្រើបស្រាល​ឡើង​យ៉ាងដូចម្តេច​?
តើ​នារីៗ​អាច​នឹង​ស្រើបស្រាល​ឡើង​យ៉ាង​ ដូចម្តេច​? ហើយ​តើ​ការ​ស្រើបស្រាល​នោះ​វា​ខុស​ពី​បុរសៗ​បែបណា​? ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​គ្រូពេទ្យ​បាន​និយាយប្រាប់​:
    - នារីៗ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ការ​បបោសអង្អែល​ឲ្យបាន​យូរ ខុស​ពី​បុរសៗ​ដែល​ច្រើនតែ​ចង់​ឈានទៅដល់​ការរួម​រ័ក្ស​ភ្លាមៗ​តែម្តង​។
    - បុរសៗ​ច្រើន​តែ​ចូល​ចិត្ត​នឹង​ដៃគូ​ស្នេហ៍​ប្លែកៗ​ជាង​នារីៗ​។ និយាយ​ដូច្នេះ​មិនមែន​មានន័យ​ថា​នារីៗ​មិន​ចង់​ផ្លាស់ប្តូរ​ដៃគូ​នោះទេ ក៏​ប៉ុន្តែ​វា​តិច​ជាង​បុរសៗ​។
    - តម្រេក​របស់​បុរសៗ​ស្ថិតនៅ​លើ​លឹង្គ​ជាធំ ចំណែកឯ​នារីៗ​វិញ អារម្មណ៍​ស្នេហា​មាន​នៅ​លើ​ពាសពេញ​រាងកាយ​។
    - នារីៗ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​គ្នា​ជាទូទៅ​ច្រើនជាង ចំណែកឯ​បុរសៗ​វិញ​ផ្តោត​តែ​ទៅលើ​ការរួម​រ័ក្ស តែប៉ុណ្ណោះ​។
    - នារី​ចូលចិត្ត​បុរស​ណា​ដែល​មិន​ខ្លាច​នឹង​ឲ្យ​នាងដឹក​មុខ​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​បុរស​ភាគច្រើន​យល់​ថា​នារី​បែប​នេះ​អាស​ខ្លាំងណាស់​។
    - បុរសៗ​យក​គំហើញ​ជាធំ ចំណែកឯ​នារី​វិញ​គឺ​សម្លេង​ដែល​សំខាន់ ពោល​គឺ​ចង់ឲ្យ​ដៃគូ​និយាយ​លួងលោម​ឲ្យបាន​ច្រើន​។
    - ការ​ដែល​មាន​វេទនារម្មណ៍​មិនល្អ​អាច​ធ្វើឲ្យ​បាត់បង់​តណ្ហា​បាន ជាក់ស្តែង​ដូចជា​ការខឹង ការ​មិន​ចូល​ចិត្ត ឬ​ការ​អាក់អន់ចិត្ត​ជាមួយ​ដៃគូ អាច​ធ្វើឲ្យ​ទាំង​បុរស​ទាំង​នារី​បាត់ប​ង់​នូវ​តម្រេក​បាន​។
រៀន ​បបោសអង្អែល
គូស្នេហ៍​ដែល​មាន​បទពិសោធន៍ សុទ្ធតែ​បាន​ចេះ​ពី​របៀប​បបោសអង្អែល​ប្លែកៗ ដែល​មាន​តាំងពី​ការប្រើ​ចុង​ម្រាមដៃ​ចុច​ទៅ​លើ​ខ្លួន​របស់​ដៃគូ​ត្រង់​ចំណុច ​សំខាន់ៗ រហូត​ទៅ​ដល់​ការ​ទះ​តិចៗ ទៀតផង​។ លោកអ្នក​ត្រូវ​ស្វែងយល់​អំពី​រឿងនេះ​។ គ្រូពេទ្យ​បាក​បា​រ៉ា​ឃី​ស្លីង​បាន​ផ្តល់​របៀប​បបោស​អង្អែល​ជាច្រើន​នៅក្នុង ​សៀវភៅ​ឈ្មោះថា ៉​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​រួមរ័ក្ស​បានពេញ​មួយ​រាត្រី និង​ធ្វើអោយ​នារី​ងុប​ង​ល់ How to Make Love All Night and Drive a Woman Wild​៉​។ ការ​បបោសអង្អែល​ទាំងអស់​នេះ​ក៏​មាន​សារ​:​សំខាន់​ផង​ដែរ​ចំពោះ​បុរសៗ​ដែល​ កំពុងតែ​មាន​បញ្ហា​អសមត្ថភាព ពីព្រោះ​វា​កាត់បន្ថយ​ការ​ធុញថប់​នៅ​ក្នុង​ការរួម​រ័ក្ស​។
គូស្នេហ៍​អនុវត្ត​ការ​បបោសអង្អែល​គ្នា​ ទៅវិញទៅមក ដោយ​ចំណាយ​ពេល​ខុសៗ​គ្នា​ទៅលើ​មុខ ខ្នង ទ្រូង និង​ចុងក្រោយបង្អស់​ទៅលើ​ប្រដាប់ភេទ​។ វា​មិនមែន​ជា​ការ​ច្របាច់​ធ្វើ​ម៉ាស្សា​សាច់ដុំ​គ្នា​នោះ​ទេ ឬក៏​ជា​ការធ្វើ​ឲ្យ​រសើប​អ្វី​នោះ​ដែរ ក៏​ប៉ុន្តែ​គឺជា​ការធ្វើ​ឲ្យ​រាគ​:​ញោច​ឡើង ហើយ​ចាប់​មានការ​ស្រើបស្រាល​។ អាច​ចំណាយ​ពេល​រហូតដល់​ទៅ​២០​នាទី​ត្រង់ចំណុច​នី​មួយៗ​។ គួរ​ជៀសវាង​មិនទាន់​រួម​រ័ក្ស​ទេ ដរាបណា​សម្រើប​របស់​ដៃគូ​មិន​ទាន់​ឡើង​ដល់​កម្រិត​។ ដំណាក់កាល​ចុងក្រោយ​នៃ​ការ​បបោសអង្អែល គឺ​បបោសអង្អែល​ប្រដាប់ភេទ​។
បាន​ចេះដឹង​អំពី​របៀប​បំពេញ​បំណង​គូស្នេហ៍ ​របស់​លោក​អ្នក នេះ​គឺជា​ជំនាញ​មួយ​បែប​ដែល​បុរសៗ​នា​សម័យ​ថ្មី​នេះ​ត្រូវតែ​ចេះ​។
តើ ​ថ្នាំសម្រើប​មាន​ប្រយោជន៍​អ្វី​ទេ​?
អស់​ពេល​ជាច្រើន​សតវត្ស​មកហើយ​ដែល​បុរសៗ​ បាន​ខិតខំ​ស្រាវជ្រាវ​រក​ថ្នាំ​ដែល​ជួយ​ធ្វើឲ្យ​នារីៗ​មាន​សម្រើប​ឡើង ដោយ​មិន​ចាំបាច់​ឲ្យគេ​ហត់​នឿយ​នឹង​បបោសអង្អែល​។ មានរ​បស់​ជា​ច្រើន​ដែល​គេ​យល់ឃើញថា​មាន​ប្រសិទ្ធភាព​ក្នុង​រឿងនេះ ដូច​ជា​អ្វី​ដែល​គេ​ហៅថា Spanish fly ងាវ​អយ​ស្ទ័រ royal jelly កុយ​រមាស និង​មើម​យិន​សិន ជាដើម​។ ក៏ប៉ុន្តែ របស់​ទាំងអស់​នោះ​មិន​សុទ្ធតែ​សក្តិ​សិទ្ធ លើ​បុរស​នារី​ដូចៗ​គ្នា នោះទេ​។
បើ​តាម​លោក​ម៉ៃ​ខ​ល​ខា​ស៊ល​ម៉ិន ដែល​សរសេរ​សៀវភៅ​ឈ្មោះថា Natural’s Cure និង The Healing Herbs គាត់​និយាយ​ថា​មាន​សារជាតិ​ធម្មជាតិ​ខ្លះ​ដែល​ធ្វើឲ្យ​យើង​គិតថា​ខ្លួនឯង​ មានត​ម្រេក​ខ្លាំងណាស់ ក៏​ប៉ុន្តែ​តាមពិតទៅ​វា​មិន​ពិតជា​បាន​បង្កើត​នូវ​ចំណង់​នោះទេ​។ ជាក់ស្តែង​ដូចជា yohimbine ដែល​គេ​ចម្រាញ់​ពី​សំបក​រុក្ខជាតិ​ម្យ៉ាង ដែល​គេ​គិត​ថា​នឹង​ធ្វើឲ្យ​មាន​ឈាមរ​ត់​ច្រើន​ចូលមក​ក្នុង​លិង្គ ជាដើម​។ តាមពិតទៅ មើម​យិន​សិន​និង​ជាតិ​កាហ្វេ​អ៊ី​ន អាច​នឹង​ជួយ​ភ្ញោ​ច​ឲ្យ​យើង​នៅ​មាន​សម្រើប​ចង់​រួម​រ័ក្ស បាន​ខ្លះ​ដែរ​។
សូម ​សាកល្បង​ធ្វើខ្លួន​ឲ្យ​ទន់ភ្លន់​បន្តិច​ទៅ
បុរសៗ​ជាច្រើន​ឡើង​លើ​គ្រែ​ពោរពេញ​ទៅ​ដោយ​ កម្លាំង យ៉ាង​រហ័សរហួន និង​រាងដូចជា​គ្រោតគ្រាត​បន្តិច​។ ចំណែកឯ​នារី​វិញ គេ​តែងតែ​ចង់បាន​នូវ​ពេលវេលា​ឲ្យ​យូរ ការ​បបោសអង្អែល​ឲ្យ​ច្រើន និង​ការនិយាយ​លួងលោម​ឲ្យបាន​ពិរោះ​(Three Ts: more time, more touch and more talk)​។ សព្វថ្ងៃនេះ គេ​បាន​បន្ថែម​នូវ T មួយទៀត គឺ more tenderness = ទន់ភ្លន់​ឲ្យបាន​ច្រើន​។ និយាយ​បែប​នេះ​មិន​មានន័យ​ថា​នារីៗ​មិន​អាច​ឆក់​ចាប់​បាន​នូវ​រាគ​:​ដ៏​ ពុះកញ្ជ្រោល បាន​នោះ​ទេ ក៏​ប៉ុន្តែ​ពួកគេ​ត្រូវការ​ពេលវេលា​បន្តិច​មុន​នឹង​ឈាន​ទៅ​ដល់​ទីនោះ ហើយ​ដើម្បី​ឲ្យបាន​សម្រេច​ដូច្នេះ​វា​ត្រូវ​ការឲ្យ​ដៃគូ​បុរស​មាន​ជំនាញ​ បន្តិច​។
សូម ​ធ្វើ​ខ្លួន​ជា​បុរស​ឲ្យបាន​ពេញ​១២​ម៉ោង
លោកអ្នក​អាច​សាកល្បង​ធ្វើការ​បបោសអង្អែល​ ឲ្យបាន​ពេញ​មួយ​ថ្ងៃ ដោយ​ទូរស័ព្ទ​ទៅកាន់​ដៃគូ​របស់​លោក​អ្នក និយាយ​ប្រាប់​ថា​លោក​អ្នក​នឹក តើ​នាង​ស្លៀកពាក់​យ៉ាងដូចម្តេច និង​ថា​ចង់​ធ្វើ​អ្វី​នៅពេល​ទៅ​ជួប​គ្នា​នោះ​។ បើ​បានរៀបចំ​ទុកជា​មុន​បែប​ប​នេះ ដល់​ពេល​នោះ​លោក​អ្នក​និង​ដៃគូ​ពិតជា​បាន​ប្រុងប្រៀប​ខ្លួន​ស្រេច​ហើយ ដើម្បី​ចាប់ផ្តើម​ការប្រយុទ្ធ​។
សូម ​ធ្វើឲ្យ​មាន​បែបបទ​បន្តិច
លោកអ្នក​អាច​រៀបចំ​បរិយាកាស​ជុំវិញ​ឲ្យ​ ប្លែក​បន្តិច​។ ពន្លឺ​រាង​ស្រទន់ ដូចជា​ភ្លើងទៀន​ជាដើម មាន​សារ​:​សំខាន់​ណាស់ ហើយ​សម្លេង​តន្ត្រី​ស្រាលៗ​ក៏​ជួយ​បាន​ច្រើន​ផងដែរ​។ សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រូវ​សមស្រប​ជាមួយនឹង​ការដែល​លោក​អ្នក​នៅ​ អាក្រាតខ្លួន​ទទេ​ទាំងអស់គ្នា​។ បិទ​សម្លេង​ទូរស័ព្ទ​ចេញ ហើយ​បើសិនជា​មាន​កូន ត្រូវ​ប្រាកដថា​ពួកគេ​នឹង​មិន​មករក​លោកអ្នក​ក្នុង​ពេល​នោះ​ទេ​។
នៅ​មាន​របស់របរ​ផ្សំ​ថែមទៀត​ដើម្បី​ជួយ​ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បបោសអង្អែល ដូចជា​ប្រេង​ម៉ាស្សា​ក្រអូប ទៀន ស្លាប​សត្វ សំពត់​សូត្រ សំពត់​កម្ញី​ជាដើម​។ កញ្ចក់​ជុំវិញខ្លួន​ក្នុង​ក៏មាន​ប្រយោជន៍​ដែរ​។​
សូម ​រៀន​ថើប​ឲ្យបាន​ល្អ
ការ​ថើប​គឺជា​សិល្ប​:​មួយ​នៃ​ការ​ បបោសអង្អែល​។ សូម​ប្រើ​បបូរមាត់​ថើប​មាត់​និង​សព្វ​សាច់​ដៃគូ ក៏​ប៉ុន្តែ​កុំ​បឺត​ខ្លាំងពេក ព្រោះ​ចំណុច​ញោច​របស់​បបូរមាត់​គឺ​ផ្នែក​ទន់​ខាងក្រៅ​នោះ​ទេ​។ ហើយ​សូម​ជ្រាបថា គេ​មិន​មែន​ថើប​តែ​បបូរមាត់​និង​បបូរមាត់​នោះទេ គឺ​រូបរាងកាយ​របស់​ដៃគូ​លោក​អ្នក​ទាំង​ស្រុង​អាច​ជា​ទីកន្លែង​ដែល​ត្រូវ​ ប្រប​បូរ​មាត់​និង​អណ្តាត​។
គុណប្រយោជន៍​នៃ​ការ​មាស្សា​នរ​វិទូ​ឈ្មោះ​ អែ​ស្លេយ​ម៉ុង​តា​ហ្គុយ​បាន​ធ្វើ​ការកត់សំគាល់​ថា​ចុង​ម្រាមដៃ​គឺជា​ចំណុច​ សម្រើប នេះ​គឺជា​ការពិត​។
ស្បែក​គឺជា​សរីរ​:​ដែល​ធំ​ជាង​គេ​របស់​យើង ដែល​មាន​សរសៃវិញ្ញាណ​រហូតដល់​ទៅ​១៤០០០​ទៅ​១៨០០០​ក្នុង​១​អ៊ីង​បួន​ជ្រុង​។ ការភ្ញោ​ចសរ​សៃវិញ្ញាណ​ទាំងអស់នោះ​នឹង​ធ្វើឲ្យ​មាន​ការបញ្ជូ​ន​សារ​ទៅកាន់​ ខួរឆ្អឹងខ្នង រួច​ទៅ​កាន់​ខួរក្បាល ដែល​បន្ទាប់មក​ក៏​បញ្ជូន​ត្រលប់​មកវិញ ធ្វើឲ្យ​កើត​មាន​ការ​ស្រើបស្រាល​ឡើង​។
ការ​គក់​ច្របាច់​អាច​ដាស់​ស្បែក​ឲ្យ​ ភ្ញាក់​រលឹកឡើង ហើយ​បន្ធូរ​សាច់ដុំ​ចុះទៅ​។ វា​សំខាន់​ណាស់​ចំពោះ​ការសប្បាយ​ខាង​ផ្លូវភេទ​។ ស្ត្រេ​ស ការ​ថប់​បារម្ភ និង​ការតឹងតែង​ផ្សេងៗ សុទ្ធតែ​ជា​សត្រូវ​នៃ​ការ​ត្រេកត្រអាល​។ ដោយ​បាន​ជួយ​បន្ធូរបន្ថយ​សាច់ដុំ​ដែល​យើង​តែងតែ​មាន​នៅក្នុង​លោក​ទំនើប​នេះ ការ​គក់​ច្របាច់​អាច​នាំ​លោកអ្នក​ទៅរក​របៀប​ស្នេហា​មួយ​បាន​។
លទ្ធផល​សំខាន់​មួយទៀត​របស់​ការ​គក់​ ច្របាច់ គឺ​ការ​កាត់ផ្តាច់​នូវ​របាំង​អនុ​សប្ប​ជ​ញ្ញ​:(subconscious barriers)​រវាង​លោក​អ្នកនឹង​ដៃគូ​របស់​លោក​អ្នក​។ បុរសៗ​ច្រើន​តែ​ឃុំ​ខ្លួនឯង​នៅក្នុង​ឃ្លុំ​អ​ត្ម័​ន​(a suit of psychic armour)​មួយ ដែល​ជារ​បាំង​យ៉ាង​ក្រាស់​ចំពោះ​ភាពស្និទ្ធស្នាល​។ ការ​គក់​ច្របាច់​គឺជា​វិធីសាស្ត្រ​តែមួយគត់​ដែល​អាច​លើករ​បាំង​នេះ​ចេញ​បាន​ ។
ត្រួតពិនិត្យដោយ៖ វេជ្ជ.ងួនសេរ័ត្ន (healthcom.kh)
comments

ការរវើរវើយ​គួរឲ្យ​ភ្ញាក់ផ្អើល​របស់នារី​ ក្នុងរឿង Sex


ស្រី្តគឺជាសត្វលោក​មួយ​ពោរពេញ​ទៅ​​ដោយ​អាថ៌​កំ​បាំង​។ ពួក​គេ​មួយ​ចំនួន​​មាន​នូវ​​គំ​និត​​រវើរ​វើយ​​អំពី​រឿង​សិច ធ្វើ​ឲ្យ​បុរស​ៗ ត្រូវ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​ស្រីៗ ស្ទើរ​តែ​​ទាំង​អស់​​​គ្រាន់​តែ​សង្ឃឹម​​ថា ការ​នឹក​​គួច​ដល់​​រឿង​ទាំង​នោះ គ្រាន់​តែ​​ធ្វើ​ឲ្យ​​គេ​មាន​​អារម្មណ៍​​ជក់​ចិត្ត​ ហើយ​​វា​ក៏​​មិន​ខុស​​ប្លែក​​ពីអ្វី ដែល​​បុរសៗអាច​ប្រព្រឹត្ត​។ តើការ​នឹកគួច​នោះ មានអ្វីខ្លះ?
- “រឿងនោះ” ត្រូវបានគេលួចមើលៈ
នាង​ស្រមើស្រម៉ៃគិតថា “ទិដ្ឋភាពក្តៅ”​ របស់ខ្លួន​ត្រូវ​បានអ្នក​ដទៃលួចមើល។ ក្នុងអារម្មណ៍​របស់ស្រ្តី​ បញ្ហាលើគ្រែ​ គឺជារឿង​មួយ​ចាំបាច់​ត្រូវ​លាក់អាថ៌កំបាំង។ នាង​អាចរត់ ប្រសិនបើ​ត្រូវបានគេ​ឃើញ​។ ប៉ុន្តែ​គំនួចចិត្តនឹកស្រមើ​ស្រម៉ៃ​បែបនេះ ធ្វើឲ្យ​ជីវភាព​ផ្លូវភេទ​របស់​នាង កាន់តែ​ប្រសើរ​ឡើងប៉ុណ្ណោះ។
- “ធ្វើរឿងនោះ” ជាមួយ​បុរស... ២នាក់ៈ
ចង់សន្លប់! ស្មានមិនដល់! ប៉ុន្តែ​ការគួចចិត្ត​ស្រមើស្រម៉ៃ​ ថាខ្លួន​កំពុង​ធ្វើរឿងនោះ ជាមួយ​បុរស​២នាក់ វាគ្រាន់​តែ​ជា​ការ​ដែល​នាង​ចង់​​ត្រូវបាន​ស្រឡាញ់ថ្នាក់ថ្នម​... ជាមុខ​សញ្ញាមួយ​ដែល​មានបុរស​ ២នាក់ ដណ្តើមគ្នាប៉ុណ្ណោះ។
ក្នុងពេល​ជាមួយ​គ្នានោះ ប្រសិនបើនាង​ស្រមើស្រម៉ៃ ចង់​ធ្វើ “រឿងនោះ”​ ជាមួយ​ស្វាមី ព្រមទាំង​ស្រ្តីម្នាក់​ផ្សេងទៀត ប្រការនោះ​មានន័យ​ថា នាងកំពុង​ពណ៌នាពីនិយមន័យ​ Sexy មួយទៀតថា ស្រីផ្សេងទៀត ក៏ចាត់ទុក​ថា ស្វាមីនាង​គួរឲ្យទាក់ទាញ។
- ក្លាយជា “ផ្តេសផ្តាស” និង បាត់​ការត្រួតពិនិត្យៈ
ស្រីដែលមាន​ភាព​ម៉ឹងម៉ាត់ ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ ពិតទៅវិញនោះ ក៏អាច​មាននូវ​សុបិន្ត “ខិលខូច” និង “លេងសើច”​ នាងអាច​ស្រមើស្រម៉ៃ​ថា នាងកំពុង​រាំអាក្រាត​ ក្នុងបន្ទប់​មួយ​មាន​សុទ្ធតែ​ប្រុសៗ។ រឿងនេះ រៀប​រាប់ទៅ​ មិនគួរ​ឲ្យជឿ តែវាមាន​ពិតជាក់ស្តែង។ បន្ទាប់មក​ នាង​ស្រមើស្រម៉ៃ​ថា ខ្លួន​កំពុង​ម្ចាស់ការ​ “វាយលុក” បែណា ផែនការ​បើកឆាក​ “ស្នេហា”​ របស់នាង​ដូចម្តេច បំណង​ប្រាថ្នា​របស់នាង​អំពី​ទីកន្លែង​ រយៈពេល​ស្នេហ៍ស្និត...។
- ធ្វើ “រឿងនោះ” ជាមួយ​ស្រីដូចគ្នាៈ
ការពិត​នៅ​មាន​នារី​ប្រមាណ​ ២០% ដែលធ្លាប់​បាន​ចិញ្ចឹម​បំណងប្រាថ្នា​ចង់ “ធ្វើរឿងនោះ”​ជាមួយស្រី​ផ្សេងទៀត ក្នុងចិត្ត។ រឿងនេះ ជារឿង​ដែល “អាច” ព្រោះ​ស្រីនេះឯង ជាមុខសញ្ញា​ដែល​ទន់ភ្លន់​ ថ្នាក់ថ្នម​យល់ចិត្ត “អនាម័យ” ជាងបុរសនោះ៕

ដាក់ផ្សាយក្នុង: សុខភាពស្នេហា\ទាក់ទងនឹងសុខភាពផ្លូវភេទ
comments

ចង់បាន​កូនប្រុស​ ឬ​ស្រី​​តាម​​ចំណង់​:​ បង្កើន​​ឪ​​កាស​​តាម​​ការ​​រួម​​ភេទ



ភេទ​របស់​កូន​នឹង​អាស្រ័យ​ទៅ​លើ​ការ​ដែល​ ថា​តើ​មេជី​វិត​ឈ្មោល​ ឬ​ស្ពែម៉ាតូសូអ៊ីត​ដែល​បង្ករ​កំណើត​នោះ​មាន​ក្រូម៉ូសូម ​X ​ឬ​ Y​។​ ចំណែក​ក្រូម៉ូសូម​នៃ​មេជី​វិត​ញី ​ឬ​អូវុល​របស់​ស្ត្រី​វិញ​មាន​តែ​ក្រូម៉ូសូម​X​ ប៉ុណ្ណោះ​។​ ដូច្នេះ​នៅ​ពេល​បង្ក​កំណើត​បើសិនជា​មានការ​ជួប​គ្នា​រវាង​ក្រូម៉ូសូម​Y ​និង​ក្រូម៉ូសូម​X​ ពេល​នោះ​វា​នឹង​អាច​នាំ​អោយ​មានកូន​ប្រុស​ហើយ​។
ក្រូម៉ូសូម​X ​និង​Y​ មាន​លក្ខណ​:​សម្បត្តិ​មិន​ដូច​គ្នា​ទេ​។​ មេជី​វិត​ឈ្មោល ​ឬ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​ ធំ​ជាង​ ធ្វើ​ដំណើរ​យឺត​ជាង​ និង​មាន​អាយុ​វែង​ជាង​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​។
មនុស្ស​ខ្លះ​គិត​ថា​គេ​អាច​បង្កើន​ឪ​កាស​ មានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​តាម​រយ​:​ពេលវេលា​ និង​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​។​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​តិចតួច​ ប៉ុណ្ណោះ ​ដែល​គាំទ្រ​ដល់​គំនិត​បែប​នេះ​។​ ប៉ុន្តែ​អ្នក​អាច​នឹង​សាកល្បង​ បើសិនជា​អ្នកមាន​បំណង​បានកូន​ប្រុស​ ឬ​ស្រី​ តាម​ចំណង់​នោះ​។​
ដូច្នេះ ​តើ​អ្នក​គួរ​រួម​ភេទ​របៀប​ណា​?
បើសិនជា​អ្នក​ចង់បាន​កូនស្រី​នោះ​ ចូរ​អ្នក​រួម​ភេទ​ពីរ​ឬ​បី​ថ្ងៃមុន​ពេល​ការ​បញ្ចេញ​មេជី​វិត​ញី​ដែល​ភាសា​ អង់គ្លេស​ហៅ​ថា​ ovulation​ (​ប្រ​ព​ន្ឋ​របស់​អ្នក​អាច​ដឹង​អំពី​ពេលវេលា​នេះ ​បើសិនជា​គាត់​មាន​រដូវ​ទៀងទាត់​)​។ ​ប៉ុន្តែ​បើ​អ្នក​ចង់បាន​កូនប្រុស​អ្នក​គួរ​រួម​ភេទ​មួយ​ថ្ងៃ​បន្ទាប់​ឬ​ ភ្លាមៗ​បន្ទាប់​ពី​ការ​បញ្ចេញ​មេជី​វិត​ញី​ពីព្រោះ​មេជី​វិត​ឈ្មោល​ដែល​មាន​ ក្រូ​ម៉​សូម​Y​ ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែល​មាន​ក្រូម៉ូសូម​Yh ​នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​X​ ។
តើ ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុណ្ណា​?
សម្រាប់​កូនស្រី​ ចូរ​ធ្វើការ​រួម​ភេទ​ចូរ​អ្នក​រួម​ភេទ​ញឹកញាប់​បន្តិច​ពីព្រោះ​ ការ​ធ្វើ​ដូច្នេះ​អាច​ កាត់​បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែល​មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ ទឹកកាម​។​សម្រាប់​កូនប្រុស​វិញ​ អ្នក​គួរតែ​រួម​ភេទ​អោយ​រង្វើល​បន្តិច​ ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល​ មាន​ក្រូម៉ូសូម​Y​នៅ​ក្នុង​ទឹកកាម​។
ប្រភព ​: សៀវភៅ​ស្តី​ពី​ការ​បង្ក​កំណើត​ ការ​មាន​ផ្ទៃពោះ​ និង​ការ​ចាប់កំណើត​ ដែល​​សរសេរ​ដោយ៖ Dr.Miriam​ Stoppard (health.com.kh)
comments

គំឃើញថ្មីៈ ដំណើរឈានដល់ “កំពូល” របស់នារី


ដំណើរ​ឈានដល់កំពូល​របស់នារីៗ ត្រូវបាន​ទម្លាយ​​ចេញ​​ដោយ​​បច្ចេក​ទេស Scan ដែល​​អនុវត្ត​​ដោយ​​ក្រុម​អ្នក​​វិទ្យា​សាស្រ្ត​​អា​មេ​រិក។
ពួក​អ្នក​ស្រាវ​ជ្រាវ​នៃមហាវិទ្យាល័យ​ Rutgers បានពិនិត្យ​ឃើញថាៈ ការ​ស្រួល​ដល់​កំពូល​ជះឥទ្ធិពល​ទៅ​លើ​បណ្តា​ផ្នែក​ផ្សេងៗ​ពីគ្នា​ចំនួន​ ៣០​ នៅ​ខួរក្បាល​ រួម​ទាំង​បណ្តា​ផ្នែក​ ទទួល​បន្ទុក​អំពី​ អារម្មណ៍​នៃការ​​ប៉ះ​ទង្គិច​ ទំនាក់​ទំនង​ ការពេញចិត្ត ក្តីរីករាយ​ និង អនុស្សាវរីយ៍​ទាំងឡាយ...។
ពួកអ្នកស្រាវជ្រាវ​បាន​សំណូម​ពរ​ស្រ្តី​ ៨នាក់ សម្រេច​តណ្ហផ្លូវភេទ​ដោយ​...ខ្លួនឯង ប៉ុន្តែ​នៅ​ក្រោម​កម្រាល​ដែល​ពួក​គេ​ដេក “ស្វ័យ​ប្រតិបត្តិការ” មានដាក់​ម៉ាស៊ីន​ស្កេន (MRI)។ ផ្តើម​ពីនោះ គេ​រកឃើញ​ថា ស្រ្តី​ត្រូវ​ការ​រយៈពេល​ប្រមាណ​ ៥នាទី ដើម្បី​ឈានដល់កំពូល។ ក្នុងរយៈពេល​ស្រ្តីឈាន​ដល់...កំពូល ម៉ាស៊ីនស្កេន MRI បាន​ផ្តិត​យក​រូបភាព​ខួរក្បាល​ពួកគេ​ ២វិនាទីម្តង ដើម្បី​ពិនិត្យ​សកម្មភាព​របស់​បណ្តា​ផ្នែកនានា។
លោក Barry Komisaruk ឲ្យដឹងថាៈ “ចំពោះស្រ្តី ភាពស្រណុក​ស្រួលដល់​កំពូល បានបង្ក​នូវ​ប្រតិកម្ម​យ៉ាង​ទូលំទូលាយនៅខួរក្បាល និង សរីរាង្គ។ ស្រ្តីមួយចំនួន​ បានលើកដៃ​ឡើង​នូវរាល់​វិនាទី។ នេះជាភ័ស្តុតាង​បញ្ជាក់​ឲ្យឃើញថា ស្រី្ត​មានទិន្នាការ​ទទួលបាន​ភាពស្រណុក​ដល់​កំពូល​យូរ និង ច្រើន​ដង​ក្នុង​រយៈពេល​ខ្លីមួយ”។
ភាព​ស្រណុកដល់កំពូល​១លើក របស់ស្រ្តី​ មានរយៈពេល​ប្រមាណ​ពី ១០-១៥នាទី រីឯបុរស​វិញ គឺបានត្រឹមតែ ៦នាទីប៉ុណ្ណោះ៕

comments

រួមភេទ និងការដល់ចំណុចកំពូលរួមគ្នា

មានការ​យល់​ច្រឡំ​ដ៏​ធំ​អំពី​ប្រធានបទ​ដល់ ​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ព្រម​គ្នា​។​ នេះ​គឺ​នៅ​ពេល​ដែល​ដៃគូ​រទាំង​ពីរ​នាក់​ឈាន​ទៅ​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ ​មួយ​។

វា​ច្បាស់​ណាស់​ដែល​ថា​ មនុស្ស​ភាគច្រើន​ ជា​ពិសេស​ស្ត្រី​ក្មេងៗ​គិត​ថា​ បុរស​ និង​ស្ត្រី​ត្រូវ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​តែ​មួយ​!​ នៅ​ក្នុង​ពិភពលោក​ដ៏​ពិតប្រាកដ​នេះ​ រឿង​មួយ​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។
ឧទាហរណ៍​ ថ្មីៗ​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកជំងឺ​ស្រី​ម្នាក់​ដែល​បាន​រួម​ភេទ​ ច្រើន​ដង​ណាស់​ក្នុង​មួយ​ឆាកជីវិត​របស់​នាង​។​ ប៉ុន្តែ​នាង​និយាយ​ថា​ វា​មិន​អាច​កើត​មាន​ទៀត​ទេរ​ហូត​ដល់​នាង​អាយុ​បាន​ ៤០​ឆ្នាំ​ និង​រក​ឃើញ​បុរស​ម្នាក់​ដែល​នាង​អាច​ឈាន​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​បាន​។​
គំនិត​យោបល់​ដែល​ថា​ ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​គឺជា​បទដ្ឋាន​ធម្មតា​នៃ​ការ​ យល់​ខុស​មួយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​កាល​ជាង​ពីរ​ទស​វត្ស​ន៍​មក​ហើយ​ តាម​រយៈ​រឿង​ប្រលោមលោក​ និង​រឿង​ស្រើបស្រាល​ផ្នែក​រួម​ភេទ​រាប់រយ​រឿង​។
ទោះបី​ដល់​ថ្ងៃនេះ​ទៅ​ហើយ​ក៏​មនុស្ស​ ភាគច្រើន​ជឿជាក់​ថា​ ដៃគូរ​រួម​ភេទ​ទាំង​ពីរ​នាក់​ជា​ទូទៅ​ឈាន​ដល់​ចំនុចកំពូល​ទាំងអស់​គ្នា​។​
លទ្ធផល​នៃ​ការ​យល់​ខុស​ទាំង​អស់នេះ​គឺថា​ សព្វ​ថ្ងៃនេះ​ ស្ត្រី​ក្មេងៗ​និយាយ​ថា​ “​ខ្ញុំ​ច្បាស់​ជា​មាន​អ្វី​កើតឡើង​មិន​ប្រក្រតី​ហើយ​លើ​រូប​ខ្ញុំ​ដោយសារ​ តែ​ខ្ញុំ​មិន​អាច​ឡើង​ដល់​ចំនុចកំពូល​ដូច​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​ របស់ខ្ញុំ​បាន​។​ ហើយ​គាត់​ពិតជា​អស់​ស​ង្ឈឹ​ម​ជា​ខ្លាំង​អំពី​រឿង​នេះ​...”​។​
ការ ​ពិត​តាម​ផ្នែក​វេជ្ជសាស្ត្រ
ប៉ុន្តែ​ការ​ពិត​គឺថា​ ខណៈ​ពេល​ដែល​ការ​ឡើង​ដល់​ចំនុចកំពូល​គឺ​វា​ល្អ​នោះ​ ពួក​គេ​មានការ​ពិបាក​ណាស់​ដើម្បី​អាច​ធ្វើ​ទៅ​បាន​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​វ័យក្មេង​។
វា​ទំនងជា​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ ទំនាក់ទំនង​ស្នេហា​ជិត​ស្និទ្ធ​មួយ​ ដែល​ដៃគូ​រទាំង​ពី​នាក់​បាន​រស់នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ និង​ដឹង​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​អ្នក​ទាំង​ពីរ​ឆ្លើយ​តប​ទៅ​នឹង​ការ​រួម​ ភេទ​បាន​យ៉ាង​ល្អ​។
កា​រស​ម្រ​ប់​សម្រួល​ដើម្បី​ទទួល​បាន​ ចំនុចកំពូល​គឺ​មិន​ទំនង​កើតឡើង​ក្នុង​ពេល​តែ​មួយ​យប់​ ឬ​ក្នុង​ពេល​តែ​មួយ​ភ្លែត​នោះ​ទេ​ លុះត្រាតែ​អ្នក​ទាំង​ពីរ​នាក់​មាន​ជំនាញ​ច្រើន​ខាង​ផ្នែក​ភ្ញោ​ច​អារម្មណ៍​ ភេទ​។​ វា​ក៏​ជួយ​ច្រើន​ដែរ​ប្រសិនបើ​បុរស​មានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ទៅ​លើ​ ការ​បាញ់​ទឹកកាម​របស់​ខ្លួន​ ដែល​វា​មិន​ច្រើន​តែ​កើត​ទៅ​លើ​បុរស​វ័យក្មេងៗ​នោះ​ទេ​។
ដូច្នេះ ​មូលហេតុ​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​ គឺជា​រឿង​ពិបាក​ណាស់​?​ មែនហើយ​ វា​មាន​ហេតុផល​ធំៗ​ចំនួន​ពីរ​៖
បញ្ហា​របស់​ស្ត្រី​ក្នុង​ការ​ឈាន​ទៅ​ដល់​ ចំនុចកំពូល​នៃ​ការ​រួម​ភេទ​​នៅ​ពេល​ដែល​មនុស្ស​និយាយ​អំពី​ការ​ឡើង​ដល់​ ចំនុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា​ ជា​ទូទៅ​ន័យ​មួយ​នេះ​សម្រាប់​និយាយ​អំពី​អំឡុង​ពេល​នៃ​ការ​រួម​ភេទ​។​ ​ប៉ុន្តែ​ការ​ឡើង​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ដោយ​ឯងៗ​គឺ​មិន​ ងាយស្រួល​នោះ​ទេ​។​​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០​ អ្នកឯកទេស​មួយ​ចំនួន​បាន​យល់​ឃើញ​អំពី​រឿង​នេះ​។
នៅ​ពេល​ខ្ញុំ​និយាយ​សំអាង​លើ​ចំនុច​នេះ​ ប្រាប់​ទៅ​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​ម្នាក់​ក្នុង​ទីក្រុង​ឡុ​ង​ ដែល​រូប​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកឯកទេស​ម្នាក់​ខាង​ព្យាបាល​បញ្ហា ​ផ្លូវភេទ​ គឺ​គាត់​បដិសេធ​និង​មិន​ជឿ​លើ​ចំនុច​មួយ​នេះ​ទេ​។
ប៉ុន្តែ​ដល់​ឆ្នាំ​ ១៩៧៦​ អ្នក​ស្រាវជ្រាវ​ខាង​ផ្នែក​ការ​រួម​ភេទ​របស់​សហរដ្ឋអាមេរិក​ អ្នកស្រី​ ស្យៀ​ ហី​ត​ (Ms.​ Shere​ Hite)​ បាន​ចុះ​ផ្សាយ​នូវ​ការ​សង្កេត​មួយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ នូវ​រឿងហេតុ​ដូចដែល​បាន​និយាយ​ខាងលើ​នេះ​។​ អ្វី​ដែល​គួរ​អោយ​អស្ចារ្យ​ គឺ​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​ធ្វើ​អោយ​មានការ​ប្រេះឆារ​យ៉ាង​ខ្លាំង​នៅ​ ក្នុង​សហរដ្ឋអាមេរិក​ ដូច្នេះ​អ្នកស្រី​ក៏​សម្រេចចិត្ត​ចេញពី​អា​មេ​រិ​ក​ទៅ​។​
ដូច្នេះ​សរុបសេចក្តី​មក​ វា​មានការ​ពិបាក​ណាស់​សម្រាប់​ធ្វើ​អោយ​ស្ត្រី​ឈាន​ដល់​ចំនុចកំពូល​ ដំណាលគ្នា​នឹង​ដៃគូរ​ប្រុស​ ជា​ពិសេស​ប្រសិនបើ​នាង​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​បាន​ក្នុង​ពេល​រួម​ភេទ​។ ​ ហើយ​ស្ត្រី​ភាគច្រើន​មានការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ដូច្នេះ​។​
បញ្ហា ​នៃ​ពេលវេលា​ឈាន​ដល់​ចំនុចកំពូល​របស់​បុរស
ចំនុច​ទី​ពីរ​ ទោះបីជា​ស្ត្រី​អាច​ឈាន​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ក៏​ដោយ​ ក៏​មាន​សំនួរ​មួយ​ថា​បុរស់​អាច​កំណត់​ពេលវេលា​នៃ​ការ​បាញ់​ទឹកកាម​របស់​ ខ្លួន​ដើម្បី​សម្រប​គ្នា​ជាមួយ​នាង​ដែរ​។​
ជា​អ​កុស​ល្យ​ បុរស​ក្មេងៗ​ជា​ច្រើន​មិន​អាច​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​ របស់​ពួក​គេ​បាន​ទាំង​អស់នោះ​ទេ​ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មានការ​រង​ទុក្ខ​ពី​បញ្ហា​ឆាប់​បាញ់​ទឹកកាម​ចេញ​ ពេក​។​
លើស​ពី​នេះ​ទៅ​ទៀត​ ជា​ធម្មតា​មាន​បុរស​ភាគច្រើន​មិន​ចង​កំណត់​ពី​ពេលវេលា​នៃ​ការ​ឈាន​ដល់​ ចំនុចកំពូល​ទេ​។​
ដូច្នេះ​ម្តង​ហើយ​ម្តងទៀត​ អ្វី​ដែល​កើតឡើង​គឺថា​ស្ត្រី​ត្រូវ​ចាប់ផ្តើម​គិត​ប្រហែលជា​នឹង​ត្រូវ​ឈាន​ អោយ​ដល់​ចំនុចកំពូល​អោយ​បាន​លឿន​។​ បន្ទាប់​មក​ភ្លាមៗ​នោះ​ទើប​ដល់​ពេល​ដៃគូរ​របស់​នាង​ម្តង​។​
របៀប ​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​ចំនុចកំពូល​ដំណាលគ្នា
សម្រាប់​ដៃគូរ​រួម​ភេទ​ជា​ច្រើន​គូរ​ដែល​ ចង់បាន​ចំនុចកំពូល​ដំណាលគ្នា​គឺ​មិន​នឹង​អាច​ទៅ​រួច​នោះ​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូ​វា​មាន​មូលដ្ឋាន​មួយ​ដែល​ទៀងទាត់​ដែរ​។​ ភាគច្រើន​នៃ​ពួក​គេ​យល់​ស្រប់​នឹង​យោបល់​នេះ​ ហើយ​ប្រហែលជា​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​ប្រសិនបើ​ពួក​គេ​ទាំង​ពី​ សប្បាយចិត្ត​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ឈាន​ដល់​ចំនុចកំពូល​ដំណាលគ្នា​មែន​ វា​អាច​ធ្វើ​ទៅ​បាន​។​
នេះ​គឺជា​ក្បួនខ្នាត​សម្រាប់​ជួយ​ដល់​អ្នក ​។
១,​ ចូរ​សិក្សា​នូវ​របៀប​ធ្វើ​យ៉ាងណា​អោយ​ច្បាស់​ថា​ដៃគូរ​ខាង​ស្រី​អាច​ទៅ​ដល់​ ចំនុចកំពូល​ច្រើន​ឬ​តិច​ ក្នុង​ពេល​រួម​ភេទ​
ប្រសិនបើ​អ្នក​ធ្វើ​ វា​បាន​មួយ​រយៈពេល​ហើយ​ និង​តែងតែមាន​សេចក្តី​ស្រលាញ់​គ្នា​ បរិយាកាស​រ៉ូ​មែន​ទិច​ មិន​ប្រញាប់ប្រញាល់​នោះ​ វា​មិនមែន​ជា​រឿង​ពិបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ជាមួយ​គ្នា​នោះ​ទេ ​។​
ល្បិច​គឺ​ ត្រូវ​តែ​ប្រាកដ​ថា​អ្នក​អាច​លូក​ទៅ​ដល់​ Clitoris​ (​សេរ​)​ របស់​ស្ត្រី​ ដោយ​ប្រើ​ចុង​ម្រាមដៃ​ក្នុង​ពេល​រួម​ភេទ​។​ នៅ​ពេល​អ្នក​ទាំង​ពីរ​រៀបនឹង​ឈាន​ដល់​ចំនុចកំពូល​ហើយ​ បន្ទាប់​មក​ចូរ​ត្រដុស​វា​ថ្នមៗ​ ប៉ុន្តែ​ត្រូវ​ដាស់​អារម្មណ៍​ភេទ​អោយ​បាន​ខ្លាំង​។
២,​ ទាញ​រក​ផលប្រយោជន៍​នៃ​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ច្រើន​ដង​
ប្រសិនបើ ​ដៃគូរ​ខាង​ស្រី​បាន​សិក្សា​ពី​របៀប​ធ្វើ​យ៉ាងណា​ទើបបាន​ចំនុចកំពូល​ច្រើន​ ដង​ហើយ​ ការ​ធ្វើ​អោយ​មាន​ចំនុចកំពូល​ដំណាលគ្នា​គ​ពិតជា​ងាយស្រួល​ច្រើន​សម្រាប់​គេ​ ។​
តើ​ហេតុ​អ្វី​?​ ព្រោះ​ឥឡូវនេះ​ខាង​ប្រុស​មាន​គោលដៅ​មួយ​ចំនួន​ខុសៗ​គ្នា​។​
ម្យ៉ាងវិញទៀត​ ប្រសិនបើ​គាត់​មិន​ត្រៀមខ្លួន​រួច​ជាមួយ​ក្នុង​ការ​ទទួល​បាន​ចំនុចកំពូល​តាម ​ដែល​ខាង​ស្រី​មាន​ទេ​ គាត់​អាច​ធ្វើ​វា​បាន​ទៀត​នៅ​ពេល​ដែល​ខាង​ស្រី​ឈាន​ដល់​ចំនុចកំពូល​ជា​លើក​ ទី​ពីរ​ ទី​បី​ ឬ​ទី​បួន​។​
ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​ឈាន​ទៅ​ដល់​ ចំនុចកំពូល​ច្រើន​ដង​គឺ​មិន​ច្រើន​កើត​មាន​ទៅ​លើ​ស្ត្រី​វ័យក្មេង​ទេ​។​
ចំនុច​បញ្ជាក់​ការ​ពិត​ទាំងនេះ​ចង់​ប្រាប់ ​អោយ​ដឹង​ថា​ ការ​ដល់​ចំនុចកំពូល​ដំណាលគ្នា​គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ដៃគូរ​រួម​ភេទ​ ណា​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​មក​ហើយ​ និង​យល់​ដឹង​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។
៣,​ ចូរ​ប្រាកដ​ថា​ បុរស​បាន​សិក្សា​ពី​របៀប​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំនុចកំពូល​
និយាយ ​ដោយ​ភាព​ស្មោះត្រង់​ ការ​ធ្វើ​បែប​នេះ​ប្រហែលជា​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ​!​ បុរស​ជា​ច្រើន​ដែល​មាន​វ័យ​ ៤០​ទៅ​៥០​ឆ្នាំ​ជា​ធម្មតា​អាច​រួម​ភេទ​រហូត​ដល់​ច្រើន​ម៉ោង​ ហើយ​បន្ទាប់​មក​ធ្វើការ​បាញ់​ទឹកកាម​នៅ​ពេល​ខាង​ស្រី​ត្រៀមខ្លួន​រួច​។





comments
IP

ចុច Play ដើម្បីស្ដាប់ការផ្សាយផ្ទាល់ពី VOY FM 105.25 Mhz

Note: If you cannot hear, please install Adobe Flash Player. Visit Our Website